Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះ​ម៉ូតូ​ឆ្លងផ្លូវ ត្រូវ​រថយន្ត​កុងតឺន័រ​បុក​ពេញទំហឹង​បណ្ដាល​ឲ្យ​របួសធ្ងន់​ម្នាក់ និង​កិន​ម៉ូតូ​អូស​បែក​ផ្កា​ភ្លេី​ង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ (វីដេអូ)

spot_img

ភ្នំពេញ ៖ មាន​ហេតុការណ៍​ដ៏​ភ្ញាក់​ផ្អេី​ល​មួយ​បាន​កេី​ត​ឡេី​ង​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះជួយ​អន្តរាគមន៍ ខណៈ​ដែរ​រថយន្ត​កុងតឺន័រ​មួយគ្រឿង​បាន​បុក​ម៉ូតូ​មួយគ្រឿង​ទៀត​ដែល​កំពុង​ឆ្លងផ្លូវ ហេី​យ​កិន​ម៉ូតូ​អូស​ជា​​ច្រេី​ន​ម៉ែ​ត្របែក​ផ្កា​ភ្លេី​ង បណ្ដាល​ឲ្យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២០ នៅតាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង កែង​ផ្លូវ​ផ្សារ​ដី​ថ្មី ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

យោងតាម​សម្ដី​ប្រជាពលរដ្ឋ​ដែល​ឃេី​ញ​ហេតុការណ៍​ខាង​លេី​បាន​ប្រាប់​ឲ្យ​ដឹងថា ដំបូង​គេ​ក្រឡេក​ឃេី​ញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ធំ​មួយគ្រឿង មិន​ស្គាល់​ម៉ាក និង​ផ្លាកលេខ (​ត្រូវ​ភ្លេី​ង​ឆេះ​ខ្ទេច​) បាន​ធ្វេី​ដំណេី​រ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ទិសដៅ​ពី​កេី​ត​មក​លិច ខណៈ​មកដល់​ចំណុច​កេី​ត​ហេតុ​ក៏បាន​បត់​ឆ្វេង​បំណង​ទៅ​ផ្លូវ​ផ្សារ​ដី​ថ្មី គ្រានោះ​ក៏មាន​រថយន្ត​សណ្ដោង​កុងតឺន័រ​ធុន​ធំ​មួយគ្រឿង ធ្វេី​ដំណេី​រ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ទិសដៅ​ពី​លិច​មក​កេី​ត​ក្នុង​ល្បឿន​លឿន​ល្មម ជ្រុល​ទៅបុក​ម៉ូតូ​ខាង​លេី​ចំ​ពី​ចំហៀង​ពេញទំហឹង បណ្ដាល​ឲ្យ​បុរស​ម្នាក់​ជា​ម្ចាស់​ម៉ូតូ​រងរបួស​ធ្ងន់ រីឯ​រថយន្ត​បង្ក​បាន​កិន​ម៉ូតូ​អូស​ប្រហែល​១០​ម៉ែត្រ ធ្វេី​ឲ្យ​បែក​ផ្កា​ភ្លេី​ង​ឆាបឆេះ​រថយន្ត​និង​ម៉ូតូ​យ៉ាង​សន្ធោសន្ធៅ​តែម្ដង ។

ប្រជាពលរដ្ឋ​បាន​ប្រាប់ទៀតថា ភ្លាមៗ​នោះ​តៃកុង​រថយន្ត​បង្ក និង​ព្រូ បាន​ចុះ​មកជួយ​លេី​ក​ជនរងគ្រោះ​ម្ចាស់​ដាក់​លេី​ច​ញ្ចេី​ម​ផ្លូវ រួច​គេចខ្លួនបាត់ ។ គ្រា​នោះដែរ​អ្នកជិតខាង​បាន​យក​បំពង់​ពន្លត់​អគ្គិភ័យ​ជា​ច្រេី​ន​មក​បាញ់ តែ​មិន​រលត់ ទេី​ប​មាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​មកជួយ​អន្តរាគមន៍ និង​មានការ​សហការ​ជាមួយ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​រាជធានី បាញ់​ទឹក​ពន្លត់​អស់​ចំនួន​៣​គ្រឿង ទេី​ប​រលត់ទៅវិញ​ជា​ស្ថាពរ ។

គួរ​បញ្ជាក់ថា ក្នុងករណី​ខាង​លេី​នេះ​ផ្ដេី​ម​ចេញពី​គ្រោះថ្នាក់​ចរាចរណ៍​រហូត​បង្ក​ជា​អគ្គិភ័យ បណ្ដាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​ប​ញ្ជូ​ន​ទៅកាន់​មន្ទីរពេទ្យ និង​ធ្វេី​ឲ្យ​ឆេះ​រថយន្ត​បង្ក​អស់​មួយ​កំណាត់​មុខ និង​ខ្ទេច​ម៉ូតូ​ធំ​មួយគ្រឿង​ទាំងស្រុង ៕

ដោយ​៖ CEN​


spot_img
×