Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈប់​បារម្ភ​ទៀត​ទៅ​! រឿង​ប៉ូលិស​ចរាចរណ៍​ចាប់​ផាកពិន័យ​បើកភ្លើង​ពេល​ថ្ងៃ ដែល​ប្រជាពលរដ្ឋ​បាន​ឆ្លងកាត់​ស្ទើរ​គ្រប់គ្នា (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ ដូច​បានដឹង​ស្រាប់​ហើយ រឿង​ប៉ូលិស​ចរចា​រណ៍​ប្រចាំ​តាម​ស្តុ​ប ចាប់​ផាកពិន័យ​ម៉ូតូ​ណា​ដែល​បើកភ្លើង​ពេល​ថ្ងៃ ដែល​ប្រជាពលរដ្ឋ​សឹងតែ​គ្រប់គ្នា​ទូទាំងប្រទេស ។ ទោះយ៉ាងណា ករណី​ដែល​ធ្វើ​ឲ្យ​អ្នក​ធ្លាប់​ឆ្លងកាត់​បទពិសោធន៍​ដ៏​ហួសចិត្ត​មួយ​នេះ ត្រូវបាន​បកស្រាយ​ហើយ​។​

​ជាក់ស្តែង កាលពី​ព្រឹក​មិញ​នេះ (​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២០) ក្នុង​វេទិកា​ស្ដីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៃ​ស្ថានីយទូរទស្សន៍​ជាតិ​កម្ពុជា ទ​ទក ដោយមាន​លោក​ឧត្ដមសេនីយ៍ត្រី ថី វិសាល បានធ្វើការ​បកស្រាយ​លើ​ករណី​បើកភ្លើង​ពេល​ថ្ងៃ ឱ្យ​មហាជន​បានដឹង​យ៉ាង​ដូច្នេះ​ថា​៖«​ធម្មតា យានយន្ត​ដែល​នាំចូល​ពី​បរទេស នៅ​បណ្តា​ប្រទេស​អភិវឌ្ឍន៍ ឡាន​សាមញ្ញ ឬ ឡាន​ជជុះ​មួយ​ទឹក ដែល​ភាគច្រើន​យើង​នាំចូល​ពី​សហរដ្ឋអាមេរិក ហើយ​នៅ​បណ្តា​ប្រទេស​អភិវឌ្ឍ សូមជម្រាបថា ច្បាប់​តម្រូវ​ឲ្យ​បើកភ្លើង​ពេល​ថ្ងៃ ដែល​អង់គ្លេស​ហៅថា (Day Light) ដោយ​ភ្លើង​នេះ​គឺ​បើក​ជាប់​រហូត​តែម្តង បិទ​អត់​បានទេ​» ។

​លោក​ឧត្ដមសេនីយ៍ត្រី ថី វិសាល បន្តថា​៖ «​សូមជម្រាបថា ភ្លើង​ពេល​ថ្ងៃនេះ មិនមែនជា​ភ្លើង​ហ្វា ហើយក៏​មិនមែនជា​ភ្លើង​កូត​នោះដែរ គឺជា​ភ្លើង​ពេល​ថ្ងៃ ហើយ​ភ្លើង​ហ្នឹង​គឺ​បើក​ជាប់​រហូត​តែម្តង គឺ​គ្មាន​កុងតាក់​បិទ​ទេ នៅតាម​បណ្ដា​ប្រទេស​អភិវឌ្ឍ​គឺ​តម្រូវឱ្យមាន ហើយ​គោលបំណង​ដើម្បីឱ្យ​បំពាក់​ភ្លើង​ពេល​ថ្ងៃ​ហ្នឹង គឺ​ដើម្បី​ធានា​សុវត្ថិភាព ក្នុងការ​បើកបរ​ទេ ដើម្បី​មើលឃើញ​ពី​ចម្ងាយ ឃើញ​ភ្លើង​អីចឹង​ទៅ ដើម្បីឱ្យ​យើង​មានការ​ប្រុងប្រយ័ត្ន » ។​

​លោក​ឧត​ម​សេនីយ៍​ត្រី​បាន​បន្ថែមទៀតថា​៖ «​ហើយ​សូមជម្រាបថា នៅក្នុង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ក៏ដូចជា​អនុក្រឹត្យ​លេខ​៣៩​នេះ មិនមាន​មាត្រា​ណាមួយ​ឱ្យ​មន្ដ្រីនគរបាល​ចរាចរ​ណ៍ ធ្វើការ​ផាកពិន័យ ទៅលើ​ភ្លើង​ពេល​ថ្ងៃ​នោះទេ​»​។ លោក​ក៏បាន​បន្ថែមទៀតថា​៖ ”​ពាក់ព័ន្ធ​ទៅនឹង​ភ្លើង​នេះ ទោះបី​យើង​ភ្លេច​បិទ​ភ្លើង​កូត​ក៏ដោយ (​ធម្មតា​ឡាន​ម៉ូតូ​យើង​បើកភ្លើង ព្រលឹម​ឡើង​ធ្វើដំណើរ​ភ្លេច​បិទ ភ្លើង​ដែល​យើង​សល់​ពី​យប់​ហ្នឹង ក៏​មន្ដ្រីនគរបាល​មិន​ពិន័យ​ដែរ ហ្នឹង​សូម​ជម្រាប​ឲ្យ​ច្បាស់​អ៊ីចឹង កុំ​មានការ​បារម្ភ នគរបាល​មិន​ពិន័យ​ទេ បើទោះបី​ភ្លើង​ហ្ស៊ី​ន​មកពី​នាយ​ក៏ដោយ​»៕ ដោយ​៖ លឹម ហុង​

spot_img
×