Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ទាំងអស់ ត្រូវខិតខំ​យកចិត្តទុកដាក់ បំពេញភារកិច្ច​ប្រកប ដោយ​ក្រមសីលធម៌ វិជ្ជាជីវៈ​

spot_img

​ប៉ៃលិន​៖ ឯកឧត្ដម ផាន់ ចាន់​ធុល អភិបាលខេត្ដ​ប៉ៃលិន បាន​ជំរុញ​ដល់​កងកម្លាំង​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ទាំងអស់ ត្រូវខិតខំ​យកចិត្ត​
​ទុកដាក់​បំពេញភារកិច្ច ប្រកបដោយ​ក្រមសីលធម៌ វិជ្ជាជីវៈ​និង​គោរព​វិន័យ​របស់​កងកម្លាំង ដើម្បី​ធានា​ឱ្យបាន​នូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ ជូន​ប្រជាពលរដ្ឋ​។​

​ការលើកឡើង​នេះ ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង ជូន​មន្ត្រីនគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន កាលពី​រសៀល​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២០​។​

​ឯកឧត្ដម ផាន់ ចាន់​ធុល អភិបាលខេត្ដ​ប៉ៃលិន និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត បាន​មានប្រសាសន៍ថា យើង​ជាម​ន្ត្រី​អនុវត្ត​ច្បាប់ ដូច្នេះ​ត្រូវគោរព​ឱ្យបាន​ម៉ឺងម៉ាត់ នូវ​វិន័យ​របស់​កងកម្លាំង ដើម្បី​ក្លាយខ្លួនជា​មន្ត្រី​គំរូ មាន​របៀបរបប​ការងារ​ល្អ ដោយ​ឆ្លើយតបបាន​នូវ​រាល់​សំណូមពរ ការងារ​នា​បច្ចុប្បន្ននេះ ជាពិសេស​ត្រូវ​ពង្រឹង​កិច្ចសហការ​ល្អ ជាមួយ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ដោយ​យក​ច្បាប់​ជា​មូលដ្ឋាន ហើយ​ត្រូវមាន​យុត្តិធម៌ និង​មិន​លម្អៀង​ចំពោះ​ប្រជាពលរដ្ឋ​។ កងកម្លាំង ទាំងអស់ ត្រូវ លុបបំបាត់​ឱ្យអស់ នូវ​រាល់​បាតុភាព អសកម្ម​នានា ពិសេស មន្ត្រី នគរបាល​ចរាចរណ៍ ចំពោះ​ការអនុវត្តន៍ ច្បាប់​ចរាចរណ៍​ថ្មី ត្រូវមាន​អត្តចរិត សុភាពរាបសារ​ជាមួយ​ប្រជាពលរដ្ឋ ប៉ុន្តែ​ត្រូវ​ម៉ឺង មាត់ ចំពោះមុខ​ច្បាប់ ដើម្បីឱ្យ​ការអនុវត្តន៍​ច្បាប់ មាន​ប្រសិទ្ធភាព ដើម្បី​ធានា​នូវ​សុវត្ថិភាព និង​ស​សណ្តាប់ធ្នាប់​សាធារណៈ នៅ​ដងផ្លូវ​ជូន​ប្រជាពលរដ្ឋ​។​

​គួរបញ្ជាក់​ផងដែរ​ថា មន្ត្រី​នគរបាលជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ដែល​បានប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរស័ក្ដិ គឺមាន​ចំនួន​១៥​រូប ក្នុងនោះ​មាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី ១​រូប ថ្នាក់​វរសេនីយ៍ឯក ៣​រូប ថ្នាក់​វរសេនីយ៍ទោ ៧​រូប និង​ថ្នាក់​វរសេនីយ៍ត្រី ៤​រូប​ផងដែរ​៕ ដោយ ៖ អ៊ុង​សា​រុំ​

spot_img
×