Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅក្នុង​ដែនជម្រកសត្វព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត​-​អូរ​ផាល នៅតែមាន​ព្រានព្រៃ​លួច​ដាក់​អន្ទាក់​ចាប់​សត្វ ពេល​ក្រុម​អនុរក្ស​ប្រទះឃើញ​ជ្រូកព្រៃ​១​ក្បាល ជាប់អន្ទាក់ ព្រះសង្ឃ​សុំ​បិណ្ឌ​បាត្រ​ណា​ញោម​ព្រាន​

spot_img

ឧ​ត្ត​រ​មានជ័យ ៖ មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដែនជម្រកសត្វព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត ដើរល្បាត​ក៏បាន​ប្រទះឃើញ​សត្វ​ជ្រូកព្រៃ​មួយ​ក្បាល កំពុង​ជាប់អន្ទាក់​របស់​ព្រានព្រៃ ។​ ​មន្ត្រី​នេះ និង​ព្រះសង្ឃ បាន​ទទូច​ជាថ្មី ឲ្យ​គ្រប់គ្នា​បង្កើន​ការទប់ស្កាត់ បង្ក្រាប​បទល្មើស​ព្រៃឈើ​និង​សត្វព្រៃ ។​

បើតាម​ការប្រកាស​ព័ត៌មាន​របស់​មន្ទីរ​ប​រិ​ស្ថាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​ដឹងថា នៅ​ទី​៥ និង​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ស្នាក់ការ​អូ​ផាល នៃ​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័​ន្ត បាន​ខិតខំ​បំពេញការងារ​ចុះ​ល្បាត ក្នុង​តំបន់ការពារធម្មជាតិ ទាំងថ្ងៃទាំងយប់ ដែល​នេះ​ជា​វីរភាព និង​កិច្ចខិតខំ​ប្រឹងប្រែង ឈរលើ​ស្មារតី​ទទួលខុសត្រូវ​ក្នុងការ​ទប់ស្កាត់ បង្ក្រាប​បទល្មើស ការពារ​ធនធានធម្មជាតិ និង​អភិរក្ស​ជីវចម្រុះ នៅក្នុង​តំបន់ការពារធម្មជាតិ​ដែលជា​ដែន​សមត្ថកិច្ច​របស់ខ្លួន ក្នុងនោះ​ក្រុមការងារ​បាន​ចុះ​ល្បាត​តាម​ផែនការ គឺ​ចំនួន ២​ថ្ងៃ ដោយនៅ​យប់​ថ្ងៃទី​៥ ក្រុមការងារ​បាន​សម្រាក​នៅ​ចំណុច​ផ្លូវ​ចំការ​ស្វាយ ដើម្បី​តាមដាន និង​រង់ចាំ​ឃ្លាំមើល​បទល្មើស​ដែល​អាច​កើតមានឡើង ហើយ​លុះ​ព្រឹក​ឡើង ត្រូវ​នឹង​ថ្ងៃទី​៦ ខែឧសភា បាន​បន្ត​ល្បាត​ជួបប្រទះ​ឃើញ សត្វ​ជ្រូកព្រៃ​មួយ​ក្បាល​កំពុង​ជាប់អន្ទាក់ របស់​ជនសង្ស័យ​លួច​ដាក់ ពេលនោះ​ក្រុមការងារ​បាន​ជួយសង្គ្រោះ និង​ដោះលែង​ជ្រូកព្រៃ​នោះ​ឲ្យ​មាន​សេរីភាព​ទៅក្នុង​ព្រៃ​ធម្មជាតិ​វិញ​។​

​លោក ភួង លី​ណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​ដឹង​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២០​ថា​៖ ដែនជម្រកសត្វព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត ដែលមាន​ទំហំ​ផ្ទៃ​ជាង​៣,៥​ម៉ឺន​ហិកតា លើ​ភូមិសាស្ត្រ​ស្រុក​បី​គឺ​ស្រុក អន្លង់វែង ស្រុក​ចុងកាល់ នឹង​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ជា​ព្រៃឈើ​និង​តំបន់​ការពារ​សត្វព្រៃ​ដ៏​ធំ និង​សេសសល់​តែមួយ​ចុងក្រោយ​ក្នុង​ខេត្ត​នេះ ។​

