Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសិករ​ចាប់យក​រប​រ​ចិញ្ចឹម​ចង្រិត ដើម្បី​បង្កើន​ប្រាក់ចំណូល ក្នុង​គ្រួសារ​

spot_img

​បាត់ដំបង​៖ ពលរដ្ឋ​រស់នៅ​ក្នុងស្រុក​មោងឫស្សី​ជាច្រើន​គ្រួសារ បាននាំគ្នា​ចាប់យក​របរ​ចិញ្ចឹម​ចង្រិត​លក់ ដើម្បី​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ ខណៈដែល​ទំនេរ​ពី​ការ​ធ្វើស្រែ​។​

​ស្ត្រី​ម្នាក់​ឈ្មោះ ជឿន ស៊ី​ណាត់ រស់នៅ​ភូមិ​អង្គ្រង ឃុំ​ជ្រៃ ស្រុក​មោងឫស្សី បាន​និយាយប្រាប់​ឲ្យ​ដឹងថា ក្នុង​តំបន់​ពួកគាត់​រស់នៅ​ស្ទើរតែ​១០០​ភាគរយ ប្រកប​របរ​ធ្វើស្រែ ហើយ​ការចិញ្ចឹម​ចង្រិត មិន​ប៉ះពាល់​ដល់​ការធ្វើ​ស្រែ​និង​ស្រួល​ថែទាំ ទើប​ពលរដ្ឋ​មួយចំនួន​នាំគ្នា​ចិញ្ចឹម​។ សម្រាប់​គ្រួសារ​គាត់ បាន​ចិញ្ចឹម​ជាង​១​ឆ្នាំ​មកហើយ ដោយ​ចិញ្ចឹម​ក្នុង​ទ្រុង​ទំហំ​ទទឹង​១​ម៉ែត្រ និង​បណ្ដោយ​ជិត​៦​ម៉ែត្រ មាន​សរុប​៨​ទ្រុង ដោយ​ក្នុង​មួយ​ទ្រុងៗ អាច​ប្រមូល​ផល​បាន​ចាប់ពី ៣០ ទៅ​៤០​គីឡូក្រាម​។ ចង្រិត​ដែល​ពួកគាត់​ចិញ្ចឹម​នេះ ប្រភេទ​ចង្រឹត​ក្រហម ស្រួល​ចិញ្ចឹម ធន់​នឹង​ជំងឺ ងាយ​ឲ្យ​ចំណី ដោយ​រយៈពេល​១​ខែ​កន្លះ អាច​ចាប់​លក់បាន ពេញ​មាន​ពង​ឆ្ងាញ់ ហើយ​ក្នុង​១​គីឡូក្រាម អាច​លក់បាន​ចាប់ពី ៥០០០​ទៅ​៨០០០​រៀល និង​សម្បូរ​អ្នក​មក​ទិញ​មិនដែល​ទុក​ងាប់​ចោល​នោះទេ​។​

​ចំណែក​ស្ត្រី​ម្នាក់​ឈ្មោះ ជឿន ណុន រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា បាន​ឲ្យ​ដឹងថា គ្រួសារ​គាត់ ទើប​ចាប់ផ្ដើម​ចិញ្ចឹម ដោយសារ​ឃើញ​បងស្រី​របស់គាត់ ចិញ្ចឹម​បាន​ជោគជ័យ​បណ្ដើរៗ និង​អាច​រកចំណូលបាន​គួរសម ហើយ​ងាយ​ចិញ្ចឹម​ទៀត គាត់​ក៏​សម្រេច​ចិញ្ចឹម​ដែរ ហើយ​រំពឹងថា នឹង​ទទួលបាន​លទ្ធផល​ល្អ​។​

​គួរបញ្ជាក់​ផងដែរ​ថា ក្រៅពី​របរ​ចិញ្ចឹម​ចង្រិត​នេះ ពលរដ្ឋ​នៅក្នុង​តំបន់​នោះ ក៏បាន​ចិញ្ចឹម​មាន់ ទា ទុក​សម្រាប់​បរិភោគ​ផង និង​លក់ដូរ​ផង ដែល​អាចជួយ​បង្កើន​ប្រាក់ចំណូល​បន្ថែម​ដល់​គ្រួសារ ក្នុងការ​ដោះស្រាយ ក៏ដូចជា​បាន​ចំណូល សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​ផងដែរ​៕

ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×