Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយៈពេល ៤ ខែ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចុះ​ល្បាត​បាន ៥១១ លើក​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ចំនួន ៣៩៩ ករណី​នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​

spot_img

​ព្រៃ​ឡង់​៖​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​លើកឡើងថា ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន ដោយមាន​ការចូលរួម​ពី​សមាជិក​នៃ​សហគមន៍​តំបន់ការពារធម្មជាតិ និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ចុះ​ល្បាត​ដើម្បី​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​នៅក្នុង​ខេត្ត​ទាំង ៤ នៃ​ភូមិសាស្ត្រ​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ បាន​ចំនួន ៥១១ លើក​និង​បាន​បង្ក្រាប​បទល្មើស​ធន ធាន​ធម្មជាតិ​រួមមាន​ការ​លួច​កាប់​ឈើ​ខុសច្បាប់ ទន្ទ្រាន​កាន់កាប់​ដីព្រៃ ការ​បរបាញ់​សត្វ​ខុសច្បាប់ បាន​ចំនួន​៣៩៩ ករណី​នៅក្នុង​រយៈពេល ៤ ខែ​ពី​ខែមករា ដល់​ខែមេសា ឆ្នាំ ២០២០​។ នេះ​គឺជា​ការ​ថ្លែង​ឱ្យ ដឹង​របស់​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​នៃ​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​៧ ខែ​ឧស ភា ឆ្នាំ​២០២០​នេះ ដោយយោង​លើ​របាយការណ៍​ស្តីពី​ការគ្រប់គ្រង​និង​អភិរក្ស​តំបន់​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់​របស់​ក្រសួងបរិស្ថាន​។

​ឯកឧត្តម នេត្រ ភក្ត្រា បាន​ថ្លែងថា បទល្មើស​កាប់​ឈើ​និង​ទន្ទ្រាន​ដីព្រៃ ខុសច្បាប់​ចំនួន ៣២ ករណី ត្រូវបាន​កសាង​សំណុំរឿង និង​បញ្ជូនទៅ​តុលាការ ដើម្បី​ដំណើរការ​នីតិវិធី និង​បានធ្វើ​កិច្ចសន្យា អប់រំ​ណែនាំ​ចំនួន ៤២ ករណី​ដែលមាន​មនុស្ស​ពាក់ព័ន្ធ​ជិត ១០០ នាក់​។​

​នៅក្នុង​ការចុះ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ក្នុង​ទំហំ​ដី​ជាង ៤៣ ម៉ឺន​ហិកតា​ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និង​ក្រចេះ ឯកឧត្តម រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានឱ្យដឹងថា មន្ត្រី​ឧ​ទ្យា​នុ រក្ស​និង​ប្រជា​សហគមន៍​តំបន់ ការពារ​ធម្មជាតិ​បាន​រឹបអូស​វត្ថុតាង​ជាច្រើន​ក្នុងនោះ​រួមមាន​៖​រឹបអូស​រណា​យន្ត​បាន​ចំនួន ១៩៣ គ្រឿង រថយន្ត ២ គ្រឿង គោយន្ត​ចំនួន ៣៤ គ្រឿង ម៉ូតូ ២៥ គ្រឿង និង​រឹបអូស ដែល​បាន​កាប់បំផ្លាញ​ចំនួន ១៧៩ ម៉ែត្រគូប និង​ឈើ​ហ៊ុ​ប និង​ឈើ​ដុំ​ចំនួន ១៦៥ កំណាត់​។​

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ក៏បាន បង្ហាញ​ផងដែរ​ថា​នៅក្នុង​អំឡុង​នៃ​ការទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​រយៈពេល ៤ ខែ​ដើមឆ្នាំ ២០២០ នេះ កម្លាំង​មន្ត្រី​ឧ​ទ្យា​នុ​ក្ស​ក៏បាន​បំផ្លាញ​រុះរើ​រោង​អនាធិបតេយ្យ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ចំ នួន ៣៤ រោង និង​បាន​ដកហូត​កាំភ្លើង​កែច្នៃ​ដែល​ប្រើប្រាស់​សម្រាប់​ការ​បរបាញ់​សត្វ​ខុសច្បាប់​បាន​ចំនួន ២៩ ដើម និង​បាន​ដោះ​អន្ទាក់​បាន​ចំនួន ៧២៤ អន្ទាក់​។​

​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ឯកឧត្តម នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា នេះ​គឺជា​កិច្ចខិតខំ​ប្រឹង ប្រែង​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​សហគមន៍​នៃ​តំបន់ការពារធម្មជាតិ ក្នុងការ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ក្នុង​តំបន់​ព្រៃ ឡង់​ឱ្យបាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅមុខទៀត​។

​ជាមួយគ្នានេះ រដ្ឋលេខាធិការ​ក្រសួង​បរិ ស្ថាន​រូបនេះ​ក៏បាន​លើកឡើងថា ទោះបី​ជាមាន​ការចុះ​ទប់ស្កាត់ និង​បង្ក្រាប​ទាំង យប់​ទាំង​ថ្ងៃ​ពី​សំណាក់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​និង​សមាជិក​នៃ​សហគមន៍​តំបន់ការពារធម្មជាតិ​ក៏​បទល្មើស​ធនធានធម្មជាតិ​ទ្រង់ទ្រាយ​តូច​ដូច​ជាការ​លបលួច​កាប់​ឈើ ការទន្ទ្រាន​រាន​យក​ដី ធ្វើជា​កម្មសិទ្ធិ​ការ​បរបាញ់​និង​ការដាក់​អន្ទាក់​សត្វព្រៃ​នៅតែ​បន្ដ​កើតមាន​នៅក្នុង​តំបន់​ព្រៃ​ឡង់​ដែល​ចាំបាច់​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​បន្តទៀត​។

