Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លាំងណាស់​! ស្ត្រី​ម្នាក់​បង្កជម្លោះ​ជាមួយ​អ្នក​ឡើង​ផ្សារ និង​អាជីវករ​ឡើង​បែកផ្សែង ជុំវិញ​រឿង​ណែនាំ​ឲ្យ​ពាក់​ម៉ាស (​វីដេអូ​)

spot_img

​បរទេស​៖ ស្ត្រី​ជនជាតិ​សិង្ហ​បុរី​ម្នាក់​ដែល​ត្រូវបាន​គេ​ថត​មិន​ពាក់​ម៉ាស​នៅឯ​ផ្សារ Shunfu និង​បង្កជម្លោះ​ប្រកែក​គ្នា​ជាមួយ​អ្នក​ឡើង​ផ្សារ និង​អាជីវករ បែកផ្សែង កំពុងស្ថិត​ក្នុងការ​ស៊ើបអង្កេត​ពីបទ​បង្ក​ហិង្សា បង្កឱ្យមាន​ការរំខាន​ជា​សាធារណៈ និង​រំលោភ​វិធានការ​ឃ្លាតឆ្ងាយ​ពីគ្នា ដើម្បី​សុវត្ថិភាព​ពី​កូ​វីដ​១៩​។ វីដេអូ​នៃ​ការទាស់ទែង​គ្នា​ត្រូវបាន​ផ្សព្វផ្សាយ​តាម​អ៊ិន​ធឺ​ណិ​ត​ចាប់តាំងពី​រសៀល​ថ្ងៃអាទិត្យ ទី​៣ ឧសភា ។​

​នៅក្នុង​ឃ្លី​ប​មួយ ស្ត្រី​រូបនេះ​បាន​និយាយ​ទៅកាន់​មនុស្ស​ពីរ​នាក់​ផ្សេង​ទៀតថា “​អ្នក​មិន​ប្រាប់​មនុស្ស​ឱ្យធ្វើ​អ្វី​ទេ ទុក​ឲ្យ​ច្បាប់​ធ្វើការ​ទៅ​” ។​

​ខណៈ​ម្នាក់​ឆ្លើយតប​ថា នាង​មិនគួរ​ធ្វើ​កាយវិការ​មិន​សមរ​ម្យ​បែបនេះ​ទេនោះ តែ​ស្ត្រី​រូបនេះ​ក៏​និយាយថា​៖ “​អ្នក​គួរតែមាន​គំនិត​ទៅលើ​រឿង​រកស៊ី​ផ្ទាល់ខ្លួន​អ្នក​ទៅ មិនចាំបាច់​ខ្វល់ខ្វាយ និងរ​ស្រែក​ដាក់​ខ្ញុំ​នោះទេ​” ។​

​នៅក្នុង​ឃ្លី​ប​មួយ​ផ្សេងទៀត​នៅ​ទីតាំង​ផ្សេងគ្នា នាង​អាច​ត្រូវបាន​គេ​ឃើញ​យកដៃ​បាំង​មុខ​របស់​នាង ហើយ​កាន់​ទូរស័ព្ទ​ជាប់​នឹង​ស្ត្រី​អាយុ ៤៧ ឆ្នាំ​ម្នាក់ ដែល​នាង​ត្រូវបាន​គេ​ចោទប្រកាន់ថា​បាន​បង្ក​ហិង្សា​លើ ខណៈដែល​កំពុងតែ​ឈ្លោះប្រកែក​ជាមួយ​មនុស្ស​មួយក្រុម​ផ្សេងទៀត​។​

​នៅក្នុង​នោះ នាង​អះអាងថា​ខ្លួន​នាង​ជា​អ្នក “ អធិបតេយ្យ​” ដោយ​និយាយថា “​ខ្ញុំ​គ្មាន​អ្វីដែល​ត្រូវធ្វើ​ជាមួយ​ប៉ូលិស​ទេ វា​មានន័យថា ពួកគេ​ក៏​គ្មានអ្វី​ត្រូវ​និយាយ​មកលើ​ខ្ញុំ​ដែរ​” ។​

​បុរស​ម្នាក់​ដែល​ពុំបាន​មុខ​ឲ្យ​ឃើញ​ក្នុង​ឃ្លី​ប​បាន​ឆ្លើយតប​ថា “​វា​មិន​សម​ហេតុផល​ទេ​។ ប្រសិនបើ​អ្នកជា​មនុស្ស​នៅ​ប្រទេស​សិង្ហ​បុរី អ្នក​ត្រូវតែ​អនុវត្តតាម​ច្បាប់​របស់​ប្រទេស​សិង្ហ​បុរី​” ។​

​ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ពួកគេ​បានទទួល​ការអំពាវនាវ​សុំ​ជំនួយ​ប្រហែល​ម៉ោង ១២ និង ១៥ នាទី​ថ្ងៃនោះ នៅ​ផ្លូវ ៣២០ Shunfu ។​

​យោងតាម​ការស៊ើបអង្កេត​បឋម​បាន​ឲ្យ​ដឹងថា ស្ត្រី​នៅក្នុង​វីដេអូ​ដែលជា​ជនជាតិ​សឹង្ហ​បុរី​អាយុ ៤០ ឆ្នាំ រូបនេះ គឺ​ពីមុន​បាន​រំលោភ​លើ​វិធានការ​ឆ្ងាយ​ដើម្បី​សុវត្ថិភាព ដោយ​មិន​ពាក់​ម៉ា​សមុខ ហើយ​បាន​ចោទប្រកាន់​ស្ត្រី​អាយុ ៤៧ ឆ្នាំ​ម្នាក់ ដែល​បាន​ណែនាំ​នាង​ឲ្យ​ពាក់​ម៉ាស​ទៀតផង ។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ អ្នកនាំពាក្យ​ប៉ូលិស​បាន​និយាយថា ប៉ូលីស​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ឥរិយាបទ​រំលោភបំពាន និង​មិន​ទទួលខុសត្រូវ​បែបនេះ ជាពិសេស​នៅក្នុង​ស្ថានភាព Covid-19 បច្ចុប្បន្ន​។​

​លោក​បាន​មានប្រសាសន៍ថា “ យើង​ជំរុញ​ឱ្យ​សាធារណៈជន​ចាត់​វិធាន​ទៅលើ​អ្នក​បំពាន​បម្រាម​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​អនុវត្តតាម​វិធានការ​រក្សា​ការ​ឃ្លាតឆ្ងាយ​ប្រកបដោយ​សុវត្ថិភាព​” ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ stomp.straitstimes)


spot_img
×