Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនរងគ្រោះ​ជា​មេភូមិ ដែល​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ជា​អគ្គិភ័យ បាន​ស្លាប់​ហើយ​

spot_img

​ភ្នំពេញ ៖ ជនរងគ្រោះ​ម្នាក់ ដែល​រងរបួស​ធ្ងន់ ដោយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ជា​អគ្គិភ័យ​រវាង​រថយន្ត​យី​ឌុប បុក​ជា មួយ​ម៉ូតូ​១​គ្រឿង ហើយ​ត្រូវបាន​គេ​ដឹក​យកទៅ​សង្គ្រោះ​នៅ មន្ទីរពេទ្យ​នោះបាន​ទទួលមរណភាព​ហើយ ។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក​វរសេនីយ៍ឯក ម៉េង វិមាន​តារា អធិការនគរបាល​ខ​ណ្ឌ​មានជ័យ នៅ​ព្រឹក​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២០​។​

​សូមបញ្ជាក់ថា កាលពី​វេលា​ម៉ោង​២៣​និង​៣០​នាទី​យប់ ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២០ ស្ថិតនៅ​តាមផ្លូវ​វេ​ង​ស្រេង សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មាន​ករណី ករណី​គ្រោះថ្នាក់​ចរាចរណ៍​អង្ករ​ជា​អគ្គិភ័យ រវាង​រថយន្ត​យី​ឌុប បុក​ជាមួយ​ម៉ូតូ​១​គ្រឿង បណ្តាល​ឲ្យ​មនុស្សម្នា​ក់រង​របួសធ្ងន់ និង​ឆេះ​ខូចខាត​សម្ភារ​រថយន្ត​មួយ​កំណាត់​ខាងមុខ រួមជាមួយ​ម៉ូតូ​០១​គ្រឿង និង​ពុំ​បណ្ដាលអោយ​ឆេះ​រាលដាល​ដល់​អ្នក​ក្បែរ​ខាង​ឡើយ ។​

​ជនរងគ្រោះ​ឈ្មោះ ឆេង ឆាន ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ ជា​ប្រធានភូមិ​ដំណាក់​ធំ​៥ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ ជា​អ្នកបើកបរ​ម៉ូតូ​ធុន​ធំ​មួយគ្រឿង​ម៉ាក​យ៉ាម៉ាហា អែ​ហ្វ​ហ្សិត (yamaha FZ)​។ ចំណែក​រថយន្ត​សណ្តោង​ដឹកទំនិញ​មួយគ្រឿង​ជិះ​គ្នា​២​នាក់ មិន​ស្គាល់​ម៉ាក អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់​គេចខ្លួនបាត់ ។ រថយន្ត​យី​ឌុប​ពាក់​ផ្លាកលេខ ភ្នំពេញ ៤A-៥៥៦៣ ។​

​ករណី​អគ្គិភ័យ​នេះដែរ មាន​រថយន្ត​ការិយាល័យ​អគ្គិភ័យ រាជធានី​ភ្នំពេញ ចំនួន ០២​គ្រឿង ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន ០២​ឡាន​ស្មើនឹង​៨​ម៉ែត្រគូប​, រថយន្ត​ជំនួយ​របស់​កង​រាជ​អាវុធ​ហ​ត្ត​ចំនួន​២​គ្រឿង​ប្រើប្រាស​ទឹក​អស់​២​ឡាន​ស្មើនឹង ៨​ម៉ែត្រគូប និង​បាន​ពន្លត់​ចប់​នៅវេលា​ម៉ោង​២៣​និង​៥០​នាទី​យប់​ថៃ្ង​ខែ​ឆាំ្ន​ដដែល​៕​ដោយ​៖​កូ​ឡាប​

spot_img
×