Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​យោធា​២​រូប បង្កើត​កងកម្លាំងប្រដាប់អាវុធ​ខុសច្បាប់ ត្រូវ​តុលាការយោធា កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ម្នាក់ៗ ១៦​ឆ្នាំ​

spot_img

​ភ្នំពេញ​៖ ក្រសួងការពារជាតិ នៅ​ថ្ងៃទី​៧​ខែឧសភា​ឆ្នាំ​២០២០ បាន​ផ្សាយ​ព័ត៌មាន​ថា លោក ប៉ោក ប៉ន អនុប្រធាន​តុលាការយោធា និង​ជា​ប្រធាន​អង្គ​សវន​ការ នៅ​ព្រឹក​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២០ បានប្រកាស​សាលក្រម អតីត​យោធា​២​រូប ដោយ​ដាក់ពន្ធនាគារ​ម្នាក់ៗ ១៦​ឆ្នាំ ពាក់ព័ន្ធ​នឹង​បង្កើត​កងកម្លាំងប្រដាប់អាវុធ​ខុសច្បាប់​។​

​អតីតមន្ត្រី​យោធា​២​រូប​រួមមាន​៖ ទី​១៖ ឈ្មោះ សុខ ប៊ុនធឿន ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​យោធា ត្រូវបាន​តុលាការយោធា​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​១៦​ឆ្នាំ​។ ទី​២៖ ឈ្មោះ រ័ត្ន ច័ន្ទ​មន្នី ហៅ ជ័យ មឿ​ន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​យោធា ត្រូវបាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​១៦​ឆ្នាំ​។ ជន​ទាំងពីរ​នេះ បាន​ជាប់ចោទ​ពីបទ បង្កើត​ដោយ​ខុសច្បាប់​នូវ​កងកម្លាំងប្រដាប់អាវុធ​ដោយ​គ្មាន​សិទ្ធិ និង​គ្មាន​ការអនុញ្ញាត ពី​អាជ្ញាធរ​ស្របច្បាប់ ប្រព្រឹត្ត​នៅ​ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និង​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៦ ដល់​ខែមិថុនា ឆ្នាំ​២០១៨ បទល្មើស​ដែលមាន​ចែង​ឱ្យ​ផ្តន្ទាទោស តាម​មាត្រា ៤៦៣ នៃ​ក្រមព្រហ្មទណ្ឌ​។​

​តាមរយៈ​ការប្រកាស​សាលក្រម​របស់​តុលាការយោធា​នេះ អតីតមន្ត្រី​យោធា​ទាំង​២​រូប​ខាងលើ នឹងត្រូវ​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​កងយោធពល​ខេមរភូមិន្ទ ចាប់​ពីថ្ងៃ​សាលក្រម​ស្ថាពរ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​តទៅ​។​

​សូមបញ្ជាក់ថា កាលពី​ឆ្នាំ​២០១៦ មាន​ប្រជាពលរដ្ឋ​ចំនួន ២៤៤​នាក់ ត្រូវបាន​អតីត​យោធា​ទាំងពីរ​នាក់​នេះ បាន​បោកប្រាស់​ថា នឹង​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ នៃ​កងយោធពល​ខេមរភូមិន្ទ ជា​ថ្នូរ​នឹង​ប្រាក់ ដែល​ពួកគេ​បានកំណត់ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×