Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្គោល​អំពូល​ភ្លើង​សូ​ឡា​វ៉ា​ត់​ធំ បំភ្លឺ​ពេល​រាត្រី​ជិត ៨០០​ដើម ត្រូវបាន​ឯកឧត្តម សៅ សុខា និង​សប្បុរសជន ផ្តល់ជូន​ដល់​រដ្ឋបាល​ស្រុក​រមាសហែក

spot_img

​ខេត្តស្វាយរៀង​៖ ដើម្បី​កែលម្អ​សោភ័ណភាព​ស្រុក​រមាសហែក ខេត្តស្វាយរៀង ឱ្យ​រឹតតែ​មាន​ភាព​ទាក់ទាញ​នោះ​ឯកឧត្តម សៅ សុខា ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ស្រុក​រមាសហែក បាន​ឧបត្ថម្ភ​បង្គោល​អំពូល​ភ្លើង​សូ​ឡា​វ៉ា​ត់​ធំ​ចំនួន ៣០០​ដើម សម្រាប់​ដាក់​បំភ្លឺ​សង្ខាង​ផ្លូវ​សាធារណៈ នៅ​ទីរួមស្រុក​ដែល​ពីមុន​ពុំ​ធ្លាប់មាន​ទាល់តែសោះ និង​ក៏មាន​ការជួយឧបត្ថម្ភ ពី​សប្បុរសជន នូវ​បង្គោល​ភ្លើង​ចំនួន ៤៩៨​ដើម បន្ថែមទៀត ដល់​រដ្ឋបាល​ស្រុក ដើម្បី​ចាត់ចែង​ដាក់​តាម​គោលដៅ​សំខាន់ៗ​ផងដែរ​។​

​លោក ស៊ូ ម៉ុ​ល អភិបាលស្រុក​រមាសហែក នៅ​ព្រឹក​ថ្ងៃទី​៨ ខែឧសភា​នេះ បានឱ្យ​ក្រុម​អ្នកសារព័ត៌មាន​ដឹងថាៈ ថា ដោយមាន​ការយកចិត្ត​ដាក់​ខ្ពស់ ពី​ឯកឧត្តម សៅ សុខា ជា​ប្រធាន​ក្រុមការងារ ដើម្បី​ធ្វើឱ្យ​មូលដ្ឋាន​ស្រុក មានការ​រីកចម្រើន ជា​បន្តបន្ទាប់​នោះ លោក​ប្រធាន​ក្រុមការងារ ក៏បាន​ជួយឧបត្ថម្ភ​គាំទ្រ ដល់​ការកែលម្អ​សោភ័ណភាព​ទីរួមស្រុក ឱ្យមាន​ភាព​ទាក់ទាញ និង​មាន​ភ្លើង​បំភ្លឺ​នាពេល​រាត្រី ផងដែរ​។​

​លោក អភិបាលស្រុក បាន​បញ្ជាក់ថា បង្គោល​អំពូល​ភ្លើង​សូ​ឡា​ខ្ពស់ ដែលមាន​វ៉ា​ត់​ធំ​ចំនួន ៣០០​ដើម ដែលជា​អំណោយ​របស់​ឯកឧត្តម សៅ សុខា និង​ក៏មាន​ការជួយឧបត្ថម្ភ​បង្គោល​ភ្លើង ធម្មតា​ពី​សប្បុរសជន​៤៩៨​ដើម​ទៀត សរុប​៧៩៨​ដើម ដល់​រដ្ឋបាល​ស្រុក ដើម្បី​ដាក់​អម​សង្ខាង​ផ្លូវ កន្លែង​សាធារណៈ​សំខាន់ៗ​ដូចជា​៖ សាលាឃុំ ផ្សារ សាលារៀន មណ្ឌល​សុខភាព អធិការដ្ឋាន​សាលាស្រុក​ជាដើម​។​

​លោក​បាន​បន្ថែមទៀតថា រដ្ឋបាល​ស្រុក​រមាសហែក ពិត​ជាមាន​មោទនភាព ដែល​បានទទួល​សមិទ្ធផល​ថ្មី​បន្ថែម លើ​សមិទ្ធផល​ជាច្រើន​ទៀត ហើយ​ជួសមុខ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងស្រុក​រមាសហែក សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ឯកឧត្តម សៅ សុខា ដែល​បាន​ឧបត្ថម្ភ​គាំទ្រ ដល់​រដ្ឋបាល​ស្រុក និង​អរគុណ​ដល់​សប្បុរសជន​ទាំងអស់ ដែល​បាន​ចូលរួម​សហការ និង​ផ្តល់​ជា​ថវិកា​ព្រមទាំង សម្ភារ​ផ្សេងៗ​ផងដែរ ដើម្បី​គាំទ្រ​រាល់​គម្រោង​អភិវឌ្ឍន៍​របស់​ស្រុក​។​

​ប្រជាពលរដ្ឋ សង្ឃឹមថា ការចាប់ផ្តើម​ឱ្យមាន​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​នាពេលនេះ នឹង​បើក​ទំព័រ​ថ្មី​សម្រាប់​ស្រុក​រមាសហែក ដើម្បី​បន្ត​រៀបចំ ឱ្យ​រឹត​តែមាន​សោភ័ណភាព​ទាក់ទាញ ទាំង​សណ្តាប់ធ្នាប់ របៀបរៀបរយ​សង្គម ហើយក៏​ជាការ​គិតគូរ​ពី​សុខ​ទុក​រាស្ត្រ ពី​លោក​អភិបាលស្រុក​វ័យក្មេង ដែល​ទើបតែ​ឡើងកាន់តំណែង​ថ្មីៗ ប្រជាពលរដ្ឋ​តែងតែ​កោតសរសើរ​ពេញៗ​មាត់ ក្នុងការ​ដឹកនាំ​របស់​លោក​ផងដែរ​៕​ដោយ​៖ វ៉ៃ​កូ​

spot_img
×