Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សោកនាដកម្ម​ក្នុង​គ្រួសារ​មួយ ៖ ប្រពន្ធ​និង​កូនតូច​បាន​ស្លាប់​, ប្តី និង​កូនប្រុសរងរបួស ដោយសារ​រថយន្ត​ដឹក​បន្លែ ផ្លែឈើ​ នៃ​គ្រួសារ ​បែក​កង់​ក្រឡាប់ (វីដេអូ)

spot_img

​បន្ទាយមានជ័យ ៖ ​ជា​សោកនាដកម្ម​ក្នុង​គ្រួសារ​មួយ​បណ្តាលមកពី​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ប្រពន្ធ​និង​កូនតូច​អាយុ​ទើប​៣​ខែ​បាន​ស្លាប់ ឯ​ប្តី និង​កូនប្រុស រងរបួស ដោយសារ​រថយន្ត​ដឹក​បន្លែ ផ្លែឈើ​នៃ​គ្រួសារ​ខ្លួន​ដែល​ត្រូវ​ចេញ​រក​សុី​ទាំងអស់គ្នា​ដូច្នេះ បាន​បែក​កង់​ក្រឡាប់ ។​

​លោក​វរសេនីយ៍ទោ សួន នី​ប៉ូ នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់ថា​៖​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២០ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ខាងលិច​ស្ពាន​ស្ថិតក្នុង​ភូមិ​សាលា​ក្រៅ សង្កាត់​ភ្នៀ​ត ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​

នៅ​មុនពេល​កើតហេតុ​នោះ​មាន​រថយន្ត​រត់​ឈ្នួល ម៉ាក​សាំ​យ៉ុង​ពណ៌ ពណ៌​សំបក​ឪឡឹក ពា​2A5859 ធ្វើដំណើរ​ពី​លិចទៅ​កើត ដឹក​បន្លែ ផ្លែឈើ ដោយ​១​គ្រួសារ​តែម្តង​គឺ​ប្តី ប្រពន្ធ​និង​កូន សរុប​៤​នាក់​។​

​ពេលធ្វើ​ដំណើរ​ដល់​ចំណុចកើតហេតុ​រថយន្ត​បាន​បែក​កង់​ក្រោយ​ផ្នែក​ខាងឆ្វេង​បណ្តាល​ឲ្យ​រេ​ចង្កូត​មក​ខាងស្តាំ​ដៃ​ធ្លាក់​ពីលើ​ថ្នល់ជាតិ​ក្រឡាប់​ទៅ​វាស​ស្រែ​ផ្ងា​ជើង​(​កង់​) ហើយ​បណ្តាល​ឲ្យ​ស្លាប់​២​នាក់​និង​របួស​២​នាក់​។​

​លោក​សួន នី​ប៉ូ បាន​បន្តថា ៖ ជនរងគ្រោះ​របួស​មាន ៖ ១-​ឈ្មោះ អឿន សំអាត ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ អ្នកបើក​បររថ​យ​និង​ត្រូវជា​ប្តី ។ ២-​ឈ្មោះ អាត ស៊ីវ​ហួរ ភេទ​ប្រុស​អាយុ​៨​ឆ្នាំ​របួស ។ និង​ជនរងគ្រោះ​របួសធ្ងន់ ហើយ​បន្ទាប់មក​បាន​ស្លាប់មាន ៣-​ឈ្មោះ​វុទ្ធី សូរិយា ភេទ​ស្រី​អាយុ​២៨​ឆ្នាំ ជា​ប្រពន្ធ ដែល​រួម​ដំណើរ​ ​និង ៤​ឈ្មោះ​អាត ស៊ីវ​មាន ភេទ​ស្រី​អាយុ​៣​ខែ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ។​

​គ្រួសារ​ជនរងគ្រោះ​ដ៏​គួរ​ឲ្យ អាណិត​សង្វេគ​ទាំងនេះ មាន​លំនៅ​រស់នៅ​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​កម្លាំង​នគរបាល​ជំនាញ​ចរាចរណ៍​ខេត្ត បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើការ​ត្រួតពិនិត្យ សង្គ្រោះ​និង​ដឹក​ជនរងគ្រោះ​របួស​ទៅ​មន្ទីរពេទ្យ​។ ឯ​សព​សព​ជនរងគ្រោះ​ទៅ​គេហដ្ឋាន​នៃ​សព​ធ្វើបុណ្យ បញ្ជូន​កុសល ៕
ដោយ ៖ បន្ទាយ​

spot_img
×