Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនួប​រវាង​អគ្គនាយកដ្ឋាន​ការពារ​ក​.​ប​.​ប​. និង​សេនានុព័ន្ធ​ស៊ើបអង្កេត​សន្តិសុខ​មាតុភូមិ របស់​ស្ថានទូត​អាមេរិក ដើម្បី​ឈានទៅ​កំណត់​នូវ​មុខសញ្ញា​នៃ​បទល្មើស ដែល​ពាក់ព័ន្ធ​នឹង​ទំនិញ​ក្លែងក្លាយ ទំនិញ​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម ផាន អូន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ( ក​.​ប​.​ប​.) បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ សេនានុព័ន្ធ​ស៊ើបអង្កេត​សន្តិសុខ​មាតុភូមិ របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​កា​រងារ​រវាង​អង្គភាព​ទាំងពីរ ដើម្បី​ឈានទៅ​កំណត់​នូវ​មុខសញ្ញា​នៃ​បទល្មើស ដែល​ពាក់ព័ន្ធ​នឹង​ទំនិញ​ក្លែងក្លាយ ទំនិញ និង​សេវា​។ ជំនួប​នោះ បានធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែឧសភា ឆ្នាំ​២០២០ នៅ​ស្នាក់ការ​កណ្តាល អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ។​

​កិច្ចសហប្រតិបត្តិការ​នេះ គឺ​ផ្តោតទៅលើ​ការផ្លាស់ប្តូរ​ព័ត៌មាន ដើម្បី​ឈានទៅ​កំណត់​នូវ​មុខសញ្ញា​នៃ​បទល្មើស ដែល​ពាក់ព័ន្ធ​នឹង​ទំនិញ​ក្លែងក្លាយ ទំនិញ និង​សេវា ដែល​មិនមាន​ភាព​អនុលោម ទៅតាម​បទ​ប្បញ្ញត្តិ​បច្ចេកទេស ស្តង់ដារ ឬ​ពុំមាន​លិខិតអនុញ្ញាត​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច ជាពិសេស ផ្តោតលើ​ផលិតផល​ផ្សេងៗ​ដែល​បម្រើការ​ដល់​ជំងឺ​កូ​វីដ ១៩ (Unapproved Covid-19 Products) ដូចជា​តេស្ត​បឋម (Test kits) ថ្នាំ​ព្យាបាល ជាដើម​។​

​ជាមួយគ្នានេះដែរ អង្គភាព​ទាំងពីរ ក៏បាន​ពិភាក្សាគ្នា​អំពី​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​ពង្រឹងសមត្ថភាព​មន្ត្រី​អនុវត្ត​ច្បាប់ តាមរយៈ​វគ្គ​បណ្តុះបណ្តាល​ផ្សេងៗ ដែល​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. នឹង​ទទួលបាន​នា​ថ្ងៃ​អនាគត ហើយ​ដែល​ផ្តល់​ដោយ​ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋ​អា​មេ​រិច (U.S. Department of Homeland Security) តាមរយៈ​សេនានុព័ន្ធ​ស៊ើបអង្កេត​សន្តិសុខ​មាតុភូមិ របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ៕​ដោយ​៖​កូ​ឡាប​

spot_img
×