Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្ត​កែប គ្រោង​ពង្រីក​ឆ្នេ​ខ្សាច់​កម្សាន្ត​ចំនួន​ពី​កន្លែង ប្រវែង​ជាង ៣​គីឡូម៉ែត្រ សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​

spot_img

​ខេត្ត​កែប​៖ កែប នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍ សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែលមាន​ភាព​ប្រកួតប្រជែង ទាំង​ក្នុង​តំបន់ និង​ពិភពលោក​។​

​រដ្ឋបាលខេត្ត​កែប បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ នៅ​ខេត្ត​កែប មាន​ឆ្នេរ​ខ្សាច់​កម្សាន្ត​ប្រវែង​តែ ៣៥០​ម៉ែត្រ​ប៉ុណ្ណោះ ដែល​វា​មាន​ប្រវែង​ខ្លី ដែល​នៅពេល​ប្រជាពលរដ្ឋ សម្រុក​មកលេង​កម្សាន្ត​ម្តងៗ នៅ​រដូវ​បុណ្យទាន​ផ្សេងៗ មានការ​កក​ស្ទុះ​ណែន​ខ្លាំង​។
​ដោយសារ​មើលឃើញ​បញ្ហា​នេះ រដ្ឋបាលខេត្ត​កែប គ្រោង​នឹង​ពង្រីក​ឆ្នេរ​ខ្សាច់​កម្សាន្ត​ចំនួន​ពីរ​កន្លែង​បន្ថែមទៀត ដែល​កន្លែង​ទីមួយ​មាន​ប្រវែង ៣​គីឡូម៉ែត្រ និង​កន្លែង​ទី​ពីរ មាន​ប្រវែង​ប្រហែល​ជាង ៣​គីឡូម៉ែត្រ​កន្លះ​។​

​ឯកឧត្តម កែន ស​ត្ថា អភិបាលខេត្ត​កែប បាន​ឲ្យ​ដឹងថា ដើម្បី​គាំទ្រ​ដល់​ការសិក្សា​រៀបចំ ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​កែប រាជរដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​អន្តរក្រសួង ដើម្បី​សិក្សា​រៀបចំ​ផែនការមេ​សម្រាប់ ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​កែប និង​ខេត្តមណ្ឌលគិរី​។

​ក្រសួងទេសចរណ៍ កំពុង​សិក្សា​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កែប ដែល​បាន​ដំណើរការ​ជា​បណ្តើរៗ​ហើយ ដោយ​ជឿជាក់ថា ផែនការ​មេនេះ នឹង​ជួយ​ឲ្យ​ខេត្ត​កែប ក្លាយជា​គោលដៅ​ទេសចរណ៍ធម្មជាតិ ស្ងប់ស្ងាត់ ប្រណីត​កម្រិត​ខ្ពស់ ប្រកបដោយ​ភាព​ទាក់ទាញ និង​ភាព​ប្រកួតប្រជែង នៅក្នុង​តំបន់ និង​ពិភពលោក​។

​បើតាម​រដ្ឋបាលខេត្ត​កែប ដោយសារ​វិស័យ​ទេសចរណ៍ ពាក់ព័ន្ធ​នឹង​អន្តរ​វិស័យ ដូច្នេះ​ការរៀបចំ​ផែនការមេ ត្រូវ​គិតគូរ​ជា​អន្តរ​វិស័យ ដូចជា វិស័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បរិស្ថាន គមនាគមន៍ កសិកម្ម ប្រព័ន្ធ​ទឹកស្អាត អគ្គិសនី ការគ្រប់គ្រង​សំណល់​រឹង​-​រាវ​, ការបង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ ដែល​ចាំបាច់​ត្រូវ​អនុលោម​តាម​សក្ដានុពល និង​ធនធាន​ដែលមាន​ជាក់ស្ដែង ដូចជា ធនធានធម្មជាតិ ផ្នែក​សាសនា វប្បធម៌ កសិកម្ម និង​វិស័យ​ជាច្រើន​ទៀត ដែល​មិនទាន់បាន​កែច្នៃ ធ្វើយ៉ាងណា​ឱ្យស្រប​តាម​ឯកសារ​បទដ្ឋាន​គតិយុត្ត និង​ឯកសារ​គាំទ្រ​ដទៃទៀត សម្រាប់​កំណើន​វិស័យ​ទេសចរណ៍​៕​ដោយ​៖​សម្ផស្ស​

spot_img
×