Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ថម ជនជាតិ​អាមេរិក ទទួលព្រះរាជក្រឹត្យ ផ្ដល់​សញ្ជាតិ​ខ្មែរ ព្រមទាំង​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ចំនួន ​០៧ ​កន្លែង

spot_img

​កំពត​៖​រដ្ឋបាល​ខេត្តកំពត​បា​ន​ប្រគល់​និង​ទទួល​ព្រះរាជក្រឹត្យ តាម​ត្រាស់បង្គាប់​របស់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ផ្ដល់​សញ្ជាតិ​ខ្មែរ ជូន​ដល់​ជនជាតិ​អាមេរិក​សញ្ជាតិ​អាមេរិក​ម្នាក់​មាន​សិទ្ធិ​ស្នាក់​និង​រស់នៅក្នុង​ប្រទេស​កម្ពុ​ជា ព្រមទាំង​ប័ណ្ណ​កម្ម​សិទ្ធ​ដីធ្លី​ចំនួន​០៧​កន្លែង​។ ពិធី​នេះ​ធ្វើឡើង​នៅ​សាលាខេត្ត នា​រសៀល​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២០ ក្រោម​វត្តមាន​ចូលរួម ពី​ឯកឧត្តម​ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត ឯកឧត្តម ដួង តារា ជំនួយការ​ផ្ទាល់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ព្រមទាំង​វត្តមាន​ឯកឧត្តម អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ អង្គភាព​ចំណុះ​សាលាខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​ផងដែរ​។​

​ឯកឧត្តម​ដួង តារា ជំនួយការ​ផ្ទាល់​សម្ដេច​តេ​ជោ​ហ៊ុនសែន បាន​លើក​បញ្ជាក់ថា ស្របតាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន​ដែល​តែងតែបាន​ចាត់ទុក​អាមេរិក​គឺជា​មិត្ត​ភ​ក្កិ​ល្អ​ជាមួយ​កម្ពុជា ។ ហើយ​ក្នុងករណី​លោក (​ថម​) កន្លងមកនេះ​មានការ​រំលោភបំពាន ពី​ដៃគូ​រកស៊ី​ជាមួយគ្នា និង​មាន​ដំណោះស្រាយ​រក​យុត្តិធម៌​តាម​គោលការណ៍​ឈ្នះ​ឈ្នះ​ទាំងអស់គ្នា ដែល​ដំណោះស្រាយ​នេះ​ត្រូវបាន​សម្ដេច​តេ​ជោ​មានការ​កោតសរសើរ​និង​គាំទ្រ​យ៉ាងខ្លាំង​។ ហើយ​ចំពោះ​ករណី​លោក​(​ថម​)​នេះដែរ រាជរដ្ឋាភិបាល គឺ​សម្ដេច​តេ​ជោ​ជា​ប្រមុខ​ដឹកនាំ នៅពេល​បានដឹងថា មានការ​រំលោភបំពាន​ពី​ដៃគូ​រកស៊ី​ជាមួយគ្នា សម្ដេច​តេ​ជោ តែងតែមាន​ការអាណិតអាសូ​រ ជាពិសេស​នៅពេល​ដឹងថា លោក (​ថម​) ត្រូវបាន​ចូលនិវត្តន៍​ហើយ សម្រេចចិត្ត​មក​រស់នៅ​ប្រទេស​កម្ពុជា ដែល​បានជ្រើសរើស​ទីតាំង​ខេត្តកំពត​ជា​កន្លែង​ជម្រើស​ចុងក្រោយ​របស់​ជីវិត​លោក​។ ថែមទាំង​ពិនិត្យឃើញ​សកម្មភាព​របស់លោក​(​ថម​) មាន​គម្រោង​ផ្ទះសម្បែង​ដីធ្លី និង​ស្រឡាញ់​ប្រទេស​កម្ពុជា​ដោយ​បេះដូង​របស់គាត់​ផ្ទាល់ សម្ដេច​តេ​ជោ​ក៏​ពេញចិត្ត សម្រេច​ទូល​សុំ​ព្រះមហាក្សត្រ​ដើម្បី​ផ្ដល់​សញ្ជាតិ​ខ្មែរ​ជូន​លោក​( ថម​)​ក្នុង​ក្ដី​ស្រឡាញ់​ពេញ​បេះដូង​ជា​សមាជិកគ្រួសារ​ខ្មែរ​តែមួយ​។

​ជាមួយ​ឱកាស​នោះ ឯកឧត្តម​ដួង តារា ក៏បាន​សម្ដែង​ក្ដី​សង្ឃឹមថា ចាប់ពីពេលនេះ​តទៅ លោក (​ថម​) និង​ធ្វើ​កិច្ចការ​រស់នៅ​ស្របតាម​ច្បាប់​ប្រទេស​កម្ពុជា ហើយ​កិច្ចការ​ខ្វះខាត​ត្រង់ណា សង្ឃឹមថា​រដ្ឋបាលខេត្ត​កំពត​និង​ជួយ​សម្របសម្រួល ដើម្បី​ធ្វើឱ្យ​ការរស់នៅ​លោក​( ថម​)​នៅក្នុង​ប្រទេស​កម្ពុជា​យើង​នេះ​សុខ​សប្បាយ​ទាំងអស់គ្នា។

​ក្នុងឱកាស​នោះដែរ លោក (​ថម​) ក៏បាន​សម្ដែង​អំណរគុណ​ចំពោះ​សម្ដេច​តេ​ជោ​ហ៊ុនសែន ដែល​បាន​ជួយ​រក​យុត្តិធម៌​ព្រមទាំង បានផ្ដល់​សញ្ជាតិ​ខ្មែរ ដើម្បី​ជា​សិទ្ធិ​រស់នៅ​ស្រម​ច្បាប់ ក្នុងប្រទេស​កម្ពុជា ដែលជា​ទឹកដី ដែល​លោក​ស្រលាញ់​ពេញ​បេះដូង​នៃ​ជីវិតចុងក្រោយ​របស់លោក​(​ថម​)​ផងដែរ​៕

ដោយ​៖​កូ​ឡាប​

spot_img
×