Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទះឃើញ​សាកសព​ក្មេងស្រី​អាយុ​៧​ឆ្នាំ​ម្នាក់ ក្នុង​គុម្ពោត​ព្រៃ​ដោយ​សង្ស័យ​ករណី​ឃាតកម្ម​

spot_img

​ពោធិ៍សាត់ ៖ សាកសព​ក្មេងស្រី​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ស្លាប់​ក្នុង​គុម្ពោត​ព្រៃ ស្ថិតនៅ​ភូមិ​ព្រែក ឃុំ​រាំង​ទិល ស្រុក​កណ្តៀង ខេត្តពោធិសាត់ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​ក​ស្រុក​និង​សមត្ថ កិច្ច​ចុះ​ដល់​កន្លែងកើតហេតុ​។​ ករណី​ឃាត​កម្មនេះ កើតឡើង​នា​វេលា​ម៉ោង​១២​ទៅ​ម៉ោង​១៣ ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២០ ។​

​តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​បានបញ្ជាក់​ថា យោងតាម​ការពិនិត្យ​និង​ធ្វើ​កោសល្យ​វិ​ច័​យ​របស់​សមត្ថកិច្ច សាកសព​ក្មេងរងគ្រោះ ឈ្មោះ រ៉ង ស្រី​ពេជ្រ ភេទ​ស្រី អាយុ​០៧​ឆ្នាំ ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​ព្រែក ឃុំ​រាំង​ទិល ស្រុក​កណ្តៀង ខេត្តពោធិសាត់ មាន​ម្តាយ​ឈ្មោះ​ចាប់ រ៉ា​ឌី​ន អាយុ ២៩ ឆ្នាំ ចំពោះ​ឪពុក​បាន​ស្លាប់ចោល​គាត់​តាំងពី​តូច។

​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា សាកសព​ជនរងគ្រោះ​ឈ្មោះ រ៉ង ស្រី ពេជ្រ ក្រោយពេល​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​របស់​សមត្ថកិច្ច​ជំនាញ​សាកសព​ជនរងគ្រោះ​បាន​ប្រគល់ជូន​ក្រុមគ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។

​សមត្ថកិច្ច​មូលដ្ឋាន​បាន​បន្តទៀតថា ចំពោះ​ករណីនេះ សមត្ថកិច្ច កំពុង​សហការ​ស៊ើបអង្កេត​ស្រាវជ្រាវ​វែក​រក មុខសញ្ញា​ដៃដល់ ដើម្បី​ចាប់​យកមក បំពេញបែបបទ​ផ្តន្ទាទោស​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×