Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះតែ​ស្រឡាញ់​បរិស្ថាន និង​មិន​ចង់​ឲ្យ​ទីក្រុង​មាន​សំរាម ប្អូនស្រី​សិស្សសាលា​១​ក្រុម ខិតខំ​បង្កើត​វីដេអូ​អប់រំ ឃើញ​ហើយ​ពិតជា​គួរ​ឲ្យ​សរសើរ (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ ការបោះ ចោល​សំរាម​ពាសវាល​ពាសកាល ពី​សំណាក់​មនុស្ស​ជាទូទៅ នៅ គ្រប់​ទីកន្លែង​រាប់​តាំងពី​នៅ មុខផ្ទះ តាម​ចិញ្ចើមផ្លូវ និង​នៅ តាម​ទីសាធារណៈ នានា មិនមែនជា រឿង​ថ្មី​នោះ ទេ ពោល​គឺជា​ទម្លាប់​ដ៏​អាក្រក់​មួយ ដែល​បាន​កើតមាន​តាំងពី​យូរ​មកហើយ ។ ការ​បោះចោល​សំរាម​យ៉ាង​អាណាធិបតេយ្យ​នេះ ត្រូវបាន​សង្កេតឃើញ​ពុំមែន​មានតែ​នៅតាម​ដងផ្លូវ​សាធារណៈ​ប៉ុណ្ណោះ​ទេ គឺ​នៅ​តំបន់​ទេសចរណ៍ សំខាន់ៗ​មួយចំនួន​រួម ទាំង ប្រាសាទអង្គរវត្ត​ផងដែរ ជាពិសេស នៅពេល​កម្ពុជា ប្រារព្ធ​ពិធីបុណ្យ​នានា ដែលមាន​ភ្ញៀវទេសចរ ដើរ​កម្សាន្ត​ច្រើន ។

​ជាការ​ពិតណាស់ សំរាម​ជាទូទៅ នៅតាម​តំបន់​ទេសចរណ៍​នោះ គេ​តែងតែ​ប្រទះឃើញ​មានដូចជា​៖ ដប​ទឹក​សុទ្ធ កំប៉ុង​ទឹកក្រូច កំប៉ុង​ស្រា​បៀរ ប្រអប់​ស្នោ​ដាក់​អាហារ ថង់​ប្លា​ស្ទីក និង​កាកសំណល់​ចំណីអាហារ ជា ដើម​។​

​កង្វះ​ការយល់ដឹង​អំពី​បរិស្ថាន ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន​មិន​យកចិត្តទុកដាក់ ចំពោះ​ការបោះ​ចោល និង ការគ្រប់គ្រង​សំរាម​ឲ្យ​បានល្អ នោះ​សាលារៀន គឺជា​កន្លែង​ទី ២ ដែល​ត្រូវ​អប់រំ​កុមារ​យុវជន និង​ពលរដ្ឋ​ឲ្យ​បាន​យល់ដឹង អំពី​ផលប៉ះពាល់​បរិស្ថាន ដោយសារ​សំរាម ។

​ដោយ​នៅតែ​មើលឃើញថា ការ​បោះចោល​សំរាម​យ៉ាង​អាណាធិបតេយ្យ នៅតែ​ជា​បញ្ហា​ដដែល​ជា​ដដែល ជាពិសេស​នៅតាម​សួនច្បារ​សំខាន់​ក្នុង​ទីក្រុង ដែលមាន​ភ្ញៀវទេសចរ​មក​លំហែ​កម្សាន្ត​នោះ ថ្មីៗ​នេះ ក្រុម​ប្អូនៗ​ជា​សិស្សសាលា​មួយក្រុម មកពី​មជ្ឈមណ្ឌល ភាសា Aii ដែលមាន​ប្អូនស្រី ហេង សិរី​យ៉ា និង សុខ​ណាក់ សិរិ​វ​ឌ្ឍ​នា ដើរតួ​សម្តែង​ជា​អ្នក​ហូប​បោះ​សំរាម​ចោល និង​ប្អូនស្រី សុទ្ធ រក្សា ដើរតួ​ជា​អ្នក​អប់រំ និង​រើស​សំរាម​ពី​ទីសាធារណៈ​ដាក់ចូល​ធុង ដោយនិយាយ​ជា​ភាសា​អង់គ្លេស​បាន​យ៉ាង​ល្អ ដើម្បី​អប់រំ​ដល់​យុវជន​ដទៃ និង​ក៏ដូចជា​ប្រជាពលរដ្ឋ ចូលរួម​ថែរក្សា​បរិស្ថាន​ទាំងអស់គ្នា ដោយ​បញ្ឈប់​នូវ​រាល់​សកម្មភាព បោះចោល​សំរាម​ក្រៅ​ធុង​តទៅទៀត​៕ ដោយ​៖ លឹម ហុង​

​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖

spot_img
×