Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ទៅ​តុលាការ ករណី​បាញ់​ឲ្យ​បុរស​ម្នាក់​ស្លាប់ ពេល​ចុះ​បង្ក្រាប​សង្វៀន​ជល់​មាន់

spot_img

​ភ្នំពេញ ៖​មន្ត្រីនគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ម្នាក់ ដែល​ផ្ទុះ​អាវុធ​បង្ក្រាប​សង្វៀន​ជល់​មាន់ បណ្តាលឲ្យ​ត្រូវ​ចំ​បុរស​ម្នាក់​ស្លាប់ ត្រូវ​បញ្ជូន​ទៅ​ដល់​តុលាការ​ហើយ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៨​នេះ​។ មន្ត្រីនគរបាល​រូបនេះ ឈ្មោះ ច​ន វិរៈ មាន​ឋានន្តរស័ក្តិ​អនុសេនីយ៍ត្រី (​ស័ក្តិ​១) បម្រើ​ផ្នែក​អន្តរាគមន៍ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ក្នុង​ពេល​បញ្ជូន​ទៅ​តុលាការ​ដើម្បី​សួរនាំ​នោះ ច​ន វិរៈ មិន​បាន​ដាក់​ខ្នោះដៃ​នោះទេ ពោល​គឺ​ដើរ​ជាធម្មតា ហើយ​កំពុង​ស្ថិត​ក្រោម​ការសួរនាំ​របស់​តំណាង​អយ្យការ ដើម្បី​ចាត់ការ​បន្ត​ទៀត​។​

​កាល​ពី​ម្សិលមិញ នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បញ្ជា​ឲ្យ​ចាប់ខ្លួន និង​បញ្ជូន​មន្ត្រីនគរបាល​ម្នាក់នេះ ដែល​ជា​អ្នកបាញ់​ពេល​ចុះ​បង្ក្រាប​សង្វៀន​ជល់​មាន់ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ ទៅ​តុលាការ​និង​វត្ថុតាង នៅ​ថ្ងៃ​ទី​២៣​មករា ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់ និង​ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ក្រុមគ្រួសារ​ជនរងគ្រោះ​។​

​បើ​តាម​នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ តាមរយៈ​ការស្រាវជ្រាវ និង​ធ្វើ​កោសល្យវិច្ច័យ​រួចមក ក៏​បាន​រកឃើញថា ក្បាល​គ្រាប់​នៅ​លើ​សព​ជនរងគ្រោះ​មាន​សភាព​បែក និង​កា​ពិត មានន័យ​ថា ពេល​បាញ់​នោះ​គ្រាប់​បាន​ទៅបុក​ជញ្ជាំង​ថ្ម ហើយ​ក៏​ផ្លាត​ទៅ​ចំ​ជនរងគ្រោះ​បណ្តាលឲ្យ​ស្លាប់​តែម្តង ខណៈ​ជនរងគ្រោះ​កំពុងតែ​ឈរ​កាន់​បង្កាប់ដៃប​ន្ទ​ប់​ឈរ​ពី​លើ​មើល សមត្ថកិច្ច​បង្ក្រាប​ល្បែង​ជល់​មាន់​។ មន្ត្រីនគរបាល​ដែល​មាន​កំហុស​ដោយ​អ​ចេតនា​រូបនេះ ជា​មន្ត្រី​នគរបាល​ផ្នែក​សន្តិសុខ នៃ​អធិកា​រដ្ឋា​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​សូមបញ្ជាក់​ថា វេលា​ម៉ោង​ជាង​១១ ព្រឹក​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ដី​ឡូតិ៍ ខាងក្រោយ​ផ្សារ​កា​ណា​ស៊ី​ធី ក្នុងភូមិ​ចោមចៅ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​កម្លាំង​សមត្ថកិច្ច បាន​ចុះ​បង្ក្រាប​សង្វៀន​ជល់​មាន់ និង​បាញ់អាប៉ោង​ដ៏​ធំ​មួយ រហូត​មាន​ការផ្ទុះអាវុធ ដោយសារ​ខ្លាច​ក្រុម​ចូល​លេង​ល្បែង​ជល់​មាន់​តដៃ ហើយ​ក៏​រាលកៃ បណ្ដាលឱ្យ​ត្រូវ​បុរស​ជា​កម្មករ​រោងចក្រ​ម្នាក់ ខណៈ​កំពុង​អឺត​មើល​នៅលើ​ផ្ទះ​ជួល​ជា​ន់ទី​៣ បណ្ដាលឱ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ​។​លើ​ជនរងគ្រោះ​ឈ្មោះ សៀក រ៉​ន អាយុ​៣៣​ឆ្នាំ មុខរបរ​រោងចក្រ ស្នាក់​នៅ​ក្បែរ​ផ្សារ​កា​ណា​ស៊ី​ធី មាន​ស្រុកកំណើត​នៅ ខេត្ត​កំពង់ស្ពឺ មាន​ប្រពន្ធ​ឈ្មោះ ណុប ផានី អាយុ​២៧​ឆ្នាំ មុខរបរ​កម្ម​ការី​នី​រោងចក្រ មាន​ស្រុកកំណើត​ភូមិ​សែន​អោក ឃុំ​គុស ស្រុក​ត្រាំកក់ ខេត្តតាកែវ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×