Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សព​អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី បាន​បញ្ចុះ​ហើយ នៅ​ស្រុកកំណើត

spot_img

​ត្បូងឃ្មុំ ៖ សព​អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី មាតា​ក្មេក​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​មាតា​បង្កើត​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើ​ពិធី​បញ្ចុះ​រួចហើយ នៅវេលា​ម៉ោង ៣​និង​៣៣​នាទី​រសៀល ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២០ នៅក្នុង​ភូមិ​ទី​២ ឃុំរ​ការ​ខ្នុរ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។​

​បន្ទាប់ពី​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា រយៈពេល​២​យប់ និង​៣​ថ្ងៃ​
​សព​អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី បាន​ដង្ហែ​អមដោយ​ផែន​រថយន្ត​ចំនួន​១២​ផែន​
​ចេញពី​រាជធានី​ភ្នំពេញ វេលា​ម៉ោង ៧​និង​១៨​នាទី ព្រឹក​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២០ មកដល់​ស្រុកកំណើត​នៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ វេលា​ម៉ោង​ប្រមាណ​១​រសៀល ដើម្បី​ធ្វើ​ពិធីបុណ្យ​ទៅតាម​ប្រពៃណី​សាសនា​៕​ដោយ​៖​កូ​ឡាប​

spot_img
×