Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងបរិស្ថាន គ្រោង​សង់​ស្នាក់ការ​សំខាន់ៗ​មួយចំនួន នៅ​ជុំវិញ​ដែនជម្រកសត្វព្រៃ “​ព្រៃ​ឡង់​” ដើម្បី​ពង្រឹង​ការគ្រប់គ្រង ធនធានធម្មជាតិ នៅក្នុង​តំបន់​

spot_img

​ព្រៃ​ឡង់ ៖ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​៧ ខែឧសភា ឆ្នាំ​២០២០ ក្រុមការងារ​ក្រសួងបរិស្ថាន ដឹកនាំ​ដោយ​ឯកឧត្តម​សៅ សុភាព បាន​ចុះ​ពិនិត្យ​ទីតាំង​ជុំវិញ​ព្រៃ​ឡង់ ភូមិសាស្ត្រ​ខេត្តកំពង់ធំ និង​ព្រះវិហារ ក្នុង​គោល​ស្វែងរក​ទីតាំង​សមស្រប សម្រាប់​សាងសង់​ស្នាក់ការ​រួមមួយ ដើម្បី​បង្កើន​ប្រសិទ្ធភាព ក្នុងការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ នៅក្នុង​ដែនជម្រកសត្វព្រៃ «​ព្រៃ​ឡង់​»​។​

​ឯកឧត្តម សៅ សុភាព បាន​បញ្ជាក់ថា ស្នាក់ការ​នេះ ក៏​នឹង​ប្រើប្រាស់​ជា​កន្លែង​ប្រមូលផ្តុំ​នូវ​ធនធាន បច្ចេកទេស ការអនុវត្តន៍​ច្បាប់ ការគ្រប់គ្រង​កម្លាំង​ការពារ ល្បាត ប្រចាំការ និង​ការអន្តរាគមន៍ លើ​បទល្មើស​ធនធានធម្មជាតិ ដែល​អាច​កើតឡើង នៅក្នុង​តំបន់ការពារធម្មជាតិ​នេះ ហើយ​ដែល​ផ្តល់​លទ្ធភាព ឱ្យមាន​ការចូលរួម​ពី​ក្រសួង ស្ថាប័ន និង​ដៃគូ​សហការ​ផ្សេងទៀត​។​

​ដែនជម្រកសត្វព្រៃ «​ព្រៃ​ឡង់​» ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ចំនួន​៤ គឺ​ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និង​ស្ទឹងត្រែង ដែលមាន​ផ្ទៃដី​សរុប​៤៣១.៦៨៣​ហិកតា​៕​

ដោយ​៖​កូ​ឡាប​

spot_img
×