Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រតិបត្តិការ​យោធា​អា​មេ​រិច ផ្តាច់ជីវិត​ជន​ស៊ីវិល ១៣២​នាក់ កាលពី​ឆ្នាំមុន​

spot_img

​ជន​ស៊ី​ល​វិល​ចំនួន ១៣២​នាក់ ត្រូវបាន​សម្លាប់​ដោយ​យោធា​អា​មេ​រិច ក្នុង​ប្រតិបត្តិការ​ទូទាំង​ពិភពលោក​កាលពី​ឆ្នាំ ២០១៩​។ នេះ​បើតាម​ការបញ្ជាក់​របស់​យោធា កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​។ តួលេខ​នេះ​ទាប​ជាង​ខ្លាំង ទៅនឹង​តួលេខ​ដែល​ចុះផ្សាយ​ដោយ​ក្រុម​អង្គការ​។​

​មន្ទីរ​បញ្ច​កោណ​អា​មេ​រិច​ថ្លែង​ក្នុង​សេចក្តី​ប្រកាសថា ក្រសួងការពារជាតិ​អា​មេ​រិច “​បាន​វាយតម្លៃថា មាន​ជន​ស៊ីវិល​ប្រហែល ១៣២​នាក់​បាន​ស្លាប់ និង​ប្រហែល ៩១​នាក់​បាន​រងរបួស កាលពី​ឆ្នាំ ២០១៨ ក្នុង​កំឡុង​កិច្ចប្រតិបត្តិការ​យោធា​អា​មេ​រិច នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ ស៊ី​រី អាហ្គានីស្ថាន និង​សូ​ម៉ាលី​”​។​

​របាយការណ៍​បន្ថែមទៀត​ថា “​ក្រសួងការពារជាតិ​មិនបាន​រកឃើញថា មាន​ជន​ស៊ីវិល​ស្លាប់​នៅ ក្នុង​កិច្ចប្រតិបត្តិការ​យោធា នៅក្នុង​ប្រទេស​យ៉េ​មែន និង​លី​ប៊ី​កាលពី​ឆ្នាំមុន​ឡើយ​”​។​

​ចំនួន​ជន​ស៊ីវិល​ស្លាប់​ច្រើន​បំផុត គឺ​នៅ​ក្នុងប្រទេស​អាហ្គានីស្ថាន ដោយមាន​អ្នកស្លាប់ ១០៨​នាក់ និង​របួស ៧៥​នាក់​។​

​ចំណែក​នៅក្នុង​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់ មន្ត្រី​បញ្ចា​កោ​ថា យោធា​អា​មេ​រិច​ធ្វើ​ឲ្យ​មានការ​បាត់បង់​ជិវិត​ជន​ស៊ីវិល ២២​នាក់ និង​រងរបួស ១៣​នាក់​។​

​មាន​ជន​ស៊ីវិល​ត្រឹម ២​នាក់​ប៉ុណ្ណោះ​ស្លាប់​នៅ​ប្រទេស​សូ​ម៉ាលី និង ៣​នាក់​រងរបួស​។​

​អង្គការក្រៅរដ្ឋាភិបាល​ជាច្រើន បានធ្វើការ​ចុះផ្សាយ​ជារឿយៗ ពី​តួលេខ​អ្នកស្លាប់​ដ៏​ខ្ពស់ ដែល​បណ្តាលមកពី​ការវាយប្រហារ របស់​អា​មេ​រិច​នៅក្នុង​តំបន់​សង្គ្រាម​។​

​អង្គការ NGO Airwars ដែល​បាន​តាមដាន​ពី​ជនរងគ្រោះ នៃ​ការ​ទំលាក់​គ្រាប់បែក​ជុំវិញ​ពិភពលោក បានធ្វើការ​ប៉ាន់ប្រមាណ​ថា មាន​ជន​ស៊ីវិល​ចន្លោះ ៤៦៥​នាក់ ទៅ ១.១១៣​នាក់​បាន​ស្លាប់​នៅក្នុង​ប្រទេស​ស៊ី​រី ដោយ​ប្រតិបត្តិ​ការគាំទ្រ​ដោយ អា​មេ​រិច​កាលពី​ឆ្នាំមុន​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia

spot_img
×