Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ជំនាញ​រកឃើញ និង​ដកហូតជែ​ល​លាងដៃខូចគុណភាព ចំនួន ១០០ លីត្រ

spot_img

​ភ្នំពេញ​៖ មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ដោយមាន​ការសហការ​ពី​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​អាជ្ញាធរ​ដែនដី បាន​បន្ត​យុទ្ធនា​ការចុះ​ត្រួតពិនិត្យ គុណភាព​ជែ​ល​លាងដៃ ដោយ​ផ្អែក​តាម​ការអនុវត្តន៍​ការងារ Market Intelligence ស្ថិតនៅ​សង្កាត់​អូរ​ឡាំ​ពិ​ក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែឧសភា ឆ្នាំ​២០២០ នេះ ដោយបាន​រកឃើញ​ជែ​ល​លាងដៃ​ខូចគុណភាព​សរុប​ចំនួន ១០០ លីត្រ ។​

​គោលបំណង​នៃ​ការចុះ​ប្រតិបត្តិការ គឺ​ដោយ​សង្កេតឃើញថា ក្នុងពេល​ថ្មីៗ នេះ មាន​ម្ចាស់​ជែ​ល​លាងដៃ​ឆ្លៀតឱកាស ដាក់លក់​ជែ​ល​លាងដៃ​ក្លែងក្លាយ គ្មាន​ប្រភព​ផលិត​ច្បាស់លាស់ មិន​គិតពី​ផលប៉ះពាល់​ដល់​អ្នកប្រើប្រាស់ ស្រប​ពេលដែល​ប្រទេស​កម្ពុជា ក៏ដូចជា​បណ្តា​ប្រទេស​លើ​ពិភពលោក​កំពុង​ជួបប្រទះ​គ្រោះ​នៃ​ការរីក​រាលដាល នៃ​វីរុស COVID-19 ។​

​ជា​លទ្ធផល មន្ត្រី​ជំនាញ បាន​រកឃើញ​ជែ​ល​លាងដៃ​ដែល​ខូចគុណភាព​សរុប​ចំនួន ៤១៦ ដប ស្មើនឹង ១០០ លីត្រ។​

​ក្នុងឱកាស​នោះដែរ ម​ន្ទ្រី​ជំនាញ​បាន​សំណូមពរ ដល់​អាជីវករ សូមមេត្តា​កុំ​ឆ្លៀតឱកាស​លក់​ផលិតផល​ជែ​ល​លាងដៃ ខូចគុណភាព​បន្តទៀត និង​សូម​អំពាវនាវ ដល់​ប្រជាពលរដ្ឋ កុំ​ទិញ​ផលិតផល អាល់កុល​ណា ដែល​គ្មាន​ស្លាក​សញ្ញា និង​ប្រភព​ច្បាស់លាស់ ដើម្បី​ជៀសវាង​ការទិញ​ផលិតផល​ក្លែងក្លាយ ឬ​គ្មាន​គុណភាព យកមកប្រើ​ប្រាស់ ដែលនាំឱ្យ​ប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត​៕​

ដោយ​៖​កូ​ឡាប​

spot_img
×