​ឯកឧត្តម នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា មាន​កត្តា​ផ្សេងៗ​ដែល ជំរុញឱ្យមាន​បទល្មើស​ទាំងនេះ​ក្នុងនោះ​រួមមាន កត្ដា​ជីវភាព​របស់​ប្រជា​សហគមន៍ ដែល​ធ្លាប់តែ​ពឹង អាស្រ័យ ទៅលើ​ផល អនុផល​ព្រៃឈើ និង​ការទាក់ទាញ និង​ញុះញង់​ពី​សំណាក់​ក្រុម​ឈ្មួញ​ទុច្ចរិត គួបផ្សំ​នឹង​ចំនួន​មន្ដ្រី​ឧ​ទ្យា​នុ​រក្ស​ដែល​បាន​ឈរជើង​នៅក្នុង​តំបន់​នោះ​នៅមានកម្រិត​នៅឡើយ​។

​ទោះយ៉ាងណា ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា កម្លាំង​មាន​សមត្ថកិច្ច​នៃ​រាជរដ្ឋាភិបាល​កម្ពុ​ជាមាន​ការតាំង​ចិត្ត​ខ្ពស់​ក្នុងការ​ទប់ស្កាត់​និង​បង្ក្រាប​យ៉ាង​ហ្មឺ​ង​ម៉ាត់​ប្រឆាំងនឹង​បទល្មើស​ធនធានធម្មជាតិ​ដែល​កើតឡើង​ស្របតាម​ច្បាប់​នានា​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន នេត្រ ភក្ត្រា ក៏បាន​លើកឡើង​ផងដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងបរិស្ថាន និង​ដៃគូ​អភិវឌ្ឍ​បាន​យក​ចិ​ត្ដ​ទុកដាក់​ខ្ពស់​លើ​ការរៀបចំ និង​ពង្រឹង​យន្ដ​​ការគ្រប់គ្រង ការផ្ដល់​មធ្យោបាយ ឧបករណ៍ សម្ភារ ក៏ដូចជា​ការជួយ​លើកស្ទួយ​ជីវភាព​របស់​ប្រជា​សហគមន៍​មូលដ្ឋាន​បន្ថែមទៀត​តាមរយៈ​ការបង្កើត​មុខរបរ​ថ្មី បង្កើត​សេដ្ឋកិច្ច​នៅ​មូលដ្ឋាន បង្កើន​​ចំណូល ការជំរុញ​ទេសចរណ៍ធម្មជាតិ​ជាដើម ដើម្បី​ធានា ប្រសិទ្ធភាព​នៃ​ការងារ​គ្រប់គ្រង ការពារ និង​អភិរក្ស​តំបន់​ព្រៃ​ឡង់​។ បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន បាននិងកំពុង​សហកា​រ​អនុវត្ត​គម្រោង​ការពារ និង​អភិរក្ស​តំបន់​ដែន ជម្រក​សត្វព្រៃ​ព្រៃ​ឡង់​ជាមួយ​គម្រោង​ព្រៃ​ឡង់​បៃតង​គាំទ្រ​ថវិកា​ដោយ​USAID របស់​​សហ រដ្ឋ​អាមេរិក​សម្រាប់​រយៈពេល ៥ ឆ្នាំ (២០១៨-២០២៣) ក្នុង​ទំហំ​ទឹកប្រាក់ ២១ លាន​ដុល្លារ​។​

​ឯកឧត្តម​បាន​បន្តថា គម្រោង​ព្រៃ​ឡង់​បៃតង​មាន​គោល បំណង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការអភិរក្ស ជីវចម្រុះ និង ស្ថានភាព​ប្រព័ន្ធ​អេកូឡូស៊ី ព្រមទាំង បង្កើតឱ្យមាន​និរន្តរភាព និង​សមធម៌​នៃ​កាលានុវត្តភាព ផ្នែក សេដ្ឋកិច្ច ជីវភាព​សហគមន៍ និង​ទុន​ធម្មជាតិ​សម្រាប់​ការវិនិយោគ​ឡើងវិញ នៅក្នុង​ដែន ជម្រក​សត្វព្រៃ «​ព្រៃ​ឡង់​»​និង​តំបន់​កា​ពារ​ធម្មជាតិ ជុំវិញ​តំបន់​ព្រៃ​ឡង់​។ គម្រោង​នេះ មាន​កិច្ចសហការ​ជាមួយ​ក្រសួងបរិស្ថាន ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ពាក់ព័ន្ធ ដើម្បី​ពង្រឹង​ការ​ការ ពារ អភិរក្ស​ធនធាន ធម្មជាតិ និង​ជីវចម្រុះ ផ្តោតលើ​ការងារ​កំណត់ និង​បែងចែក​តំបន់​គ្រប់គ្រង ការបោះបង្គោល​ព្រំប្រទល់ ការរៀបចំ​ផែនការ​គ្រប់គ្រង និង​ការចុះបញ្ជី​ដី​រដ្ឋ នៅ​ដែនជម្រកសត្វព្រៃ «​ព្រៃ​ឡង់​» និង​តំបន់​ការពារ ធម្មជាតិ​មួយចំនួន​ជុំវិញ តំបន់​ព្រៃ​ឡង់ បណ្តុះបណ្តាល និង​ពង្រឹងសមត្ថភាព មន្ត្រី​ឧ​ទ្យា​នុ​រក្ស ក៏ដូចជា​លើកកម្ពស់​ជីវភាព​ប្រជា​សហគមន៍​អភិរក្ស​ប្រពៃណី​ជនជាតិដើម​ភាគតិច​៕

ដោយ​៖​កូ​ឡាប​

spot_img
×