Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តោះ​ស្វែងយល់ ពី​ប្រព័ន្ធ​បច្ចេកវិទ្យា សាក​ថ្ម​ឥត​ខ្សែ NFC

spot_img

​ភ្នំពេញ​៖ ពិភពលោក​មានការ​រីក​ចម្រើន​យ៉ាងខ្លាំង​ជា​រៀងរាល់ថ្ងៃ ជាពិសេស​លើ​វិស័យ​បច្ចេកវិទ្យា​តែម្តង​។

​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស​សព្វថ្ងៃ​នេះ គឺ​ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង ទៅលើ​ការប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ដែល​ធ្វើឱ្យ​ជីវិត​ពួកគេ មាន​ភាពងាយស្រួល​ក្នុងការ​រស់នៅ បំពេញការងារ ប្រកបមុខរប​ស់អា​ជីវ​កម្ម​ផ្សេងៗ ជាមួយគ្នានេះដែរ ​ឧបករណ៍​ទាំងអស់នោះ ត្រូវការ​ថាមពល ដើម្បី​ប្រើប្រាស់​ផងដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​នា​យក​ដ្ឋា​ន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៅ​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២០​។​

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ឲ្យ​ដឹងថា កាលពីពេល​ថ្មីៗ​នេះ NFC Forum បានធ្វើការ​ផ្សព្វផ្សាយ​ទាក់ទង​ទៅនឹង​ការអនុម័ត​ឱ្យមាន​សមត្ថភាព​សាក​ថ្ម​ឥត​ខ្សែ សម្រាប់​ឧបករណ៍​អេឡិចត្រូនិក ដែល​ប្រើប្រាស់​ថាមពល​ថ្ម​តិចតួច មានដូចជា​នាឡិកា​ឆ្លាត​វៃ (smart watch) និង ប៊ិច​សម្រាប់ tablet ជាដើម​។ ដើម្បី​សាក​ថ្ម​ឧបករណ៍​តាមរយៈ NFC ​លោកអ្នក​អាច​ប្រើ​ជាមួយ​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន ដែលមាន​បច្ចេកវិទ្យា NFC ឬ​ឧបករណ៍ NFC ក៏បាន​។

​បច្ចេកវិទ្យា​នេះ​អាចធ្វើ​ការផ្ទេរ​ថាមពល​រហូតដល់ ១​វ៉ា​ត់ និង​ប្រើ​ប្រេកង់​ជា​មូលដ្ឋាន ១៣.៥៦ MHz ជាមួយនឹង​អានុភាព​នៃ​ត​ភ្ជាប់​របស់ NFC ដើម្បី​ធ្វើការ​គ្រប់គ្រង​ទៅលើ​ការផ្ទេរ​ថាមពល ដែល​ការដំឡើង​នេះ​ធ្វើឱ្យមាន​ភាពល្អប្រសើរ​ដ​ល់​អ្នកប្រើប្រាស់ ​ព្រោះ​វា​មិន​ទាមទា​ឱ្យ​លោកអ្នក​ដាក់​ឧបករណ៍ ត្រូវ​គ្នា​យ៉ាង​ល្អ​នោះទេ ដើម្បី​សាក​ថ្ម ដែល​ផ្ទុយ​ពី​បច្ចេកវិទ្យា​ផ្សេងៗ​ទៀត​មានដូចជា Qi ​ជាដើម​។​

​ទោះបី NFC Forum ទើបតែ​អនុម័ត​ការប្រើប្រាស់​សាក​ថ្ម​តាមរយៈ NFC ក៏ដោយ​ក៏មាន​ក្រុមហ៊ុន​ខ្លះ ​បាននិងកំពុង​សាកល្បង​ប្រើ​បច្ចេកវិទ្យា​នេះ​ផងដែរ​។ ជា​ឧទាហរណ៍ ក្រុមហ៊ុន Samsung បាន​ប្រើ​បច្ចេកវិទ្យា​នេះ ជាមួយ​នាឡិកា Galaxy Fit ព្រោះហេតុនេះ ហើយ​បានជា​អ្នកប្រើប្រាស់​ពុំ​អាច​សាក​ថ្ម Galaxy Fit ជាមួយ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Samsung បាន​ដោយសារ​ថា ទូរស័ព្ទ​ទាំងនោះ​បាន​ប្រើ​បច្ចេកវិទ្យា Qi ដែលជា​ប្រព័ន្ធ​បច្ចេកវិទ្យា​ផ្សេង​មួយទៀត​។​

​គួរ​រំលឹក​ផងដែរ​ថា NFC Forum គឺជា​សមាគមន៍​ឧស្សាហកម្ម​មួយ ដែល​បង្កើតឡើង ដោយ​មិន​យកប្រាក់​កម្រៃ តាំងពី​ឆ្នាំ​២០០៤ ​មក​ម្លេះ ក្នុង​គោលបំណង ដើម្បី​អភិវឌ្ឍ​ការប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក ក្នុងការ​ចែករំលែក​គ្នា​ទៅវិញទៅមក ​និង​ធ្វើឱ្យមាន​ភាពប្រាកដប្រជា ក្នុង​កិច្ចសហការ រវាង​ឧបករណ៍​និង​សេវាកម្ម ព្រមទាំង​ធ្វើការ​អប់រំ​អំពី​បច្ចេកវិទ្យា NFC ​ទៅលើ​ទីផ្សារ​អ្នកប្រើប្រាស់​ផងដែរ​៕

​ដោយ​៖​កូ​ឡាប​

spot_img
×