Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ឆ្លង COVID-19 នៅ​សិង្ហ​បុរី​កើន​លើស ២០.០០០​នាក់ ក្រោយ​រកឃើញ​អ្នក​ឆ្លង​ថ្មី​ជិត ៨០០​នាក់​ទៀត​

spot_img

​ប្រទេស​សិង្ហ​បុរី​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​ចំនួន ៧៨៨​នាក់​បន្ថែមទៀត គិត​ត្រឹម​ថ្ងៃ​ពុធ ពេល​រសៀល បណ្តាល​ឲ្យ​តួលេខ​នៃ​អ្នក​ឆ្លង​សរុប​កើន​ដល់ ២០.១៩៨​នាក់​។​

​ក្រសួងសុខាភិបាល​នៃ​ប្រទេស​នេះ​ក៏បាន​ប្រកាសថា​មាន​អ្នកស្លាប់ ២​នាក់​បន្ថែមទៀត ដែល​អ្នកស្លាប់​មាន​អាយុ ៩៧​ឆ្នាំ និង​ម្នាក់ទៀត ៧៣​ឆ្នាំ​។​

​បច្ចុប្បន្ននេះ ចំនួន​អ្នកស្លាប់​ដោយសារ COVID-19 កើន​ដល់ ២០​នាក់​។​

​មនុស្ស​ចំនួន ១១៥​នាក់​បន្ថែម​បានជា​សះស្បើយ និង​បាន​ចេញពី​មន្ទីរពេទ្យ ធ្វើ​ឲ្យ​អ្នកជា​សះស្បើយ​សរុប​កើន​ដល់ ១.៦៣៤​នាក់​។​

​សូមបញ្ជាក់ថា នៅក្នុង​តំបន់ ASEAN ប្រ​ទេ​សិង្ហ​បុរី​មាន​អ្នក​ឆ្លង​ច្រើន​បំផុត ខណៈដែល​ប្រទេស​មានការ​ឆ្លង​តិចតួច​បំផុត មានដូចជា ឡាន កម្ពុជា និង​ប្រ៊ុយណេ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

spot_img
×