Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​ណាស់​! សត្វ​ស្វា​សម្តែង​១​ក្បាល លោត​ចុះ​ពីលើ​កង់ រត់​សំដៅ​ចាប់​អូស​ក្មេងស្រី​ម្នាក់​ពី​ម្តាយ​យ៉ាង​សាហាវ (​វីដេអូ​)

spot_img

​ឥណ្ឌូណេស៊ី​៖ វីដេអូ​ដ៏​គួរឱ្យ​រន្ធត់​មួយ ដែល​បង្ហាញ​ឲ្យ​ឃើញ​សត្វ​ស្វា​មួយ​ក្បាល កំពុង​ជិះ​កង់​សម្តែង​នៅលើ​ដងផ្លូវ បាន​ចាប់ទាញ និង​អូស​កូនក្មេង​ចុះ​ពី​គែម​ចិញ្ចើមផ្លូវ​ជាច្រើន​ម៉ែត្រ បាន​រាលដាល​យ៉ាង​លឿន​កាលពីដើម​សប្តាហ៍​នេះ​។ យោងតាម​សារព័ត៌មាន Daily Mail បាន​ឲ្យ​ដឹងថា ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្នុង​ភូមិ Tanjungsari ប្រទេស​ឥណ្ឌូណេស៊ី​។​

​នៅក្នុង​វីដេអូ​ដែល​ត្រូវបាន​បង្ហោះ​លើ​អ៊ីនធឺណិត ដោយ​អ្នកលេង​បាល់បោះ​ជនជាតិ​អាមេរិក​ឈ្មោះ Rex Chapman បាន​ប្រាប់​ឲ្យ​ដឹងថា សត្វ​ស្វា​១​ក្បាល​ដែល​កំពុង​នៅលើ​កង់ ត្រូវបាន​គេ​មើលឃើញថា កំពុង​រត់​យ៉ាង​លឿន នៅលើ​ផ្លូវ​តូចចង្អៀត​មួយ (​ឌឿងហែម​) មុនពេល​ឈប់​នៅ​ពីមុខ​ស្ត្រី​ម្នាក់​ជា​ម្តាយ និង​កូនស្រី​៣​នាក់ របស់​នាង​កំពុង​អង្គុយ​។ បន្ទាប់មក ស្វា​នេះ​បាន​ចាប់ទាញ​ក្មេងស្រី​ម្នាក់ ក្នុងចំណោម​នោះ និង​អូស​នាង​ចម្ងាយ​ជិត​៣​ម៉ែត្រ ពី​កន្លែង​ដែល​ម្តាយ​នាង​កំពុង​អង្គុយ​។​

​ខណៈពេល​នោះ សាក្សី​បាន​ស្រែក​ដាក់​សត្វ​ស្វា ហើយ​គេ​បានឃើញ​បុរស​ម្នាក់​ដើរ​ឆ្ពោះទៅកាន់​សត្វ​នេះ ដើម្បី​បំភ័យ​វា​ឲ្យ​បញ្ឈប់​សកម្មភាព​។ ក្មេងស្រី​រងគ្រោះ​ដែល​ត្រូវ​បានឮ​យំ បាន​ក្រោក​ឡើង និង​រត់ទៅរក​ម្តាយ​របស់​នាង​វិញ​។​

​អ្នកប្រើប្រាស់​បណ្តាញ​សង្គម Twitter ម្នាក់​បាន​លើកឡើងថា ស្វា​នេះ​គឺជា​ផ្នែក​មួយ​នៃ​គ្រោងការ​ចាប់ពង្រត់​។ រីឯ​អ្នកប្រើប្រាស់​ម្នាក់ទៀត បាន​យល់ឃើញថា សត្វ​ស្វា​នេះ​ពុំ​ត្រូវបាន​ចងខ្សែ​នោះទេ ខណៈពេល​កំពុង​សម្តែង​ជិះ​កង់ ព្រោះ​ប្រសិនបើ​ចងខ្សែ នោះ​វា​នឹង​អាច​ដួល​បាន​។

​ទោះយ៉ាងណា អ្នកប្រើប្រាស់​ម្នាក់ទៀត បាន​ស្នើថា នេះ​ជាស​ត្វ​ស្វា​សម្តែង​នៅតាម​ដងផ្លូវ ហេតុនេះ​ម្ចាស់​គួរតែមាន​ការប្រុងប្រយ័ត្ន ក្នុងការ​ចងខ្សែ ដើម្បី​បញ្ជៀ​សហេតុ​ការណ៍ វាយប្រហារ​របស់​សត្វ​លើ​កុមារ​បែបនេះ​ទៀត​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ nextshark)

spot_img
×