Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះ​ម៉ូតូ​គេច​សត្វ​គោ ​ជ្រុល​ទៅបុក​រថយន្ដ​ដែល​ធ្វេី​ដំណេី​រ​បញ្ច្រាស់ទិសគ្នា បណ្ដោយ​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ (វីដេអូ)

spot_img

ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​គេច​ពី​សត្វ​គោ​កំពុង​ដេី​រ​ឆ្លងផ្លូវ ក៏​ជ្រុល​ទៅបុក​នឹង​រថយន្ដ​ដែល​ធ្វើដំណើរ​បញ្ច្រាស​គ្នា បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​កាលពី​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​៥១ ក្នុង​សង្កាត់​សំរោងក្រោម ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ទឹម ជូរ អាយុ​៥៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ទូ​រី​ក្រោម ឃុំ​ទូ​រី ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ឆ្នាំង ។

យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ​MD ពាក់​ផ្លាកលេខ​ភ្នំពេញ​1HD-3123 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥១ ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ខណៈ​ពេលនោះ​ក៏មាន​សត្វ គោមួយ​ក្បាល​បាន​ដើរ​ឆ្លងថ្នល់ ហេី​យ​បុរសរងគ្រោះ​ខាង​លេី​ក៏​គេច​ពី​ស្វត​គោ រួច​ក៏​ទៅបុក​ជាមួយ​រថយន្ដ​ម៉ាក កាមរី​បា​ឡែ​ន ព​ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ​ 2BD-4223 ដែល​ធ្វើដំណើរ​ទិសដៅ​បញ្ច្រាស​គ្នា បណ្ដាល​ឲ្យ​ម្ចាស់​ម៉ូតូ​ស្លាប់​យ៉ាង​អាណោចអាធ័ម​។​

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ដល់ និង​ទាក់ទង​ទៅ​ជំនាញ​ចរាចរណ៍​មក​ធ្វើការ​វាស់វែង​យក​ម៉ូតូ​និង​រថយន្ដ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជេី​ង​គោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ ។ រីឯ​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ធ្វេី​កំណត់ហេតុ​រួច​ប្រគល់​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី ៕

ដោយ​៖​សា​ម៉េ​ត និង​ភក្ត្រា​

spot_img
×