Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងយុត្តិធម៌ ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស រួមគ្នា​ពង្រឹង​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ សំណុំរឿង​ព្រហ្មទណ្ឌ តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ថ្នាក់ដឹកនាំ​ក្រសួងយុត្តិធម៌ បានទទួល​ជួប ឯកឧត្តម Pradeep Wagle តំណាង​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា និង​សហការី ដើម្បី​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែឧសភា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងយុត្តិធម៌​។

​បើតាម​ក្រសួងយុត្តិធម៌ នៅក្នុង​កិច្ចពិភាក្សា​នេះ ថ្នាក់ដឹកនាំ​ក្រសួងយុត្តិធម៌ និង​ថ្នាក់ដឹកនាំ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ជាទី​មោទន នៃ​កិច្ចសហប្រតិបត្តិការ​ក​ន្ល​ង​មក ជាពិសេស​ពាក់ព័ន្ធ​នឹង​ជំនួយ​ផ្នែក​ច្បាប់ និង​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​សំណុំរឿង​ព្រហ្មទណ្ឌ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​។

​បន្ថែម​ពីលើ​កិច្ចសហប្រតិបត្តិការ​ទាំ​ង​នេះ ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា បាន​សម្តែង​នូវ​ការបន្ត​គាំទ្រ​ក្នុងការ​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួងយុត្តិធម៌​។​

​ដោយ​៖​កូ​ឡាប​

spot_img
×