Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ឃុំខ្លួន​នគរ​បាល​ក្លែងក្លាយ​បន្លំ​ពាក់​ផ្កាយ​ពីរ ក្រោយ​គំរាម​សម្លាប់​គេ និង​គំរាម​ហែង​កេរ្ដិ៍ ពាក់ព័ន្ធ​ការរត់​ការចូល​ក្របខ័ណ្ឌ​

spot_img

​ភ្នំពេញ​៖ បុរស​ម្នាក់ ដែល​បន្លំ​ជា​នគរបាល​ពាក់​ផ្កាយ​ពីរ នៅ​ក្រសួងមហាផ្ទៃ ក្រោយ​ធ្វើ​សកម្មភាព​គំរាម​សម្លាប់​, គំរាម​ហែកកេរ្ដិ៍​ , ​ប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​ឆបោក នៅ​រសៀល​ថ្ងៃទី​៦​ខែឧសភា​ឆ្នាំ​២០២០​នេះ ត្រូវ​តុលាការ​ក្រុងភ្នំពេញ​ចេញ​ដីការ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន ។​

​សូមបញ្ជាក់ថា នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្រសួងមហាផ្ទៃ បាន​បើក​ប្រតិបត្តិការ​នគរបាល​ក្លែងក្លាយ​បន្លំ​ពាក់​ផ្កាយ​ពីរ ធ្វើឡើង​នៅ​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២០ នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វា​រាជធានី​ភ្នំពេញ​។​

លោក​វរសេនីយ៍ឯក មុំ ចេក នាយការិយាល័យ​រដ្ឋបាល នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​៥ ខែឧសភា ​ឆ្នាំ​២០២០​នេះ​ថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​ក្រោយ​ទទួលបាន​បញ្ជា​ពី នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន ​អគ្គស្នងការ​នគរបាល​ជាតិ​, លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ិន បូរ៉ា អគ្គ​ស្នងការរង​ទទួល​ផែន​, លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ង៉េ​ង ជួ ​ប្រធាន​នាយកដ្ឋាន និង​ដឹកនាំ​ប្រតិបត្តិការ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាន​។​

​បើតាម​លោក​វរសេនីយ៍ឯក មុំ ចេក ជនសង្ស័យ​ដែល​កម្លាំង​នគរបាល​ជំនាញ​ឃាត់ខ្លួន ឈ្មោះ សេង សុ​ភ័​ក្រ​ត្រា អាយុ​៤៧​ឆ្នាំ​។

​ការឃាត់ខ្លួន​នេះ ក៏មាន​ការសម្របសម្រួល​នីតិវិធី​ពី លោក កែវ សុធា ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផងដែរ​។​

​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ក្លែងបន្លំ​ជាម​ន្ដ្រី​នគរបាលជាតិ ឋានន្ដ​ស័ក្ដិ​ផ្កាយ​ពីរ នៅ​ក្រសួងមហាផ្ទៃ ប្រាកដ​មែន​និង​បាន​យកប្រាក់​ពី​ជនរងគ្រោះ ចំនួន ១០.៥០០​ដុល្លារ ដើម្បី​រត់ការ​ចូល​ក្របខ័ណ្ឌ​នគរបាលជាតិ តែ​រត់ការ​មិនបាន​ហើយក៏​ចាយ​អស់​ទៅ​ពេល​ជនរងគ្រោះ​ទូរស័ព្ទ​ទារលុយ ខ្លួន​បាន​ផ្ញើ​សារ គំរាម​បាញ់សម្លាប់ បើសិន​នៅតែ​ទារលុយ​ទៀត​។ លុះដល់​ថ្ងៃទី​៤ ខែឧសភា ​ឆ្នាំ​២០២០ ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្ដង រួមជាមួយ​អាវុធខ្លី​មួយ​ដើម ម៉ាក Glock26 គ្មាន​លិខិត​ប្រើប្រាស់​។​

​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បានរៀបចំ​សំណុំរឿង និង​ជនសង្ស័យ​ខាងលើ បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​៕​

ដោយ​៖​កូ​ឡាប​

spot_img
×