Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ជាវ តា​យ កំពុង​រក​ដំណោះស្រាយ ធ្វើយ៉ាងណា ឲ្យ​ការងារ​ផលិត​អំបិល​នៅក្នុង​ខេត្តកំពត បន្តបាន​ដំណើរ​ការល្អ

spot_img

កំពត​៖ ដំណើរ​ការផលិត​អំបិល​ក្នុង​ខេត្តកំពត នៅ​បន្ដ​ដំណើរការ​ទៅមុខ បេី​ទោះបីជា​មានការ​លំបាក​មួ​យ​ចំនួន​ក៏ដោយ​។​រយៈពេល​៤​ខែ ឆ្នាំ​២០២០​នេះ ការផលិត​អំបិល​នៅក្នុង​ខេត្តកំពត បាន​ចំនួន ២៧.៧៧៥​តោន ក្នុង​នោះបាន​ផ្គត់ផ្គង់​ទៅលើ​ទីផ្សារ ចំនួន ១២.៣៣២​តោន​។​

​នៅ ព្រឹក​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្តកំពត បាន​បើក​កិច្ចប្រជុំ ស្ដីពី​ការពិនិត្យ ពិភាក្សា លើ​ការងារ​ផលិត​អំបិល​ក្នុង​ខេត្ត ក្រោម​ធិបតី​ភាព​ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​មានការ​ចូលរួម ពី អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ អង្គភាព​ចំណុះ​សាលាខេត្ត មន្ទីរ និង​អាជ្ញាធរ​ក្រុង ស្រុក និង​ឃុំ សង្កាត់ ពាក់ព័ន្ធ​នៃ​ក្រុង​កំពត និង​ស្រុក​ទឹកឈូ​ព្រមទាំង​ក្រុម​អ្នក​ផលិត​អំបិល​ផងដែរ​។​

​កិច្ច​ប្រជុំបាន​ផ្ដោត​សំខាន់​លើ​ការងារ​ពិនិត្យ ពិភាក្សា ពី​បញ្ហា​ការ រក​ដំណោះស្រាយ ធ្វើយ៉ាងណា ឲ្យ​ការងារ​ផលិត​អំបិល​នៅក្នុង​ខេត្តកំពត បន្តបាន​ដំណើរ​ការល្អ ទាំង​គុណភាព និង​បរិមាណ និង​ការគ្រប់គ្រង​ដីស្រែ​ផលិត ដើម្បី ឆ្លើយតប ការធានា​ឲ្យ​បាន​តម្រូវការ​ផ្គត់ផ្គង់ បើ​ប្រាស់​លើ​ទីផ្សារ​ក្នុង​ទូទាំងប្រទេស​កម្ពុជា​ប្រកបដោយ​និរន្តរភាព ។​

​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បានចាត់ទុក​កិច្ចប្រជុំ​ពេលនេះ ពិតជា​សំខាន់ ដើម្បី រួមគ្នា​ពិនិត្យ ពិភាក្សា​អំពី​វឌ្ឍនភាព​នៃ​ការផលិត​អំបិល​ក្នុង​ខេត្តកំពត​ឆ្នាំ​២០២០​នេះ ដោយ​ធ្វើយ៉ាងណា​ឲ្យ​ការផលិត​អំបិល​បន្ត​ធានាបាន​ទាំង​គុណភាព​និង​បរិមាណ​ឆ្លើយតប​តម្រូវការ​ផ្គត់ផ្គង់​លើ​ទីផ្សារ​ប្រើប្រាស់​ក្នុងប្រទេស​កម្ពុជា​ឲ្យ​បាន​គ្រប់គ្រាន់​ប្រកបដោយ​និរន្តរភាព​ថែមទៀត​។

​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​លើកឡើង​ដែរ​ថា បើទោះបី​ក្នុង​រយៈកាល ឆ្នាំ​២០១៨- ២០១៩​កន្លងមកនេះ មានការ​ប្រឈម​ខ្លះ​ដែល​ពាក់ព័ន្ធ​នឹង​ការផលិត​អំបិល​ដោយសារ កត្តា​អាកាសធាតុ ស្រែអំបិល​មួយចំនួន​មិនបាន​អនុវត្ត​ការផលិត និង​មួយចំនួនទៀត​អនុវត្ត​ហើយ​ខ្វះ​កម្លាំង​ពលកម្ម​ផង ជា​លទ្ធផល​ចុង​ផលិតផល​អំបិល​មានការ​ខ្វះខាត ក្នុងការ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងប្រទេស ។

