Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ងាត់ៗ មាស សុខ​ភា បញ្ចេញ​សកម្ម​ភាពជា​មួយឈុត​ហាត់ប្រាណ​ដ៏​ទាក់ទាញ ធ្វើ​ឲ្យ​ហ្វេ​នៗ​បើកភ្នែក​ធំៗ​មើល​សឹង​ពុំ​ដាក់​ភ្នែក​

spot_img

​ភ្នំពេញ​៖ កញ្ញា មាស សុខ​សោភា ជា​តារាចម្រៀង​ស្រី​មួយ​ដួង ត្រូវបាន​ចាត់ទុកថា អាច​បកស្រាយ​បាន​គ្រប់​ទម្រង់​នៃ​បទ​ចម្រៀង​ទាំងអស់ មិន​ថា​បទ​បែប​ញាក់​កន្ត្រាក់​អារម្មណ៍ មនោសញ្ចេតនា បទ​បុរាណ ឬ​សូម្បី​បទ​ជា​ភាសាបរទេស​នោះទេ គឺ​សុទ្ធសឹងតែ​ពីរោះ​ស្តាប់​មិនចេះ​ជិត​ណាយ​នោះឡើយ​។​

​បើទោះជា​បាន​ឈាន​ជើង​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​រាង​ចាស់វស្សា​ក៏ដោយ ក៏​កញ្ញា មាស សុខ​សោភា នៅតែ​ទទួលបាន​ការគាំទ្រ​ដដែល​ពី​សំណាក់​មហាជន​គ្រប់​ស្រទាប់​វ័យ ។ ព្រោះ​គ្រប់គ្នា​ចាត់ទុកថា កញ្ញា​ជា​តារាចម្រៀង​ស្រី​មាន​ទឹកដម​សំឡេង​យ៉ាង​ពីរោះ​ក្រអួន​ក្រ​អ៉ៅ ហើយ​ផ្អែម​ស្រទន់​ទៀតផង​។​

​ពិតណាស់ ក្រៅពី​ជាប់រវល់​នឹង​ការងារ​សិល្បៈ កញ្ញា​ក៏មាន​ពេលវេលា​ឆ្លៀត​លំហែកាយ និង​ធ្វើ​អ្វីៗ​ដើម្បី​សុខភាព​ផងដែរ ។ ជាក់ស្តែង ថ្មីៗ​នេះ កញ្ញា​បាន​បញ្ចេញ​នូវ​សកម្មភាព​ហាត់ប្រាណ ជា​មួយឈុត​ហាត់ប្រាណ​យ៉ាង​ស៊ិ​ច​ស៊ី ធ្វើ​ឲ្យ​ហ្វេ​នៗ​បើក​ភ្លែ​ក​ធំៗ​មើល​សឹង​ពុំ​ដាក់​ភ្នែក​តែម្តង ។​

​នេះ​បើ​យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​កញ្ញា មាស សុខ​សោភា បាន​បង្ហោះ​រូប​ប៉ុន្មាន​សន្លឹក​និង​ភ្ជាប់​សារ​មួយ​ឃ្លា​ថា​៖ «​តោះ​បងប្អូន​នៅផ្ទះ​ហាត់ប្រាណ​ដើម្បី​ទទួលបាន​រាង​ស្អាត​និង​សុខ​ភាពល្អ​ជាមួយ​ខ្ញុំ​ទាំងអស់គ្នា​ណា » ៕ ដោយ​៖ លឹម ហុង​

spot_img
×