Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​បទល្មើស​ជាក់ស្តែង ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ កាំភ្លើងខ្លី​មួយ​ដើម និង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម៉ា​ទឹកកក​

spot_img

​បាត់ដំបង​៖ នគរបាល​ក្រុង​បាត់ដំបង​បាន​បើក​ប្រតិបត្តិការ ប​ង្ត្រា​ប​ករណី​ជួញដូរ​រក្សាទុក ឬ​ដឹកជញ្ជូន​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​១​ករណី​ក្នុង​បទល្មើស​ជាក់ស្តែង ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ កាំភ្លើងខ្លី​មួយ​ដើម​។

​ស្នងការដ្ឋាន​នគ​បាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃ​ពុធ ទី​៦ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​២០​និង​១០​នាទី អនុវត្តតាម​មតិ​ដឹកនាំ​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តបាត់ដំបង ក៏ដូចជា​មតិ​ណែនាំ​ជំនាញ ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កុយ ហៀ​ង ស្នងការរង​ផែន​ការងារ​គ្រឿងញៀន នៃ​ស្នងការដ្ឋាន នៅ​ចំណុច​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿង ញៀន និង​កម្លាំង​អន្តរាគមន៍​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន ដែលមាន​លោក​វរសេនីយ៍ទោ សុខ និមល ជា​នាយការិយាល័យ រួមសហការ ជាមួយ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ដែលមាន​លោក​វរ​សេនី យ៍ ឯក ឆាង វណ្ណ​ឆៃ ជា​អធិការនគរបាល​ក្រុង បង្ក្រាប​ករណី​ជួញដូរ​រក្សាទុក ឬ​ដឹកជញ្ជូន​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​១​ករណី​ក្នុង​បទ ល្មើស​ជាក់ស្តែង​។​

​ក្នុង​កិច្ចប្រតិបត្តិការ​នេះ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ បាន​ចំនួន​១​នាក់​គឺ​៖ ១-​ឈ្មោះ ប៊ុន សារិន​កក្កដា ភេទ​ប្រុស អាយុ​៤៣ ឆ្នាំ រស់នៅ​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ វត្ថុតាង​ចាប់​យកបាន​រួមមាន​៖ ១-​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម៉ា​ទឹកកក ICE​ចំនួន​១​ថង់ ទម្ងន់​១០០,១៨​ក្រាម ២-​អាវុធខ្លី​ចំនួន​១​ដើម​ប្រើ​ហ្គាស់​បាញ់​គ្រាប់កង់​
៣-​ទូរស័ព្ទដៃ​ចំនួន​១​គ្រឿង ៤-​សៀវភៅបញ្ជី​សម្រាប់​ទូទាត់​ចំនួន​១ ៥-​ដែកកេះ​ចំនួន​២ ជា​សម្ភារ​សម្រាប់​ជក់​គ្រឿងញៀន​។​

​ពេលនេះ​ការិយាល័យ​ជំនាញ កំពុង​សាកសួរ​ស្រាវជ្រាវ និង​រៀបចំ​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕ ដោយ​៖​កូ​ឡាប​

spot_img
×