Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច ក្នុង​មូលដ្ឋាន​ឬ​ភូមិសាស្ត្រ​ទទួលខុសត្រូវ​ការងារ​របស់ខ្លួន និង​បំផុស​ចូលរួម​ក្នុងការ​អនុវត្ត​គោលនយោបាយ ស្តីពី​ភូមិ​ឃុំ​មាន​សុវត្ថិភាព បញ្ហា​គ្រឿងញៀន និង​គ្រោះ​អគ្គិភ័យ

spot_img

​ភ្នំពេញ​៖ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន បាន​ថ្លែងប្រាប់​ដល់​មន្ត្រីនគរបាល​ដែល​ទើបតែ​ទទួល​តំណែង​ថ្មី​ថា នគរបាល​ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង​អង្គភាព មាន​សាមគ្គីភាព​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ភូមិ ឃុំ ក៏​ដូច​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុង​មូលដ្ឋាន​ឬ​ភូមិសាស្ត្រ​ទទួលខុសត្រូវ​របស់ខ្លួន​សំខាន់ ការ​បំផុស​ចូលរួម​ក្នុងការ​អនុវត្ត​គោលនយោបាយ ស្តីពី​ភូមិ​ឃុំ​មាន​សុវត្ថិភាព ពិសេស​បញ្ហា​គ្រឿងញៀន និង​គ្រោះ​អគ្គិភ័យ​។

​មន្ត្រី​នគរបាលជាតិ​ចំនួន ១៧០​នាក់​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បានទទួល​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​និង​បំពាក់​ឋានន្តរសក្តិ​នៅ​ថ្ងៃទី​៧​ខែឧសភា​ឆ្នាំ​២០២០​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ពី​សំណាក់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ព្រមទាំង​ឯកឧត្តម ងួន រតន​: អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​ដែល​សម្តេច​ព្រមទាំង​ឯកឧត្តម ក៏ដូចជា​ថ្នាក់ដឹកនាំ​ផ្សេងទៀត​តែងតែបាន​គឹ​ត​គូរ​ជាប់​ជាប្រចាំ​អំពី​សុខទុក្ខ​របស់​កងកម្លាំង​នគរបាលជាតិ​។​

​ជាមួយនេះ​ឯកឧត្តម​ណែនាំ​ផ្តាំផ្ញើ​ដល់​កងកម្លាំង​នគរបាល​ទាំងអស់​ដែល​ទើប​ទទួលបាន​នូវ​ការប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ​នាពេលនេះ​ត្រូវ​បន្ត​ខិតខំ​បំពេញភារកិច្ច បម្រើ​ជាតិ បម្រើ​ប្រជាពលរដ្ឋ ឲ្យ​បានល្អ​ប្រសើរ​បំផុត ត្រូវគោរព​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ មាន​សីល​ធ៌​ម អាកប្បកិរិយា​ល្អ​សក្តិ​សមជា​អ្នកបម្រើ​ប្រជាពលរដ្ឋ តែ​ត្រូវ​ប្តូរផ្តាច់​ក្នុង​ភារកិច្ច​ការពារ​បូរ​រណ​ភាព​ទឹកដី ប្រឆាំង​និង​បង្ក្រាប​រាល់​បទល្មើស​គ្រប់​ប្រភេទ​នៅក្នុង​មូលដ្ឋាន​ក៏ដូចជា​ក្នុង​ដែន​សមត្ថកិច្ច​ទទួលខុស​ត្រូវ​របស់ខ្លួន មិន​ត្រូវយក​ខ្លួន​ទៅ​ប្រឡូកប្រឡាក់​ឬ​ទាក់ទិន​ជាមួយ​អំពើ​ល្មើសច្បាប់​ឬ​ពួក​ជន​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​ឡើយ សំខាន់​គឺត្រូវធ្វើ​នូវ​អំពើ​ល្អ​គ្រប់ពេលវេលា​។​

គួរបញ្ជាក់​ផងដែរ​ថា ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ ជូន​មន្ត្រី​នគរបាលជាតិ​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ដែល​ពិធី​នេះ​រៀបចំ​ធ្វើ​នៅ​បរិវេណ​ទីបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៧ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។ មន្ត្រីនគរបាល​ចំណុះ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៧ អធិការដ្ឋាន​នគរ​​បាល​ស្រុក​សំពៅ​លូន អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក និង​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង​សរុប​ចំនួន ១៧០​នាក់​នគរបាល​នារី​ចំនួន​០៨​នាក់​ក្នុងនោះ​មាន​បំពាក់​ឋានន្តរសក្តិ​ពី ថ្នាក់​វរសេនីយ៍ត្រី ចំនួន​០១​នាក់ ថ្នាក់​អនុសេនីយ៍ឯក​ចំនួន​៩០​នាក់ ថ្នាក់​អនុសេនីយ៍ទោ ចំនួន ៣៤​នាក់ ថ្នាក់​អនុសេនីយ៍ត្រី ចំនួន ១៧​នាក់ ថ្នាក់​ព្រិន្ទបាលឯក ចំនួន ០៦​នាក់ ថ្នាក់​ព្រិន្ទបាលទោ​ចំនួន​០១​នាក់ ថ្នាក់​ពលបាលឯក​ចំនួន​០១​នាក់​។​

​ជា​ចុងក្រោយ​ឯកឧត្តម​ស្នើ​ដល់​មន្ត្រី​នគរបាលជាតិ​ទាំងអស់ ត្រូវ​បន្ត​ចូលរួម​បង្ការ​ការពារ​ខ្លួនឯង​ផ្ទាល់​ក៏ដូចជា​ក្រុមគ្រួសារ ចំពោះ​ករណី​ឆ្លង​ជម្ងឺ Covid-19 ក្រៅពីនោះ​មន្ត្រីនគរបាល​ត្រូវ​បន្ត​បំផុស​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​បាន​យល់ដឹង​និង​ចូលរួម​គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ទាំងអស់គ្នា ដែល​ក្នុងនោះ​មន្ត្រីនគរបាល​ត្រូវ​ធ្វើជា​គំរូ​ល្អ​ដល់​ប្រជាពលរដ្ឋ​លើ​បញ្ហា​នេះ​ចៀសវាង​នូវ​ការរិះគន់​ឬ​ទិទៀន​ពី​មហាជន​ចំពោះ​កំហុសឆ្គង​របស់​មន្ត្រីនគរបាល​យើង​មួយចំនួន​តូច មិន​គោរព​ច្បាប់​ហើយ​ជះឥទ្ធិពល​មិនល្អ​ដល់​មន្ត្រី​នគរបាលជាតិ​ទាំងមូល​៕​

ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×