Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង ហៅ​ការធ្វើ​សមយុទ្ធ​ថ្មីៗ របស់​កូរ៉េខាងត្បូង ថា​ជា ការបង្ក​រឿង​ដ៏​ធ្ងន់ធ្ងរ​

spot_img

​ឧបទ្វីប​កូរ៉េ​៖ ប្រទេស​កូរ៉េខាងជើង បានធ្វើ​ការរិះគន់ លើ​ប្រទេស​កូរ៉េខាងត្បូង ដោយ​ហៅ​ការធ្វើ​សមយុទ្ធ កាលពីពេល​ថ្មីៗ របស់​កូរ៉េខាងត្បូង​ថា ជាការ​បង្ករឿង​ដ៏​ធ្ងន់ធ្ងរ​។​

​អ្នកតំណាង​យោធា​កូរ៉េខាងជើង បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ការធ្វើ​សមយុទ្ធ​របស់​កូរ៉េខាងត្បូង គឺជា​ការបង្ក​ហេតុ​ដ៏​ធ្ងន់ធ្ងរ ដែល​ទាមទារ​ឲ្យ​មានប្រតិកម្ម​។ នេះ​បើតាម​ការចុះផ្សាយ របស់​ភ្នាក់ងារ​សារព័ត៌មាន​កូរ៉េខាងជើង KCNA​។​

“​សមយុទ្ធ​កាលពីពេល​ថ្មីៗ​នេះ គឺជា​ឱកាស​មួយ ដែល​រំលឹក​ពួកយើង​ម្តងទៀត ចំពោះ​ការពិត​ថា សត្រូវ​នៅតែ​ជាស​ត្រូវ​គ្រប់ពេលវេលា​”​។​

​កូរ៉េខាងជើង​បញ្ជាក់ថា សមយុទ្ធ​យោធា របស់​កូរ៉េខាងត្បូង នៅ​ថ្ងៃ​ពុធ គឺ​រំលោភ​កិច្ចព្រមព្រៀង​អន្តរ​កូរ៉េ ដែល​កិច្ចព្រមព្រៀង​នោះ មាន​គោលបំណង កាត់បន្ថយ​ភាព​តានតឹង​ផ្នែក​យោធា​។​

​សេចក្តីប្រកាស​របស់​កូរ៉េខាងជើង និយាយថា “​អ្វីៗ​គ្រប់យ៉ាង ឥឡូវនេះ បាន​វិលត្រឡប់ ទៅរក​ចំណុច​ចាប់ផ្តើម មុនពេល​កិច្ចប្រជុំ​កំពូល​ក្នុង​ឆ្នាំ ២០១៨”​។​

​សូម​ព្ជា​ក់ថា កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ កូរ៉េខាងត្បូង បាន​និយាយថា ទា​ហ៊ាន​របស់​កូរ៉េខាងជើង បានធ្វើ​ការបាញ់​ជាច្រើន គ្រាប់​មកលើ​បុ​ស្តិ៍​យាម របស់​កូរ៉េខាងត្បូង ដែល​ស្ថិតនៅ​តំបន់​គ្មាន​កងទ័ព​។​

​ទា​ហ៊ាន​កូរ៉េខាងត្បូង បានធ្វើការ​ឆ្លើយតប​វិញ ដោយ​បានធ្វើ​ការបាញ់​ព្រមាន ប៉ុន្តែ​មិនមាន​សេចក្តីរាយការណ៍ ពី​ការស្លាប់​នោះឡើយ​។​

​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច លោក Mike Pompeo បាន​និយាយថា ការបាញ់​ពី​ភាគី​កូរ៉េខាងជើង ទំនងជា​រឿង​ចៃដន្យ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ CGTN​

spot_img
×