​ដូច្នេះ​នៅ​ចំពោះមុខ​នេះ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​សំណូមពរ​ស្នើ​ដល់ ក្រុម​អ្នក​ផលិត ក៏ដូចជា​អ្នកផ្គត់ផ្គង់​អំបិល​លើ​ទីផ្សារ ក្នុងប្រទេស ចាប់ពីពេលនេះ​តទៅ ត្រូវ​រួមគ្នា ពិនិត្យ​ពិភាក្សា ធ្វើយ៉ាងណា សិក្សា​ត្រៀម​បម្រុង​អំបិល សម្រាប់​ផ្គត់ផ្គង់​ការប្រើប្រាស់​លើ​ទីផ្សារ​ក្នុងប្រទេស​ឲ្យ​បាន​គ្រប់គ្រាន់ ព្រោះ​តម្រូវការ​អំបិល​ប្រើប្រាស់ បាន​ត្រូវការ​ប្រើប្រាស់​ក្នុង​វិស័យ​ជាច្រើន ជាពិសេស​ការប្រើប្រាស់​ស​ម្រា​ប់​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។​

​ចំណែក​លោក ភូ លិ អភិបាលរង​ខេត្តកំពត បាន​អះអាងថា ដំណើរ​ការផលិត​អំបិល​ក្នុង​ខេត្តកំពត នៅតែ​បន្ដ​ដំណើរការ​ទៅមុខ​ដូច​ធម្មតា បើទោះបី​កន្លងទៅ មាន​ជួប​ការលំបាក​មួយចំនួន​ដូចជា​បញ្ហា​បម្រែបម្រួល​អាកាសធាតុ និង​ដើមទុន​សម្រាប់ធ្វើ​អាជីវកម្ម​ជា​ដេី​ម​។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់​រដ្ឋ​បាល​ខេត្តកំពត​» ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ថ្ងៃទី​០៨ ឧសភា​នេះ លោក ភូ លិ បាន​បញ្ជាក់ថា ជា​មោទនភាព​សម្រាប់​ខេត្តកំពត គឺជា​កន្លែង​ផលិត​អំបិល ហើយ​ដែល​បាន​ចែកចាយ​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​កម្ពុជា ដែលជា​អំបិល​មានគុណ​ភាពល្អ​។​

​លោក ភូ លិ កន្លងមក​ពេលដែល​សហគមន៍​អំបិល​កើតឡើង សហគមន៍​អំបិល​ក៏មាន​ការព្រួយបារម្ភ​ថា ពេលដែល​ផលិត​បាន​ទៅ​ច្រើន យើង​ពិបាក​រក​ទីផ្សារ ប៉ុន្ដែ​កន្លង​ទៅមក​ដោយសារតែ​បម្រែបម្រួល​អាកាសធាតុ​ផង​, វិបត្តិ​ផលទុន​ផង ធ្វើ​ឲ្យ​អ្នក​ផលិត​អំបិល​មានការ​លំបាក​បន្ដិច​។

ពាក់ព័ន្ធ​នឹង​បញ្ហា​អំបិល​នេះដែរ បច្ចុប្បន្ន​ថ្នាក់ដឹកនាំ​ក្រសួង​ឧស្សាហកម្ម វិទ្យា​សា​ស្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ រួមជាមួយ​គណៈ​អភិបាល​ខេត្តកំពត កំពុង​ខិតខំ​ធ្វើ​យ៉ាង​រឹតត្បិត​អំបិល ដែលមាន​សារធាតុ​គីមី នាំចូល​មកពី​ប្រទេសជិតខាង​យកមក​ចែកចាយ​ក្នុងប្រទេស​កម្ពុជា​។ នេះ​បេ​ី​តាម​ការបញ្ជាក់​របស់លោក ភូ លិ​៕​

ដោយ​៖​កូ​ឡាប​

spot_img
×