Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក​! សង្ឃ​ក្លែងក្លាយ ហៅ​តាក់ស៊ី​ជិះ​ទៅសុំ​លុយ​សង្ឃ​ជា​មិត្តភក្តិ​សឹង​គ្រប់​វត្ត បាន​លុយ​ចេញ​តាម​ទ្វារក្រោយ​គេច​បាត់ស្រមោល តាក់ស៊ី​ចាំ​ដាច់បាយ​ (វីដេអូ)

spot_img

​ប្រទេស​ថៃ​៖ ព្រះសង្ឃ​ក្លែងក្លាយ​មួយអង្គ ត្រូវបាន​ចាប់ខ្លួន​ពីបទ​ឆោ​កលុយ​ថ្លៃឈ្នួល​តាក់ស៊ី​ចំនួន ១.៨០៩ បាត (៥៥ ដុល្លារ​) ពី​បុរស​ជា​អ្នករត់​តាក់ស៊ី​ម្នាក់​ម្នាក់​ឈ្មោះ Kiatisak Subin អាយុ ៣៩ ឆ្នាំ ដែល​បានមក​ប្តឹង​ប៉ូលិស​នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២០ ។ ខេត្ត​។

Kiatisak បាន​ប្រាប់ថា គាត់​បាន​ដឹក​សង្ឃ​១​អង្គ ដែលមាន​ចិញ្ចើម​ក្រាស់ឃ្មឹក​គួរ​ឲ្យ​ចម្លែក ទៅកាន់​វត្ត Wat Pha Suk Maneejun នៅ Muang Thong Thani ខេត្ត Nonthaburi ។ លោក​បន្តថា ខណៈ​កំពុងធ្វើដំណើរ​នៅលើ​រថយន្ត សង្ឃ​ក្លែងក្លាយ​រូបនេះ​បាន​ប្រាប់​គាត់​ថា ទៅធ្វើ​អំពើ​ល្អ​មួយចំនួន​សម្រាប់​អ្នកដទៃ​នៅក្នុង​វត្ត ។ នៅពេល​មកដល់ សង្ឃ​នេះ​ក៏បាន​ចុះ​ចេញពី​រថយន្ត​ចូល​វត្ត ប៉ុន្តែ ចាំ​បាត់ៗ ចុងក្រោយ​បាត់ស្រមោល​ឈឹង​តែម្តង​។​

​សង្ឃ​ក្លែងក្លាយ​ឈ្មោះ Daraswin Kambap អាយុ ៣២ ឆ្នាំ ជា​អ្នក​ខេត្ត Petchabun ត្រូវបាន​ចាប់ខ្លួន​នៅ​ចំណុច Ladprao 91, ទីក្រុង​បាងកក កាលពី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២០ រួមជាមួយ​ភស្តុតាង​ស្បង់​ចីវរ កាបូប​យួរដៃ​ពណ៌​ខ្មៅ វ៉ែនតា​ខ្មៅ និង​ម៉ាស ។​

​ជនសង្ស័យ​រូបនេះ​បាន​អះអាងថា រូបគេ​បាន​ចូល​បួស​ជា​ព្រះសង្ឃ នៅក្នុង​ឆ្នាំ​២០១១ និង​បាន​សឹក​មកវិញ​នៅក្នុង​ឆ្នាំ ២០១៧ ។ បច្ចុប្បន្ននេះ រូបគេ​ពុំមាន​ការងារ​ធ្វើ និង​ស្នាក់​នៅផ្ទះ​សាច់ញាតិ​នៅក្នុង​ទីក្រុង​បាងកក​។​

Daraswin បាន​បន្ត​អះអាងថា រូបគេ​មិនមាន​បំណង​ឆបោក អ្នករត់​តាក់ស៊ី ដែល​បាន​ជូនទៅ​កាន់​វត្ត​ជាច្រើន​នោះទេ ។ ប៉ុន្តែ នៅពេល​មកដល់​វត្ត​ចុងក្រោយ Wat Pha Suk រូបគេ​ក៏បាន​ចូលទៅ​សម្ងំ​ក្នុង​វត្ត​យ៉ាងយូរ ហើយ​នៅពេល​វិលត្រឡប់​មកវិញ ក៏​ពុំ​ឃើញ​អ្នក​តាក់ស៊ី​នៅចាំ​។ ហើយដោយ​គ្មាន​ជម្រើស ក៏បាន​ហៅ​តាក់ស៊ី​ផ្សេង​តែម្តងទៅ​។​

​ទោះយ៉ាងណា ទីបំផុត Daraswin បាន​សារភាពថា មូលហេតុ​ដែល​រូបគេ​ទៅ​ច្រើន​វត្ត​យ៉ាង​ដូច្នេះ គឺ​ដើម្បី​ទៅសុំ​លុយ​ពី​ព្រះសង្ឃ​ដទៃ ដែល​ធ្លាប់បាន​ស្គាល់​ពីមុន កាលពី​នៅ​ជា​លោក​ដូចគ្នា​។ Daraswin ក៏បាន​ប្រាប់​ត្រង់ៗ​ថា អាច​ទទួលបាន​លុយ​សុំ​ចន្លោះ​ពី ២០០ ទៅ ៣០០ បាត ពី​ព្រះសង្ឃ​ក្នុង​១​អង្គៗ ។ ប៉ុន្តែ លុយ​ទាំងនោះ​ពុំ​អាច​គ្រប់គ្រាន់​សម្រាប់​បង់​ថ្លៃឈ្នួល​តាក់ស៊ី​ទេ ។ ទោះយ៉ាងណា ក្រោយ​ករណីនេះ​បានកើត​ឡើង សាច់ញាតិ​របស់ Daraswin ក៏បាន​ចេញមុខ​បង់ថ្លៃ​ឈ្នួល​រថយន្ត ដើម្បី​បញ្ចប់រឿង​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ Khaosod)​

spot_img
×