Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​អន្តោប្រវេសន៍ ពង្រឹង​លើ​ការចេញ​-​ចូល​ខុសច្បាប់ របស់​ប្រជាពលរដ្ឋ នៅតាម​ព្រំដែន​

spot_img

​ភ្នំពេញ​៖ នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គនាយក​អន្តោប្រវេសន៍ បាន​ណែនាំ​ដល់​នគរបាល​អន្តោប្រវេសន៍ នៅតាម​ច្រកទ្វារព្រំដែន​ទាំងអស់ បន្ត​កិច្ចសហការ​ជាមួយ​នគរបាល​ព្រំដែន និង​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ ដើម្បី​ពង្រឹង​លើ​ការចេញ​-​ចូល​ខុសច្បាប់ របស់​ប្រជាពលរដ្ឋ នៅតាម​ព្រំដែន​។​

​នា​ព្រឹក​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២០ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ បូកសរុប​សភាពការណ៍ និង​កិច្ចប្រតិបត្តិការ ប្រចាំ​ខែមេសា និង​ទិសដៅ ខែឧសភា ឆ្នាំ​២០២០ នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។​

​ក្នុង​កិច្ចប្រជុំ​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឧ​ត្ត​ម​សេនីយ៍ អគ្គនាយករង​, ប្រធាន​-​អនុប្រធាននាយកដ្ឋាន និង​ស្នងការរង​នគរបាល​រាជធានី​-​ខេត្ត ព្រមទាំង​មន្ត្រីនគរបាល​ជំនាញ​មួយចំនួន ផងដែរ​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​មានប្រសាសន៍ បន្ទាប់ពី​ទទួល​ស្ដាប់​របាយការណ៍​ប្រចាំខែ និង​បញ្ហា​ប្រឈម តាម​នាយកដ្ឋាន​នីមួយៗ រួចមក ឯកឧត្តម បាន​មានប្រសាសន៍ថា ឯកភាព​លើ​ខ្លឹមសារ​របាយការណ៍ ព្រមទាំង​បាន​ណែនាំ ដល់​គ្រប់​នាយកដ្ឋាន​ទាំងអស់ អនុវត្ត​ទៅតាម​ទិសដៅ​ការងារ ដែល​បានដាក់​បញ្ចូល​ក្នុង​របាយការណ៍​។​

​មានប្រសាសន៍​បន្ថែម​ក្នុង​កិច្ចប្រជុំ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​ណែនាំ​ដល់​នគរបាល​អន្តោប្រវេសន៍ នៅតាម​ច្រកទ្វារព្រំដែន​ទាំងអស់ បន្ត​កិច្ចសហការ​ជាមួយ​នគរបាល​ព្រំដែន និង​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ ដើម្បី​ពង្រឹង​លើ​ការចេញ​-​ចូល​ខុសច្បាប់ របស់​ប្រជាពលរដ្ឋ នៅតាម​ព្រំដែន​។

​ក្នុងនោះដែរ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​ឲ្យ​លោក​ស្នងការរង​នគរបាល តាម​បណ្ដា​រាជធានី​-​ខេត្ត ដែល​ទទួល​ផែន​អន្តោប្រវេសន៍ បន្ត​ពង្រឹង​ការងារ​មូលដ្ឋាន របស់​មន្ត្រីនគរបាល​ប៉ុស្តិ៍ ក្នុង​ការចុះ​ស្រង់​ស្ថិតិ និង​គ្រប់គ្រង​ការចេញ​-​ចូល របស់​ជនបរទេស ក្នុង​មូលដ្ឋាន​របស់ខ្លួន ឲ្យ​បានច្បាស់លាស់ និង​ត្រឹមត្រូវ​។​

​ឆ្លៀ​ង​ក្នុងឱកាស​នេះដែរ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​កោតសរសើរ លើ​ការងារ​ជំនាញ ដែល​មន្ត្រីនគរបាល​អ​ន្តោ​ប្រវេសន៍ បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​នាពេល​កន្លងមកនេះ និង​បាន​ថ្លែងអំណរគុណ ដល់​ថ្នាក់ដឹកនាំ ក៏ដូចជា​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ទាំងអស់ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដែល​បាន​ចូលរួមចំណែក ក្នុង​កិច្ចការងារ​សង្គម ដោយបាន​បរិច្ចាគ​ថវិកា ដែលជា​ប្រាក់ខែ របស់ខ្លួន​ផ្ទាល់ ក្នុង​រួមចំណែក​ការពារ​ទប់ស្កាត់ ជំងឺ​កូ​វីដ​-១៩ ផងដែរ​៕​ដោយ កូ​ឡាប​

spot_img
×