Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍​សុខ ផល នាំ​អំណោយ ជូន​កាកបាទក្រហម​ខេត្តបាត់ដំបង​

spot_img

​បាត់ដំបង ៖ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង នា​ព្រឹក​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២០​នេះ បាន​នាំ​អំណោយ​ជា​សម្ភារ និង​ថវិកា​សប្បុរសជន អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​សប្បុរស​ផ្សេងទៀត យកមក​ជូន​សាខា​កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ក្នុងឱកាស​ទិវា ៨​ឧសភា ឆ្នាំ​២០២០​នេះ​។​

​ពិធី​ប្រគល់​អំណោយ​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម ពី​លោក​បណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​, លោក ងួន រតនៈ អភិបាលខេត្ត ជា​អនុប្រធាន​កិត្តិយស​សាខា​, លោក អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ជា​អនុប្រធាន​កិត្តិយស​សាខា​, និង​ថ្នាក់ដឹកនាំ​មន្ត្រី​សាខា សប្បុរសជន ក្នុង​ខេត្ត​ចូលរួម​ផងដែរ នៅ​ទី​សា្ន​ក់​ការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង​។​

​លោក​បណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​ឲ្យ​ដឹងថា ក្នុងនាម​សាខា​ខេត្តបាត់ដំបង លោក​បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាល ជ្រៅ​បំផុត ចំពោះ​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត សុខ ផល តែងតែបាន​នាំ​អំណោយ តាមរយៈ​គៀងគរ​ថវិកា និង​សម្ភារ​ដោយ​ស្ម័គ្រចិត្ត ពី​សប្បុរសជន​នានា យកមក ដើម្បី​បម្រើ​ប្រើប្រាស់ ជា​ប្រយោជន៍​មនុស្សធម៌ និង​ចែកជូន​ជនរងគ្រោះ​ទូទៅ​កើតឡើង ដោយសារ​គ្រោះធម្មជាតិ ជនក្រីក្រ​ចាស់ជរា ស្ត្រី​មេម៉ាយ ក្មេង​កំព្រា -​ល​-​។​

​លោក​បណ្ឌិត ប៊ុត គឹមស៊ាន បាន​បញ្ជាក់ថា ជាក់ស្តែង​កន្លង​ថ្មីៗ​នេះ បាន​ផ្ទុះ​ជំងឺ COVID-19 លើ​ពិភពលោក​យ៉ាងខ្លាំង ហើយ​កម្ពុជា​យើង បាន​រង​ទទួល​ឆ្លង​នាំចូល ពី​ក្រៅប្រទេស មាន​ចំនួន​តិចតួច ពិសេស​នៅ​ខេត្តបាត់ដំបង ក៏មាន​ករណី​ឆ្លង​ជំងឺ​នេះ​៨​នាក់ ហើយ​បាន​សម្រាក​ព្យាបាល​រហូតដល់​ជាសះស្បើយ​អស់ហើយ​ដែរ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល បាន​បញ្ជាក់ថា ទោះជា​ប្រទេស​កម្ពុជា​យើង បានជា​សះស្បើយ​ច្រើន ហើយ​នៅសល់​២​នាក់ កំពុង​ឈានទៅរក​ជាសះស្បើយ ដែល​នោះ​ក៏ដោយ ទោះយ៉ាងណា ក៏​យើង​មិនត្រូវ​ធ្វេសប្រហែស​ជាដាច់ខាត និង​ប្រុងប្រយ័ត្ន​ជានិច្ច​តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល​ជានិច្ច​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​បន្តថា ដើម្បី​ទប់ស្កាត់ មិនមាន​ការឆ្លង​រីក​រាល​បន្តទៀត​នោះ គឺ​យើងទាំងអស់គ្នា​មុន និង​ក្រោយ​កាន់​របស់​អ្វីមួយ​ត្រូវ​លាងដៃ នឹង​សាប៊ូ ឲ្យ​បាន ញឹកញាប់​ជាប្រចាំ លាង​អាកុល ជែ​ល និង​ពាក់​ម៉ាស​ជាប្រចាំ និង​នៅពេល​មានការ​ចាំបាច់​បំផុត​។ ដូច្នេះហើយ បាន​លោក​តែងតែ​អំពាវនាវ ដល់​សប្បុរសជន ដើម្បី ចូលរួម​បរិច្ចាក​ថវិកា​ផ្ទាល់ខ្លួន តាម​សទ្ធារ​រៀងៗ​ខ្លួន និង​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ ដែល​នៅ​ជិត​បំផុត ដើម្បី​ពិនិត្យ និង​ព្យាបាល​បាន​ទាន់ពេលវេលា ក៏ដូចជា​បាន​ជួយ សង្គមជាតិ​យើង​ផងដែរ​។​

​សូមជម្រាបថា អំណោយ​ដែល​បាន យកមក​ជូន​សាខា​នា​ថ្ងៃនេះ គឺមាន​ម៉ាស​៥០​ប្រអប់​, សាប៊ូដុំ​៣៥​កេស​, អាល់កុល​ដប​តូច​២៤០​ដប ថវិកា​៣៩.៣៥០.០០០​រៀល និង​២០.៥៨០​ដុល្លារ ទុក​ជូន​សាខា​សម្រាប់​យកទៅ​ប្រើប្រាស់ ពេល​មានការ​ចាំបាច់​បំផុត​ផងដែរ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×