Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​បាត់ដំបង អស់​ចំនួន ​១.៥៨៥​ ខ្នង នា​ដើមឆ្នាំ ​២០២០

spot_img

​បាត់ដំបង​៖ គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់​នៅ​ខេត្តបាត់ដំបង បាន​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ដួលរលំ​របើក​ដំបូល អស់​ចំនួន​១.៥៨៥​ខ្នង ក្នុងនោះ​ធ្ងន់​៣៦២​ខ្នង មធ្យម​៥២៣ ស្រាល​៧០០​ខ្នង នៅ​ដើមឆ្នាំ​២០២០​។ ប៉ុន្តែ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង បាន​ឆ្លើយតប​ចំពោះ​គ្រួសារ​រងគ្រោះ​ធ្ងន់ និង​មធ្យម​ចំនួន ៥១២ គ្រួសារ នៅ​មិនទាន​ឆ្លើយតប​ចំនួន​៣៤៤​គ្រួសារ នៅលើ​ស្រុក​ចំនួន​៧ រួមមាន ស្រុក​កំរៀង ១០៥​គ្រួសារ ស្រុក​រតនមណ្ឌល​ចំនួន ៥៧​ខ្នង​/​ធ្ងន់​ចំនួន ២៦​ខ្នង ស្រុក​ភ្នំព្រឹក​ចំនួន ៧២​គ្រួសារ ធ្ងន់​ចំនួន ៣៤​ខ្នង ស្រុក​ប​វេ​ល​ចំនួន​៤៩​គ្រួសារ​ធ្ងន់​ចំនួន ១៦​ខ្នង ស្រុក​បាណន់​ចំនួន ២៣​ខ្នង​ធ្ងន់​៩​ខ្នង ស្រុក​រុក្ខ​គី​រី ចំនួន ២៩​ខ្នង ធ្ងន់​៨​ខ្នង ស្រុក​គាស់ក្រឡ​ចំនួន ខ្នង ៩​ធ្ងន់​៤​ខ្នង​។​

​ឯកឧត្តម​បណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា ក្នុង​ខែមេសា​នេះ ខេត្តបាត់ដំបង បាន​រង​ផលប៉ះពាល់​ដោយ​ខ្យល់​កន្ត្រាក់​កើតឡើង​ចំនួន ២៥​លើក នៅលើ​ស្រុក​ចំនួន​១២ ក្នុង​ឃុំ​សង្កាត់​ចំនួន​៦៨ បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​សរុប​ចំនួន ១.៥៨៥ ខ្នង ក្នុងនោះ​ធ្ងន់​៣៦២​ខ្នង មធ្យម ៥២៣​ស្រាល​៧០០ ខ្នង​។ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង បាន​ឆ្លើយតប​ចំពោះ​គ្រួសារ​រងគ្រោះ​ធ្ងន់ និង​មធ្យម​ចំនួន ៥១២ គ្រួសារ នៅ​មិនទាន​ឆ្លើយតប​ចំនួន​៣៤៤​គ្រួសារ លើ​ស្រុក​ចំនួន​៧​រួមមាន​(១)​ស្រុក​កំរៀង ១០៥​គ្រួសារ​( ២)​ស្រុក​រតនមណ្ឌល​ចំនួន ៥៧​ខ្នង ធ្ងន់​ចំនួន ២៦​ខ្នង​(៣)​ស្រុក​ភ្នំព្រឹក​ចំនួន ៧២​គ្រួសារ ធ្ងន់​ចំនួន ៣៤​ខ្នង​(៤)​ស្រុក​ប​វេ​ល​ចំនួន​៤៩​គ្រួសារ​ធ្ងន់​ចំនួន ១៦​ខ្នង​(៥)​ស្រុក​បាណន់​ចំនួន ២៣​ខ្នង​ធ្ងន់​៩​ខ្នង (៦)​ស្រុក​រុក្ខ​គី​រី ចំនួន ២៩​ខ្នង ធ្ងន់​៨​ខ្នង (៧)​ស្រុក​គាស់ក្រឡ​ចំនួន ខ្នង ៩​ធ្ងន់​៤​ខ្នង​។ ដោយឡែក​កាលពី​ថ្ងៃទី ២៣ -២៤​ខែមេសា ឆ្នាំ​២០២០​នេះ ខ្យល់​កន្ត្រាក់​បាន​ប៉ះពាល់​លើ​ស្រុក​ចំនួន ៧ ក្នុង​ឃុំ​ចំនួន ១៩ ដែល​ធ្វើ​ឲ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៦១៥​ខ្នង​ផ្ទះ ធ្ងន់​ចំនួន ៨៦​ខ្នង មធ្យម​ចំនួន ១៨៦​ខ្នង​និង​ស្រាល​ចំនួន ៣៤៣​ខ្នង​។ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង បានស្នើ​សុំ​គោរព​ការណ៍​ឯកឧត្តម​បណ្ឌិត​ប្រធាន ចុះ​ពិនិត្យ​ផលប៉ះពាល់​ជាក់ស្តែង ក្នុងស្រុក​គោលដៅ​ដែល​រងគ្រោះ​ច្រើន ចំនួន​២​ស្រុក រួមមាន ស្រុក​កំរៀង និង​ស្រុក​រតនមណ្ឌល ដើម្បី​វាយតម្លៃ​ផលប៉ះពាល់ និង​ធ្វើ​របាយការណ៍​ជូន​ថ្នាក់ដឹកនាំ ពិនិត្យ​ឆ្លើយតបបាន​ទាន់ពេលវេលា​។​

​គួរបញ្ជាក់​ផងដែរ​ថា កាលពី​ព្រឹក​ថ្ងៃទី​៧​ខែឧសភា​ឆ្នាំ​២០២០​នេះ ឯកឧត្តម​សន្តិ​បណ្ឌិត សុខ ផល ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ឯកឧត្តម​បណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ការចុះ​ចែក​អំណោយ ជូន​ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​ខ្យល់​កន្ត្រាក់​ចំនួន​១៥​នាក់ និង​ក្រីក្រ​ខ្លាំង​៣២​នាក់ នៅ​ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង​ផងដែរ​៕

ដោយ ៖ អ៊ុង​សា​រុំ​

spot_img
×