Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូ​ណា​ល់ ត្រាំ​ថា ការវាយប្រហារ​របស់​វីរុស COVID-19 អាក្រក់​ខ្លាំង​ជាការ​វាយប្រហារ​លើ​កំពង់ផែ Pearl Harbor និង​អគា​ពាណិជ្ជកម្ម​ពិភពលោក​ទៅទៀត​

spot_img

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​ពណ៌នា​ថា ការ​រាតត្បាត​វីរុស COVID-19 ជាការ​វាយប្រហារ​ដ៏​អាក្រក់​បំផុត​ដែល​មិន​ធ្លាប់មាន​លើ​សហរដ្ឋ​អា​មេ​រិច ដោយ​លោក​ចង្អុល​ដាក់​ចិន​។​

​លោក​ថ្លែងថា ការផ្ទុះ​វីរុស​បាន​វាយប្រហារ​អា​មេ​រិច ខ្លាំង​ជាង​ការទម្លាក់​គ្រាប់បែក​របស់​ជប៉ុន មកលើ​កំពង់ផែ Pearl Harbor ក្នុង​សង្គ្រាម​លើក​លើក​ទី ២ ឬ​ការវាយប្រហារ​លើ​អគារ​ព​ណិ​ជ្ជ​កម្ម​ពិភពលោក កាលពី​ឆ្នាំ ២០០១​ទៅទៀត​។​

​រដ្ឋបាល​របស់លោក​កំពុង​ថ្លឹងថ្លែង ពី​វិធានការ​ប្រឆាំងនឹង​ប្រទេស​ចិន ជុំវិញ​ការគ្រប់គ្រង​ការផ្ទុះ​វីរុស​របស់​ចិន​។​

​ទីក្រុង​ប៉េកាំង​និយាយថា អា​មេ​រិច​ចង់​បង្វែរ​ការឆ្លើយតប​រប​ស់​ខ្លួន ទៅនឹង​ការ​រាតត្បាត​វីរុស​។​

​ចាប់តាំងពី​ផ្ទុះ​ចេញពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន​កាលពី​ខែធ្នូ​ឆ្នាំមុន វីរុស​ដ៏​កាច​សាហាវ​នេះ បាន​ផ្តាច់ជីវិត​ពលរដ្ឋ​អា​មេ​រិច​ជាង ៧៣.០០០​នាក់ និង​ឆ្លង​ដល់​មនុស្ស​ជាង ១.២០០.០០០​នាក់​នៅ​អា​មេ​រិច​។​

​លោក​ត្រាំ​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​សេត​វិមាន​ថា “​ពួកយើង​បាន​ឆ្លងកាត់​ការវាយប្រហារ ដ៏​អាក្រក់​បំផុត​ដែល​ប្រទេស ពួកយើង​មិន​ធ្លាប់​ជួបប្រទះ​។ នេះ​ជាការ​វាយប្រហារ​ដ៏​អាក្រក់​បំផុត ដែល​យើង​មិន​ធ្លាប់​ជួប​”​។​

“​វា​គឺជា​ការវាយប្រហារ​ដ៏​អាក្រក់​បំផុត​ជាង ការវាយប្រហារ​លើ​កំពង់ផែ Pearl Harbor​។ វា​អាក្រក់​ជាង​ការវាយប្រហារ លើ​អគារ​ពាណិជ្ជកម្ម​ពិភពលោក​។ មិនមាន​ការវាយប្រហា​រណា​អាក្រក់​ដូចនេះ​ឡើយ​”​។​

​លោក​ថា “​វា​មិនគួរ​កើតឡើង​ឡើយ​។ វា​គួរតែ​ត្រូវបាន​បញ្ឈប់​នៅ​ចិន​”​។​

​នៅពេល​សួរថា តើ​គាត់​មើលឃើញ​ការផ្ទុះ​វីរុស​នោះ ជា​សកម្មភាព​សង្គ្រាម ឬ​យ៉ាងណា លោក​ត្រាំ បាន​បញ្ជាក់ថា ការផ្ទុះ​វីរុស​ជាស​ត្រូវ​របស់​អា​មេ​រិច ជាជាង​ចិន​។​

“​ខ្ញុំ​ចាត់ទុក​សត្រូវ​ដែល​មើលមិនឃើញ​ជា​សង្គ្រាម​។ ខ្ញុំ​មិន​ចូលចិត្ត​ពី​របៀប​វា​មក​ដល់ទី​នេះឡើយ ពីព្រោះ​វា​គួរតែ​អាច​ត្រូវ​បញ្ឈប់​បាន ប៉ុន្តែ ខ្ញុំ​ចាត់ទុក​សត្រូវ ដែល​មើលមិនឃើញ​នោះ​ជា​សង្គ្រាម​”​។​

​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា រហូតមកដល់​ពេលនេះ បានសម្លាប់​ជីវិត​មនុស្ស​ជាង ២៦៤.០០០​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ជិត ៤.០០០.០០០​នាក់​ទូទាំង​ពិភពលោក​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC​

spot_img
×