Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃ​៦​ឧសភា គ្រោះថ្នាក់​ចរាចរណ៍ ១០ លើក ស្លាប់ ៥​នាក់ របួស ១៣​នាក់ និង​រកឃើញ​យានយន្ត​ល្មើស ១.៨៧៤ ករណី​

spot_img

​ភ្នំពេញ​៖ នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០២០ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​បានកើត​ឡើង​ចំនួន ១០ លើក (​យប់ ៥ លើក​) ស្លាប់ ៥ នាក់​របួស ១៣​នាក់ (​ធ្ងន់ ៧​នាក់​)​។​

​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ សូម​គោរព​ជម្រាបជូន សាធារណជន អំពី​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក និង​លទ្ធផល​នៃ​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក គឺ​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​កើតឡើង គ្រោះថ្នាក់ ១០ លើក (​យប់ ៥ លើក​) ក្នុងនោះ ស្លាប់ ៥ នាក់ (​បាត់ដំបង ១ នាក់​, កំពង់ស្ពឺ ១ នាក់​, កំពង់ធំ ១ នាក់​, រតនគិរី ១ នាក់ និង ឧត្ដរមានជ័យ ១ នាក់​) និង របួស ១៣​នាក់ (​ធ្ងន់ ៧​នាក់​)​។​

​ចំណែក លទ្ធផល​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​៖ រកឃើញ​យានយន្ត​ល្មើស សរុប ១.៨៧៤ ករណី (​ម៉ូតូ ១.៣៩២ ករណី​)​។ រួមគ្នា​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ តាមរយៈ​គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​៕​ដោយ​៖​កូ​ឡាប​

spot_img
×