Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាជិក​រដ្ឋសភា ៖ បញ្ហា​ជំងឺ​កូ​វីដ​១៩ នៅតែ​បន្តធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​

spot_img

បាត់ដំបង​៖ ឯកឧត្តម ងិន ឃ​ន បាន​ថ្លែងថា បញ្ហា​ជំងឺ​កូ​វីដ​១៩ នៅតែ​បន្តធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​យ៉ាងណាក៏ដោយ ជានិច្ចកាល និង​គ្រប់​កាលៈទេសៈ គឺ​រាជរដ្ឋាភិបាល នៅ​តែងតែ​ជួយ​ដោះស្រាយ នូវ​បញ្ហា​និង​ការលំបាក​ជូន ដល់​បងប្អូន​និង​ឆ្លើយតបបាន​ទាន់ពេលវេលា​។​

​សមាជិក​រដ្ឋសភា​មណ្ឌល​ខេត្តបាត់ដំបង បាន​ចែក​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ រួមទាំង​គ្រឿង​សម្ភារ​មួយចំនួន​ដល់​
​ប្រជាពលរដ្ឋ​ក្រីក្រ អ្នក​ងាយ​រងគ្រោះ មាន​ស្ត្រី​មេម៉ាយ និង​ចាស់ជរា​ចំនួន​៣០០​គ្រួសារ ក្នុង​សង្កាត់​ទាំង​១០ នៅក្នុង​ក្រុង​បាត់ដំបង ដែល​រង​ផលប៉ះពាល់ ដោយសារ​ជំងឺ​កូ​វីដ​១៩ ។​

​ការចែក​អំណោយ​ដល់​ពលរដ្ឋ​ទាំង ៣០០​គ្រួសារ បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ឯកឧត្តម ងិន ឃ​ន តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង​។​

​ឯកឧត្តម ងិន ឃ​ន តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង បាន​មានប្រសាសន៍ថា ទោះបីជា​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា មានការ​ធូរស្បើយ​ច្រើន ប៉ុន្តែ​នៅលើ​ពិភពលោក និង​បណ្តា​ប្រទេស​ក្នុង​តំបន់ នៅមាន​ភាព​ធ្ងន់ធ្ងរ​នៅឡើយ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បន្ត​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច កុំ​មានការ​ធ្វេសប្រហែស​។ អ្វីដែល​បងប្អូន ត្រូវ​ប្រកាន់​ឲ្យ​ខ្ជាប់ខ្ជួន​នោះ គឺ​ការធ្វើ​អនាម័យ​ជាប្រចាំ ក្នុង​ការលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ អាល់កុល​និង​ជែ​ល ដើម្បី​សុខភាព​អាយុជីវិត​ផ្ទាល់ខ្លួន​ម្នាក់ៗ និង​ដើម្បី​បញ្ចៀស​បាន​ពី​ការឆ្លង និង​ការចម្លង​នូវ​មេរោគ​កូ​វីដ​-១៩ នេះ​។ ពេល​បញ្ហា​ជំងឺ​កូ​វីដ​១៩ នៅតែ​បន្តធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​យ៉ាងណាក៏ដោយ ជានិច្ចកាល និង​គ្រប់​កាលៈទេសៈ គឺ​រាជរដ្ឋាភិបាល នៅ​តែងតែ​ជួយ​ដោះស្រាយ នូវ​បញ្ហា​និង​ការលំបាក​ជូន ដល់​បងប្អូន​និង​ឆ្លើយតបបាន​ទាន់ពេលវេលា ដោយ​មិន​ប្រកាន់​នូវ​និន្នាការ​នយោបាយ ឬ​ពណ៌​សម្បុរ​អ្វី​ឡើយ​។ បើទោះបី​ពេលនេះ អំណោយ​ទាំងនេះ តិចតួច​ក៏ពិតមែន តែ​វា​បាន​ជួយ​សម្រាល​ដល់​ការលំបាក របស់​បងប្អូន​បាន​មួយគ្រា​ផងដែរ​។​

​គួរបញ្ជាក់​ផងដែរ​ថា អំណោយ​ដែល​យកទៅ​ចែក ផ្ដល់ជូន​ពលរដ្ឋ​ទាំង ៣០០​នាក់ ក្នុង​ក្រុង​បាត់ដំបង​នេះ រួមមាន​អង្ករ មី សាប៊ូ ទឹកត្រី​ទឹកស៊ីអ៊ីវ ក្រមា និង​ថវិកា​មួយចំនួនទៀត ៕​ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×