Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនសង្ស័យ​៤​នាក់ ទៅ​តុលាការ ករណី​ការជួញដូរ​គ្រឿងញៀន និង​ប្រើប្រាស់​កាំភ្លើង​២​ដើម​

spot_img

​បន្ទាយមានជ័យ ៖ អំពើ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​២​ករណី​នៅ​ក្រុង​ប៉ោយប៉ែត ត្រូវបាន​សមត្ថកិច្ច បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​៤​នាក់ មក​ស្នងការដ្ឋាន​នគ​របាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង បញ្ជូន​បន្តទៅ​តុលាការ​។​

​យោងតាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​មានការ​សម្របសម្រួល ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ មាស ច័ន្ទ​ពិសិដ្ឋ លោក​វរសេនីយ៍ឯក​ធិ​ន ស៊ិន​ដេ​ត អធិការនគរបាល​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា​៖ ជនសង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ចំនួន​២​ករណី​ដោយឡែក​ពីគ្នា មាន​ចំនួន​៤​នាក់​។​

​ករណី​ទី​១ មានឈ្មោះ ១-​មាន រតនា​ហៅ​សួន ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ ស្នាក់នៅ​ភូមិ​ប៉ោយប៉ែត សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ , ២-​ឈ្មោះ​សន វិច្ឆិកា​ហៅ​គួ​ក ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ នៅ​ម្តុំ​បេន​ចាន ស្ថិតក្នុង​ភូមិ​ប៉ា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ ចំពោះ​វត្ថុតាង​ដែល​ដកហូត​បាន​មាន ៖ ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​ពណ៌​ផ្កាឈូក មាន​អក្សរ WY ចំនួន​១៣៥ និង​ពណ៌​បៃតង​ចំនួន​០១​គ្រាប់ កូនជញ្ជីង​ថ្លឹង​ចំនួន​១ ប្រដាប់​ចូក​ថ្នាំញៀន​១ កាំភ្លើង​បាញ់​ហ្គាស​១​ដើម កាំភ្លើង​ជ័រ​១ ដប​កែច្នៃ​សម្រាប់​ជក់​គ្រឿងញៀន​២ កាំបិត​១ និង​សម្បក​សម្រាប់​វិច​ខ្ចប់​មួយចំនួន​។ ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បង្ក្រាប​ចាប់​ឃាត់ខ្លួន នៅវេលា​ម៉ោង​៩​និង​៥០​នាទី​ព្រឹក ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២០ នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​ប៉ោយប៉ែត ។

​ករណី​ទី​២ មានឈ្មោះ ១-​គី បារាំង ហៅ​ហាប់ ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ ស្នាក់នៅ​បណ្តោះអាសន្ន​ភូមិ​ប៉ា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​, ២-​ឈ្មោះ​ងុំ សុ​ខៈ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្នាក់នៅ​បណ្តោះអាសន្ន​វត្ត​ស្រះ​ត្រាច ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​។ ចំពោះ​វត្ថុតាង​ដកហូត​បាន ៖ ថ្នាំញៀន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​១​កូន​ថង់​ធំ​ល្មម ដប​កែច្នៃ​សម្រាប់​ជក់​គ្រឿងញៀន​១ បំពង់​សម្រាប់​ចូក​ថ្នាំញៀន​១ ដែកកេះ​៣ កូន​កន្ត្រៃ​១ និង​ទូរស័ព្ទ​ចំនួន​២​គ្រឿង​។ ជនសង្ស័យ​ទាំ​២​នាក់​នេះ ត្រូវបាន​ឃាត់ខ្លួន នៅវេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២០ នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​ប៉ោយប៉ែត ។​

​លោក​ធិ​ន ស៊ិន​ដេ​ត បាន​បន្តថា​៖ ជនសង្ស័យ​ទាំង​៤​នាក់ និង​វត្ថុតាង ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ក្រុង រៀបចំ​សំណុំរឿង បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២០​នេះហើយ ៕ ដោយ ៖ បន្ទាយ​


spot_img
×