Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថភ្លើង បើក​កិន​កម្មករ​ជាច្រើន នៅ​ឥណ្ឌា បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជិត ២០​នាក់​

spot_img

​ឥណ្ឌា ៖ រថភ្លើង​មួយគ្រឿង ក្នុងប្រទេស​ឥណ្ឌា បាន​បើក​កិន​កម្មករ​ចំណាកស្រុក​ជាច្រើន​នាក់ ដែល​កំពុងតែ​ដេក នៅលើ​ផ្លូវ​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច ១៤​នាក់​ស្លាប់បាត់​បង់ជីវិត​។ កម្មករ​ទាំងនោះ ត្រូវបាន​គេ​ដឹងថា កំពុងតែ​ធ្វើដំណើរ​ទៅកាន់​ភូមិកំណើត​វិញ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួង​ផ្លូវដែក របស់​ប្រទេស​នេះ​។​

​មនុស្ស​រាប់ម៉ឺន​នាក់ បានធ្វើ​ដំណើរ​ទៅផ្ទះ​ពួកគេ​វិញ ដោយ​ថ្មើរជើង​ចេញពី​ទីក្រុង​ធំៗ ក្នុងប្រទេស​ឥណ្ឌា ក្រោយពេល​បាត់បង់​ការងារ ដោយសារតែ​ការបិទ​ប្រទេស ដើម្បី​ទប់ស្កាត់​ការផ្ទុះ​រាតត្បាត​នៃ​វីរុស​កូ​រ៉ូ​ណា ចាប់តាំងពី​ខែមីនា​មក​។​

​អ្នក​បើ​រថភ្លើង​ព្យាយាម​បញ្ឈប់​រថភ្លើង​ដែរ នៅពេល​គាត់​ឃើញ​កម្មករ​ជាច្រើន នៅលើ​ផ្លូវ​រថភ្លើង ស្ថិតក្នុង​រដ្ឋ Maharashtra​។ ក្រសួង​ផ្លូវដែក របស់​ឥណ្ឌា​បញ្ជា​ឲ្យ​មានការ​ស៊ើបអង្កេត លើ​គ្រោះថ្នាក់​ដ៏​រន្ធត់​នោះ​។​

​រដ្ឋមន្ត្រីក្រសួង​ផ្លូវដែក​ឥណ្ឌា​ឈ្មោះ Piyush Goyal បាន​ថ្លែង​នៅលើ​បណ្តាញ​សង្គម Twitter ដូច្នេះ​ថា “​ខ្ញុំ​ទើបតែ​បានទទួល​ព័ត៌មាន ដ៏​សង្វេក​ពី​គ្រោះថ្នាក់ ដែល​កម្មករ​ជាច្រើន​ត្រូវ​រថភ្លើង​កិន​”​។​

​សូមបញ្ជាក់ថា ក្នុងអំឡុងពេល​បិទ​ប្រទេស មធ្យោបាយ​សាធារណៈ​ទាំងអស់ ត្រូវបាន​ផ្អាក ដូច្នេះ​កម្មករ​ជាច្រើន បានធ្វើ​ដំណើរ​ទៅផ្ទះ ដែលជា​រឿយៗ ធ្វើដំណើរ​ដោយ​ថ្មើរជើង លើ​ចម្ងាយ​ផ្លូវ​ដ៏​ឆ្ងាយ ត្រឡប់ទៅផ្ទះ​។​

​សូមបញ្ជាក់ថា ឥណ្ឌា​មាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា សរុប​ទាំងអស់​ចំនួន ៥៦.៣៤២​នាក់ និង​អ្នកស្លាប់ ១.៨៨៦​នាក់ ព្រមទាំង​អ្នកជា​សះ​ស្បើ ១៦.៥៤០​នាក់​។​

​ប្រទេស​នេះ​មាន​ប្រជាជន​សរុប​ទាំងអស់​ជាង ១៣​ពាន់​លាន​នាក់​។ នេះ​បើតាម​ទិន្នន័យ​របស់ Google គិត​ត្រឹម​ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២០៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×