Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កោះហៅ​បុរស​ម្នាក់ ឲ្យ​ចូលខ្លួនមក​បំភ្លឺ​នៅ​ស្នងការ ករណី​ផុស​ព័ត៌មាន​មិន​ពិត និង​ជេរប្រមាទមើលងាយ​មកលើ​សមត្ថ​កិច្ច​អនុវត្ត​ច្បាប់​ (វីដេអូ)

spot_img

​ភ្នំពេញ​៖ ចាប់​ពីថ្ងៃ​ចាប់ផ្តើម​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក បុរស​ម្នាក់នេះ ជា​មនុស្ស​ទី​៣​ហើយ​ដែល​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​កោះហៅ​ឲ្យ​ចូលខ្លួន មក​បំភ្លឺ​ករណី​ផុស​ព័ត៌មាន​មិន​ពិត និង​ជេរប្រមាទ មើលងាយ​មកលើ​សមត្ថ​កិច្ច​អនុវត្ត​ច្បាប់ ។​

​បើតាម​សេចក្តី​បកស្រាយ​បំភ្លឺ​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា បុរស​ម្នាក់​ឈ្មោះ ហែម ផល្លា ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ YVON HEM Phalla បាន​ផុស​ព័ត៌មាន​ជេរប្រមាទ មើលងាយ​យ៉ាងខ្លាំង​មកលើ​សមត្ថកិច្ច​អនុវត្ត​ច្បាប់ កាលពី​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២០ បានធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស របស់​សមត្ថកិច្ច ដែល​បាន​ខិតខំ​បំពេញភារកិច្ច ក្នុងការ​អនុវត្តន៍ រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ។​

​បុរស​ម្នាក់​ឈ្មោះ ហែម ផល្លា បាន​ចូលខ្លួន​មក​បំភ្លឺ តាម​ការកោះហៅ របស់​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ផែន​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​សួរនាំ ហើយ​គាត់​ក៏បាន​ទទួលកំហុស​ទាំង​ស្រុង និង​បាន​ថត​វីដេអូ សុំទោស​ជា​សាធារណៈ ដល់​ប្រជាពលរដ្ឋ ជាពិសេស​សុំទោស ដល់​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។​

​ក្រោយពី​សមត្ថកិច្ច​បាន​ធ្វើការ​ណែនាំ អប់រំ និង​ធ្វើ​កិច្ចសន្យា​ដោយ​ផ្តិតមេដៃ​រួចមក សមត្ថកិច្ច​ក៏បាន​ឲ្យ​គាត់​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ ។​

​សូម​ផ្សព្វផ្សាយ​តែ​ព័ត៌មាន​ពិត និង​ចូលរួម​សហ​ការណ៍​ទប់​ស្កាត់​រាល់​ព័ត៌មាន​មិន​ពិត ។​

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នឹង​បន្ត​អនុវត្ត​តាមច្បាប់ ចំពោះ​បុគ្គល​ណា ដែល​ផុស​ព័ត៌មាន​មិន​ពិត ជាពិសេស​ផុស​ព័ត៌មាន ដែលមាន​លក្ខណៈ​មើលងាយ និង​ជេរប្រមាទ​មកលើ​ច្បាប់ និង​សមត្ថកិច្ច ។ បើ​ក្នុងករណី​មិន​រៀងចាល សមត្ថកិច្ច​និង​រៀបចំ​សំណុំរឿង បញ្ជូន​បន្តទៅ​តុលាការ ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់ ៕​

ដោយ​៖​កូ​ឡាប​


spot_img
×