Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការប្រើ​ថ្នាំ​គ្រុនចាញ់​ព្យាបាល​អ្នកជំងឺ COVID-19​នៅ​អា​មេ​រិច បាន​បរាជ័យ​ម្តងទៀត​

spot_img

អា​មេ​រិច​៖ ការប្រើ​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺគ្រុនចាញ់ ដែល​លោក​ដូ​ណា​ល់ ត្រាំ គាំទ្រ និង​ចាត់ទុកថា​អាចជា​ការផ្លាស់ប្តូរ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​វីរុស​កូ​រ៉ូ​ណា បាន​បរាជ័យ​ជាថ្មី​ម្តងទៀត ដោយ​វា​មិន​បង្ហាញ​ពី​អត្ថប្រយោជន៍​អ្វី​ឡើយ​ទៅលើ​អ្នកជំងឺ COVID-19​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សេចក្តីប្រកាស កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​ប្រធាន​ក្រុម​ស្រាវជ្រាវ លោក​វេជ្ជបណ្ឌិត Neil Schluger បាន​ថ្លែងប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Reuters ថា “​អ្នកជំងឺ​ហាក​មិនបាន​ធូរស្រាល​សោះ នៅពេល​ប្រើ​ថ្នាំ​”​។​

​ក្នុងចំណោម​អ្នកជំងឺ​ដែល​គេ​ដាក់​ថ្នាំ​ព្យាបាល​ជំងឺគ្រុនចាញ់ Hydroxycholoquine មាន​អ្នកជំងឺ ៣២,៣ ភាគរយ​ត្រូវការ​ឧបករណ៍​ដកដង្ហើម ឬ​ជិត​ស្លាប់ ធៀប​ទៅនឹង​អ្នកជំងឺ ១៤,៩​ភាគរយ ដែល​គេ​មិន​ដាក់​ថ្នាំ​នោះ​។​

​ប៉ុន្តែ​វេជ្ជបណ្ឌិត​ទំនងជា​នឹង​ផ្តល់​ថ្នាំ Hydroxycholoquine ទៅដល់​អ្នកជំងឺ​ដែល​ឈឺ​ធ្ងន់ ដូច្នេះ​អ្នកស្រាវជ្រាវ​នៅ​មន្ទីរពេទ្យក្រុង​ញូ​ញ៉​ក និង​មជ្ឈមណ្ឌល​វេ​ជ្ជា​សាស្ត្រ​នៃ​សកលវិទ្យា​ល័យ Columbia បានធ្វើការ​កែប្រែ​អត្រា​នោះ​។ ពួកគេ​បាន​សន្និដ្ឋានថា ថ្នាំ​នោះ​ប្រហែលជា​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នកជំងឺ​ឡើយ ប៉ុន្តែ​វា​ក៏​មិន​អាចជួយ​អ្នកជំងឺ​ផងដែរ​។​

​ថ្នាំ​គ្រុនចាញ់ Hydroxycholoquine មិន​បង្ហាញ​ពី​ប្រសិទ្ធភាព​ឡើយ នៅពេល​គេ​ដាក់​វា​ផ្សំ​ជាមួយនឹង​ថ្នាំ Azithromycin (​ថ្នាំ​ប្រឆាំង​បាក់តេរី​)​។ ចំណែក​ការប្រើប្រាស់​ថ្នាំ Azithromycin តែមួយ​មុខ ក៏​មិនមាន​ប្រសិទ្ធភាព​ដែរ​។​

​កាលពី​ខែ​មុន វេជ្ជបណ្ឌិត​នៅ​ក្រសួង​កិច្ចការ​អតីតយុទ្ធជន​អា​មេ​រិច បានប្រកាសថា Hydroxycholoquine មិន​អាចជួយ​អ្នកជំងឺ COVID-19 ឡើយ ហើយ​វា​ប្រហែលជា​ធ្វើ​ឲ្យ​អ្នកជំងឺ​ប្រឈម​ខ្ពស់​នឹង​ការស្លាប់​។​

​ការវិភាគ​ទិន្នន័យ​វេជ្ជសាស្ត្រ​នោះបាន​បង្ហាញថា អត្រា​ការ​ស្លាប់មាន ២៨​ភាគរយ នៅពេល​គេ​ផ្តល់​ថ្នាំ Hydroxycholoquine ដល់​អ្នកជំងឺ​បន្ថែម​លើ​ការព្យាបាល​ស្តង់ដារ ធៀប​ទៅនឹង ១១​ភាគរយ​ចំពោះ​ការមិន​ប្រើ​ថ្នាំ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×