Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​មានការ​ប្រឈម ដល់​ការ​បោសសម្អាត​មីន នៅ​កម្ពុជា​ទេ ទោះបី​ប្រទេស​ម្ចាស់ជំនួយ ជួប​បញ្ហា​កូ​វីដ​១៩

spot_img

​បាត់ដំបង​៖ ផែនការ​បោសសម្អាត​មីន​នៅ​កម្ពុជា បាន​ប្រព្រឹត្តិ​ទៅ ដោយ​រលូន និង​មិន​មានការ​ប្រឈម​នោះទេ ក្នុង​រយៈពេល ៤​ខែ​ដើមឆ្នាំ​២០២០​នេះ បើទោះបីជា​ប្រទេស​ម្ចាស់ជំនួយ ជួយ​លើ​ការងារ​នេះ បាន​ជួប​នូវ​បញ្ហា​ជំងឺ​កូ​វីដ​១៩ ហើយ​ពួកគេ​នៅតែ​បន្ត​ផ្ដល់ជំនួយ​បន្ថែមទៀត​។​

​ការលើកឡើង​នេះ ក្នុងឱកាស​នាំយក​អំណោយ​អាវ​ភ្លៀង របស់​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ទៅ​ចែក​ជួន​ដល់​កងកម្លាំង​ស៊ីម៉ាក់ ក្នុង​ខេត្តបាត់ដំបង កាលពី​ព្រឹក​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ឯកឧត្តម ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់មីន​កម្ពុជា (CMAC)​។​

​ឯកឧត្តម ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់មីន​កម្ពុជា (CMAC) បាន​មានប្រសាសន៍ថា ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​១៩ កម្ពុជា​ជួប​បញ្ហា​នេះ​ផងដែរ​។ ពាក់ព័ន្ធ​នឹង​ជំនួយ​ពី​ខាងក្រៅ បានទទួល​ជំនួយ​ពីមុន នៃ​ការរីក​រាលដាល​ជំងឺ​នេះ ទើប​មាន​ថវិកា​សម្រាប់​អនុវត្ត​ការងារ បោសសម្អាត​មីន​ជា​បន្ត​។ មួយវិញទៀត បើទោះបី​ប្រទេស​ជួប​នូវ​បញ្ហា​កូ​វីដ​១៩ គឺ​នៅមាន​ប្រទេស​ម្ចាស់ជំនួយ​មួយចំនួន នៅតែ​បន្ត​ផ្ដល់ជំនួយ តាម​កាល​វេលា​កំណត់​ការសន្យា ដែល​ក្នុងនោះ​មាន​ប្រទេស​ចិន និង​ជប៉ុន​ជាដើម ហើយ​មាន​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​មួយ គ្រោង​នឹង​ផ្ដល់ជំនួយ​ប្រមាណ ១​លាន​ដុល្លារ ក្នុងការ​បោសសម្អាត​មីន​នេះ​ផងដែរ​។ ចំពោះ​ផែនការ​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ នៅ​កម្ពុជា​ឲ្យ​អស់​នៅ​ឆ្នាំ​២០២៥​។ នៅមាន​បញ្ហា​ប្រឈម ពាក់ព័ន្ធ​ការពង្រីក​កម្លាំង​ធនធានមនុស្ស​បន្ថែម ក្នុងការ​អនុវត្តន៍​ការងារ​នេះ ដោយ​បច្ចុប្បន្ន​មាន​ដៃគូ​ខ្លះ បាន​ជួយ​បន្ថែម​និង​ខ្លះទៀត បាន​ស្រុតចុះ​ដូចនេះ​កម្ពុជា ត្រូវការ​ដៃគូ​បន្ត​ក្នុងការ​ធ្វើ​ឲ្យ​សម្រេច​គោលដៅ​នេះ ព្រោះ​បើ​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើ​តែម្នាក់ឯង​គឺមាន​ការពិបាក​។

​គួរបញ្ជាក់​ផងដែរ​ថា រយៈពេល​៤​ខែ ដើមឆ្នាំ​២០២០​នេះ អង្គភាព​ស៊ីម៉ាក់ បាន​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ លើដី​ចម្ការមីន​បាន​ចំនួន ៨៤០​ហិកតា ក្នុងនោះ​រកឃើញ​មីន​ប្រឆាំង​មនុស្ស និង​ត្រូវ​កម្ទេចចោល​ចំនួន ១៦២០​គ្រាប់​។ រកឃើញ​មីន​ប្រឆាំង​រថក្រោះ ត្រូវ​កម្ទេចចោល​ចំនួន ២៥​គ្រាប់​។ រកឃើញ​គ្រាប់​មិនទាន់​ផ្ទុះ ត្រូវ​កម្ទេចចោល​ចំនួន ៣០៨៧​គ្រាប់ និង​រកឃើញ​ដុំ​លោហធាតុ​ចំនួន ៥១៤.៦៦៨​ដុំ ៕ ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×