Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​! ២​នាក់​ប្តី​ប្រពន្ធ​រងរបួស​រលាត់​ដៃ​ជើង​និង​មុខ ត្រូវ​ព្យាបាល​លាង​របួស ប៉ង់​ស៊ីម៉ង់ និង​ដាក់​សេរ៉ូម​១​កំប្លោក គ្លីនិក សុធា​រិ​ទ្ធ​បែក​ចាន ចេញ​វិក្កយបត្រ ដូច​អា​រក​ទារលុយ ជិត​១​ពាន់​ដុល្លារ​

spot_img

​ភ្នំពេញ​៖ គ្លីនិក​ឯកជន​ឈ្មោះ «​សុធា​រិ​ទ្ធ​បែក​ចាន​» នៅ​ស្រុក​អង្គស្នួល ខេត្តកណ្តាល បាន​បង្ក​ឲ្យ​មានការ​រិះគន់​ជាខ្លាំង ចំពោះ​ការចេញ​វិក្កយបត្រ​លើសពី​ការពិត​គ្មាន​អាសូរ​ដល់​អ្នកក្រ ដោយ​គិតលុយ​ពី​អ្នកជំងឺ​ជា​ប្តី​ប្រពន្ធ​២​នាក់ ជិត​១​ពាន់​ដុល្លារ ដែល​ហាក់​ជ្រុល​ហួសប្រមាណ ខណៈ​ជនរងគ្រោះ​ប្តី​ប្រពន្ធ​បាន​អះអាងថា ពួកគាត់​គ្រាន់តែ​រងរបួស​ស្រាលរ​លាត់​ដៃជើង និង​មុខមាត់ ប៉ុណ្ណោះ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២០​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​កលោក San Prum បាន​បង្ហោះ​ឲ្យ​ដឹងថា​៖ «​ក្លី​នី​ក​ឯកជន​ឈ្មោះ​«​សុធា​រិ​ទ្ធ​បែក​ចាន​» នៅ​ស្រុក​អង្គស្នួល ខេត្តកណ្ដាល បាន​ជំរិត​ទារលុយ​ពី អ្នកជំងឺ​២​នាក់​ប្តី​និង​ប្រពន្ធ ជា​ទឹកប្រាក់​៧៥០​ដុល្លារ ដោយ​ពួកគាត់​រងរបួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​រង​បួស​ស្រាល ដោយ​រលាត់​ដៃជើង​និង​មុខមាត់​នៅ​យប់​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២០​នេះ ។​

​ប៉ុន្តែ​ក្រុមគ្រូពេទ្យ​ទាំង​នោះបាន​សរសេរ​នៅក្នុង​វិក្កយបត្រ ថា​ជនរងគ្រោះ​ទាំង​២​នាក់ បាក់ដៃ និង​បាក់ជើង និង បាន​ព្យាបាល​លាង​របួស បន្តោង​សេរ៉ូម​ម្នាក់​១​កំប្លោក រួច​រុំ​ដៃជើង និង​រួច​ទារលុយ​ចំនួន​៧៥០​ដុល្លារ បង្ខំ​ឲ្យ​ជនរងគ្រោះ​យកលុយ​មក​បង់ថ្លៃ​ពេទ្យ ជាបន្ទាន់ បើ​ដោះស្រាយ​មិនទាន់​ត្រូវ​ទុក​ម៉ូតូ​នៅ​ទីនោះ ចាំ​យកលុយ​មក​គ្រប់​ចំនួន​ចាំ​ដោះស្រាយ​គ្នា​។​

​ជនរងគ្រោះ​អះអាងថា គាត់​របួស រលាត់ស្បែក តែប៉ុណ្ណោះ​មិនបាន​បាក់​ដៃជើង​នោះទេ ហេតុអ្វី​គ្រូពេទ្យ​សរសេរថា “​គាត់​២​នាក់​ប្តី​ប្រពន្ធ​បាក់ដៃ​និង​បាក់ជើង​ទៅវិញ រួច​ទារលុយ​ជិត​១.០០០​ដុល្លារ គាត់​អ្នកក្រីក្រ​មាន​លុយ​ឯណា ទៅ​បើ​ច្រើន​ម្លឹ​ងៗ​..​។​ល​។ ខ្ញុំ​សូម​ទទូច​ដល់​ក្រសួងសុខាភិបាល​កម្ពុជា មេត្តា​ចុះ​ត្រួត​ពិនិត្យមើល គ្លី​នី​កមួយ​នេះ​ផង​។ សូម​ប្អូន​ជួយ​ចែករំលែក​ផង សូម​អរគុណ​!” ។​

​ទន្ទឹមនេះ​ផងដែរ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន បាន​សម្តែង​នូវ​ការហួសចិត្ត​យ៉ាងខ្លាំង ដោយ​ក្នុងនោះ ពួកគាត់​បាន​បញ្ចេញ​ឲ្យ​គ្រប់គ្នា​បានដឹង​ធាតុពិត​ថា​៖ «​ល្បី​ណាស់​ពូ ពេទ្យ​នៅ​ម្តុំ​បែក​ចាន​នឹង ល្មម​ដុះក្អែល​ចេញ​ម្តង​ហើយ ជួប​ផ្ទាល់​បានដឹង​, ប្តឹងទៅ​បើ​ខូច​ម្លឹ​ងៗ​! មិនដឹង​ធ្វើ​ស៊ី​អ្នក​ផ្សេងទៀត​យ៉ាងណាទេ​?»​។ ដោយ​៖ លឹម ហុង​

spot_img
×