Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផលប៉ះពាល់​ជាក់ស្តែង​ពី​ជំងឺ​កូ​វីដ​១៩ ទៅលើ​សហគ្រាស​ធុន​តូច និង​មធ្យម នឹងត្រូវ​បានធ្វើ​ក្នុងពេល​ខាងមុខ​

spot_img

​ភ្នំពេញ​៖ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែឧសភា ឆ្នាំ​២០២០ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល រៀបចំ​ស​ន្និ​ស​ទី​សារព័ត៌មាន​ស្តីពី​« គម្រោង​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម និង​បញ្ហា​ប្រឈម​របស់​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​» ដែលមាន​វាគ្មិន​អញ្ជើញ​ចូលរួម ៖

​លោក​ឧ​ញ៉ា តែ តាំង​ប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធន​តូច និង​មធ្យម​កម្ពុជា​ ​លោក ឈា ឡាយ​ហ៊ី ប្រធាន​​នាយកដ្ឋាន​សហគ្រាស​ធុន​តូច និង​មធ្យម នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និង​ន​វា​នុ​វត្ដ​ន៍​។​

​ខ្លឹមសារ​នៃ​សន្និសីទ​សារព័ត៌មាន មាន​គោលបំណង​ក្នុងការ​ជម្រាបជូន​សាធារណជន ឲ្យ​បាន​ជ្រាប​ច្បាស់​ពី​ការពង្រីក​ការអនុវត្តន៍​ច្បាប់​ចំពោះ​ការនាំ​ចូលមក​កម្ពុជា ដើម្បី​ជំរុញ​និង​បង្កើត​ភាពងាយស្រួល​នូវ​ទំនិញ​ប្រភេទ​អាជីវកម្ម​ខ្នាតតូច និង​មធ្យម ក្នុងការ​នាំចេញ និង​លើកទឹកចិត្ត​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ឲ្យ​កែច្នៃ​វត្ថុធាតុដើម​ពី​កសិកម្ម ដែលជា​កម្លាំងចលករ​មួយ យ៉ាងសំខាន់ លើ​យុទ្ធសាស្ត្រ​រាជរដ្ឋាភិបាល ក្នុងការ​ជំរុញ​និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​។

​បើតាម​ប្រកាស​ព័ត៌មាន ផលប៉ះពាល់​ជាក់ស្តែង​ពី​ជំងឺ​កូ​វីដ​១៩ ទៅលើ​សហគ្រាស​ធន​តូច និង​មធ្យម នឹងត្រូវ​បានធ្វើ​ក្នុងពេល​ខាងមុខ ដើម្បី​កំណត់​យក​នូវ​បញ្ហា​ក្នុងការ​កំណត់​យក និង​ស្វែងរក​ដំណោះស្រាយ​នូវ​ដំណោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព ។ ការសិក្សា​លើ​ផលប៉ះពាល់​នៅ​ទៀតសោត ត្រូវបាន​កំណ​ង់​ជា​ពីរ​ផ្នែក​គឺ ១)​ចំណីអាហារ ៖ សង្កេតឃើញ​មានការ​កើនឡើង ក្នុងអំឡុង​ខែ​មី​នាំ​មានការ​ធ្លាក់ចុះ​តិចតួច​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។ ២) មិនមែន​ចំណីអាហារ ៖ សង្កេតឃើញ​មានការ​ធ្លាក់ចុះ​ខ្លាំង និង​មានការ​ប៉ះពាល់​ខ្លាំងជាងគេ​៕​

ដោយ​៖​កូ​ឡាប​

spot_img
×