Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គិត​ត្រឹម​ថ្ងៃនេះ មិនទាន់មាន​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​ណាមួយ​របស់​ក​ម្ពុ​ជា ប្រកាស​ក្ស័យធន ដោយសារ Covid-19 នៅឡើយ​ទេ ខណៈ​អាកាសយានដ្ឋាន នៅតែ​បើក​និង​ដំណើរការ​

spot_img

​ភ្នំពេញ​៖ បើទោះបីជា​មានការ​ធា្ល​ក់​ចុះ​ភ្ញៀវ​ច្រើន ដោយសារ​ជំងឺឆ្លង​កូ​វីដ​១៩ យ៉ាងណាក្តី ក៏​អាកាសយានដ្ឋាន​ទាំងបី​របស់​កម្ពុជា នៅ​ភ្នំពេញ សៀមរាប និង​ព្រះសីហនុ នៅតែ​បើក​និង​ដំណើរការ​ជាធម្មតា សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ និង​អន្តរជាតិ​។​

​បើ​យោងតាម​អ្នកនាំពាក្យ​អាកាសចរ​ស៊ីវិល លោក​ស៊ីន ចាន់​សិរី​វុត្ថា កាលពីពេល​ថ្មីៗ​នេះ បានឱ្យដឹងថា រហូតមកដល់​បច្ចុប្បន្ន​នេះ មិនទាន់មាន​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​ណាមួយ​របស់​ក​ម្ពុ​ជា ប្រកាស​ក្ស័យធន​ដោយសារ Covid-19 នៅឡើយ​ទេ​។

​ប្រទេស​កម្ពុជា មាន​ក្រុមហ៊ុន​អាកាសចរណ៍ កំពុង​ប្រតិ​ប​ត្ដិ​ការ​អាជីវកម្ម​ចំនួន ៤៧​ក្រុមហ៊ុន ក្នុងនោះ​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក មាន​ចំនួន ៦​ក្រុមហ៊ុន និង​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ មាន​ចំនួន​៤១​ក្រុមហ៊ុន​។

​ឆ្នាំ​២០២០​នេះ ដោយសារ​មានការ​រាតត្បាត​ខ្លាំង​ពី​ជំងឺឆ្លង​កូ​វីដ​១៩ ស្ថិតិ​បាន​បង្ហាញថា ភ្ញៀវ​មានការ​ថយចុះ​ជា​មធ្យម​ប្រមាណ​២០% ក្នុង​មករា ៥០% ក្នុង​ខែកុម្ភៈ ៧០% ក្នុង​ខែ​មិនា និង​៩០% គិត​ត្រឹម​ខែមេសា​។​

​បើតាម​ក្រុមហ៊ុន Cambodia Airports នៅ​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២០ បានឱ្យដឹងថា ក្រុមហ៊ុន​កំពុង​កែ សម្រួល​និតិ​វិធី និង​កម្រិត​ប្រតិបត្តិការ​ចរាចរណ៍​បច្ចុប្បន្ន ដែល​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ពី​ស្ថានភាព​ជំងឺ Covid-19 និង​ការ​រឹតត្បិត​ការធ្វើដំណើរ​ទូទាំង​ពិភពលោក​។ អាកាសយានដ្ឋាន​បច្ចុប្បន្ន កំពុងធ្វើការ​លើ​ផែនការ​ស្តារឡើងវិញ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ និង​ដៃគូ​អាកាសចរណ៍ ដើម្បី​ធានា​សុវត្ថិភាព​ដល់​អ្នកដំណើ​រទាំង​អស់ ចាប់ពី​ពេលដែល​ពួកគេ​ចូល​អាកាសយានដ្ឋាន​។​

​ក្រុមហ៊ុន​អាកាសចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា ដែល​កំពុង​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​អាកាសចរណ៍ ហើយ​បានទទួល​នូវ​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ពី​ការរីក​រាលដាល​នៃ​ជំងឺ COVID-19 ត្រូវបាន​លើកលែង​ការបង់ពន្ធ​អប្បបរមា​ចំនួន​១០​ភាគរយ សម្រាប់​រយៈពេល​៣​ខែ ចាប់ពី​ខែមីនា រហូតដល់​ខែឧសភា ឆ្នាំ​២០២០​ដែល​គ្មាន​ការតម្រូវ​ឲ្យ​បង់ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល​នោះទេ​ ៕ ដោយ ៖ សម្ផស្ស


spot_img
×