​បច្ចុប្បន្ន​មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស បរិស្ថាន​នុ​រក្ស​និង​ព្រះសង្ឃ​សហគមន៍​ព្រមទាំង​កងកម្លាំង មន្ត្រី​អាជ្ញាធរ​ដែនដី និង​សមាជិក​សហគមន៍ (​ពលរដ្ឋ​) បាន​សហការគ្នា​អភិរក្ស ។ ប៉ុន្តែ ការងារ​នេះ​ដូច​ស្រមោល​អន្ទោលតាមប្រាណ ដោយ​ជនល្មើស​ហាក់ដូចជា ស្ថិតនៅ​ពីក្រោយ​ខ្នង ហើយ​ឲ្យ​តែមាន​ចន្លោះប្រហោង ឬ​ធ្វេសប្រហែស ឬ​ឆកល្វែង​តែ​បន្តិច ពួកគេ​នឹង​ប្រព្រឹត្តល្មើស​លើ​ព្រៃឈើ និង​សត្វព្រៃ​ភ្លាមៗ ពោលគឺ ទោះជា​សមត្ថកិច្ច ព្រះសង្ឃ និង​សហគមន៍​អប់រំ ផ្សព្វផ្សាយ​យ៉ាងណា ក៏​ជនល្មើស​មិន​ស្តាប់ ហើយ​លួច​ឆ្មក់​ប្រព្រឹត្តល្មើស​រហូត ។ ហេតុនេះ​សូម​ទទូច​ជាថ្មី ឲ្យ​គ្រប់គ្នា​ស្រឡាញ់ និង​ជួយ​ថែរក្សា​ការពារ​ព្រៃឈើ និង​សត្វព្រៃ​នៅ​សហគមន៍ សេសសល់​ចុងក្រោយ​នេះ​ផង ។​

​លោក​ប្រធាន​មន្ទីរ​ឲ្យ​ដឹង​ដែរ​ថា កាលពី​សប្តាហ៍​មុន ឧ​ទ្យា​នុ​រក្ស​ក៏បាន​សាងសង់ រោង​សម្រាប់​បម្រើការ​អភិរក្ស​ព្រៃ និង​សត្វព្រៃ​នៅ​គោលដៅ​មួយចំនួន ។ ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ បទល្មើស​នៅតែ​កើតមាន ។​

​ចំណែក​ព្រះ​តេជគុណ ប៊ុន សា​លួត ព្រះ​មេគណ​ខេត្ត និង​ជា​ប្រធាន​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត បាន​មាន​សង្ឃដីកា​ថា​៖ ថ្មីៗ​នេះ កម្លាំង​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ចុះ​ល្បាត​ព្រៃ បាន​ជូ​ប​ប្រទះ​នៅ​ប្រភេទ​សត្វ​កម្រ មាន​សត្វ​ប្រើស​ដួល​ងាប់់់់ និង​គ្រោងឆ្អឹង​សត្វ​ទន្សោង ដោយ​ក្រុម​ជនល្មើស បាន​ប្រើប្រាស់​ឧបករណ៍ អាវុធ​បាញ់​និង​ដាក់់ អន្ទាក់ ឆក់ ចាប់​។​
​ព្រះអង្គ​អំពាវនាវ ដល់​អាជ្ញាធរ​និង​មន្ត្រី​ពាក់ព័ន្ធ ជួយ​ធ្វើការ​ទប់ស្កាត់ ។ ព្រះអង្គ​ក៏​សុំ​បិ​ណ្ធ​បាត្រ​អង្វរ​ដល់​ប្រជាពលរដ្ឋ ដែល​ធ្លាប់បាន​ប្រព្រឹត្ត​បទល្មើស​កន្លងមក ឱ្យ​ទម្លាក់ចោល ហើយ​ចូលរួម​ក្នុង​កិច្ចការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ជាមួយ​សហគមន៍​ទាំងអស់គ្នា​ដើម្បី​ទុកជា​ប្រយោជន៍ ដល់​មនុស្សជាតិ​ទាំង​ពេលបច្ចុប្បន្ន និង​អនាគត​។​

​ព្រះ​តេជគុណ ប៊ុន សា​លួត មាន​សង្ឃដីកា​បន្តថា ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត​ជា ព្រៃឈើ​សហគមន៍​ធំជាងគេ ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ហើយ​សេសសល់ ហើយ​សម្បូរ​ព្រៃឈើ​និង​មាន​សត្វ​កម្រ​ជាច្រើន ប្រភេទ​កំពុង​រស់នៅ មានដូចជា សត្វ​ទន្សោង ខ្ទីង ប្រើស ខ្លា សត្វ​ទោច ស្វាន​និង​ស្វា​ជាដើម​៕​ដោយ ៖ បន្ទាយ


spot_img
×