Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ថា ប្រឆាំង​ទាល់​ក្ស័យ ខណៈ​ស្រី​ម្នាក់ ជា​សកម្មជន​បក្សប្រឆាំង សរសេរថា ខ្ញុំ​សូម​មិន​គាំទ្រ​ដាច់ខាត ចំពោះ​ច្បាប់​ចរាចរណ៍​ចេញ​ថ្មី​

spot_img

ភ្នំពេញ​៖ ស្របពេល​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខយុទ្ធនាការ​អនុវត្ត​រឹតបន្តឹង ច្បាប់​ចរាចរណ៍​ផ្លូវគោក ធ្វើឡើង​ក្នុង​គោលបំណង កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​កាត់បន្ថយ​អត្រា​ស្លាប់ និង​របួស ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នោះ ស្រាប់​តែមាន​ស្រី​ម្នាក់ ដែល​ស្គាល់​យ៉ាងច្បាស់​ថា ជា​សកម្មជន​លេចធ្លោ ក្នុង​ជួរ​បក្សប្រឆាំង បាន​សរសេរ​សារ បញ្ចើ​ញ​បញ្ចើ​ដល់​កងកម្លាំង​សមត្ថកិច្ច ក៏ដូចជា ច្បាប់​ចរាចរណ៍​ផងដែរ ដោយ​នាង​បញ្ជាក់ថា ខ្ញុំ​សូម​មិន​គាំទ្រ​ដាច់ខាត ចំពោះ​ច្បាប់​ចរាចរណ៍​ចេញ​ថ្មី​។​

​ស្រី​ម្នាក់​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ សភា មយូរា បាន​សរសេរ​សារ​ថា “​ខ្ញុំ​សូម​មិន​គាំទ្រ​ដាច់ខាត ចំពោះ​ច្បាប់​ចរាចរណ៍​ចេញ​ថ្មី ចុះ​អ្នក​វិញ​?”​។​

​ពាក់ព័ន្ធ​នឹង​សារ​ខាងលើនេះ នៅ​យប់​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២០ ឯកឧត្តម​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​សរសេរ​ឡកឡឺយ​ឆ្លើយ​ទៅនឹង​សកម្មជន​ស្នូល​បក្ស​វិញ​ថា​” ប្រឆាំង​ទាល់​ក្ស័យ​អ្នក​ឯទៀត !”​។​

​ចំណែក​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ ហម សាវង្ស បាន​លើកឡើងថា “​ទោះ​គាំទ្រ ឬ​មិន​គាំទ្រ គឺជា​សិទ្ធិ​របស់​នាង​ទេ ឲ្យ​តែ​គោរព​ច្បាប់​ចរាចរណ៍​ទៅបាន​ហើយ​”​។

​សូមបញ្ជាក់ថា លោក​កូយ សៅ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៩​ខែកញ្ញា​ឆ្នាំ​២០១៩ បានចេញ​ដីកា​បង្គាប់​ឲ្យ​ខ្លួន ជនជាប់ចោទ​ម្នាក់​ឈ្មោះ សៅ ឧសភា ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ ទីលំនៅ​បច្ចុប្បន្ន ស្នាក់នៅ​ភូមិ​បត់​គគីរ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ជា​នីតិជន​(​គេចខ្លួន​)​។

​បើតាម​លោក​ចៅក្រម ឈ្មោះ សៅ ឧសភា ត្រូវបាន​ចោទប្រកាន់​ពីបទ រួមគំនិត​ក្បត់ និង​ញុះញង់​ឲ្យ​មានការ​វិក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេងទៀត កាលពី​អំឡុង​ឆ្នាំ​២០១៩ ជា​បទល្មើស​ព្រហ្មទណ្ឌ និង​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៤៥៣ មាត្រា​៤៩៤ មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។

​ឃើញថា តាម​របាយការណ៍​លេខ ៣៩៦/២០១៩ របក ចុះ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩​របស់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​បញ្ជាក់ថា ឈ្មោះ​ខាងលើនេះ​ពុំមាន​នៅក្នុង​លំនៅដ្ឋាន ឬ​មូលដ្ឋាន​របស់ខ្លួន​ឡើយ ។ ដូច្នេះ​តុលាការ​គប្បី​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន លើ​ជន​ត្រូវ​ចោទ​ឈ្មោះ សៅ ឧសភា ដែលមាន​អត្តសញ្ញាណ​ដូចខាងលើ​នេះ ដើម្បី​បានមក​បង្ហាញខ្លួន​ចំពោះមុខ​តុលាការ ដើម្បី​រក​ការពិត​ក្នុង​រឿងក្តី​នេះ ដោយ​ស្របតាម​នីតិវិធី​ច្បាប់​។

​ឃើញថា តាម​ដីកា​បញ្ជូន​ឲ្យ​ឆ្លើយ​លេខ ៦៥៩ ម​.​ព្រ​.​ទ ចុះ​ថ្ងៃទី​១៦​ខែកញ្ញា ឆ្នាំ​២០១៩ តំណាង​អយ្យការ​បាន​ឯកភាព ស្នើសុំ​ឲ្យ​ចៅក្រម​ស៊ើបសួរ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លើ​ជន​ត្រូវ​ចោទ​ឈ្មោះ សៅ ឧសភា ដែលមាន​អត្តសញ្ញាណ​ដូចខាងលើ​។

​ហេតុដូច្នេះ ចៅក្រម​សម្រេច បង្គាប់​ឲ្យ​កងកម្លាំង​មាន​សមត្ថកិច្ច ចាប់ខ្លួន​ឈ្មោះ​សៅ ឧសភា មក​ប្រគល់​ខ្លួន​ជូន​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់​។ បញ្ជា​ដល់​ប្រធាន​ពន្ធនាគារ ទទួល​និង​ឃុំខ្លួន​បុគ្គល​នេះ នឹងត្រូវ​នាំទៅ​បង្ហាញ​ដល់​ចៅក្រម​ស៊ើបសួរ ក្នុង​រយៈពេល​យ៉ាងខ្លី​បំផុត​៕

​ដោយ​៖​កូ​ឡាប​

spot_img
×