Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្លីនិក​សុធា​រិ​ទ្ធ​បែក​ចាន យក​ថ្លៃ​លាង​របួស​ពី​អ្នកជំងឺ​ជិត​ ១ ​ពាន់​ដុល្លារ​ ក្រសួងសុខាភិបាលព្រមាន​បិទ​មន្ទីរពេទ្យ

spot_img

​ភ្នំពេញ​៖ ​បន្ទាប់ពី​​គ្លីនិក​សុធា​រិ​ទ្ធ​បែក​ចាន ដេរ​និង​លាង​របួស​ដល់​ជនរងគ្រោះ​ពីរ​នាក់​ ហើយ​យកលុយ​ថ្លៃ​ព្យាបាល​ជិត 1 ពាន់​ដុល្លារ​នោះ​ ធ្វើ​ឲ្យ​មានការ​ប្រតិកម្ម​ពីលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។ ពាក់ព័ន្ធ​ករណីនេះ​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២០ នេះ ចេញ​លិខិត​ព្រមាន​ជា​ផ្លូវការ​ចំពោះ​លោក​វេជ្ជបណ្ឌិត គូរ គឹម​ហៀក ប្រធាន​មន្ទីរ​សម្រាក​ព្យាបាល សុធា​រិ​ទ្ធ បែក​ចាន និង លោក​វេជ្ជបណ្ឌិត ស្រស់ សុ​ភ័​ក្ត្រា ម្ចាស់ទុន​មន្ទីរ​សម្រាក​ព្យាបាល​សុធា​រិ​ទ្ធ បែក​ចាន ចំពោះ​កំហុស​ចំនួន​២​ករណី ។​មន្ទីរ​សម្រាក​ព្យាបាល​សុធា​រិ​ទ្ធ បែក​ចាន មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​៤០ ផ្លូវ​លេខ​៤ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខា​ភិ​បា​លា លោកជំទាវ ឱ វណ្ណឌី​ន​អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​នៃ ក្រសួងសុខាភិបាល សូម​ព្រមាន ចំពោះ​លោក​វេជ្ជបណ្ឌិត គូរ គឹម​ហៀក និង លោក​វេជ្ជបណ្ឌិត ស្រស់ សុ​ភ័​ក្ត្រា ទៅ​លេី​ករណី​ដែល​បាន​យក​រថយន្ត​គិលាន​ស ង្គ្រោះ​ទៅ​ដឹក​អ្នករ ង រ បួ ស​ដោយ គ្រោះ ថ្នា ក់​ចរាចរណ៍ មក​ព្យាបាល នៅក្នុង​មន្ទីរ​សម្រាក ព្យាបាល របស់ខ្លួន​ខុស​ទៅនឹង​ចរាចរ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដែល​ករណីនេះ​កេី​ត​ឡេី​ង​នៅ​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២០ និង ការយក​តម្លៃ​សេវា​ព្យាបាល​ច្រេី​ន​លេី​ស​ពី​ប្រក្រតី​ដែល​មិនមាន​តារាង​តម្លៃ​ច្បាស់លាស់​ដាក់​នៅក្នុង​មន្ទីរ​សម្រាក​ព្យាបាល​សម្រាប់​អោយ​អតិថិជន ឬ អ្នកជំងឺ​បានដឹង​ជាមុន​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ។

​បន្ថែម​លេី​ការព្រមាន​នេះ ក្រសួង​បាន​ធ្វេី​ការផាកពិន័យ​ស្របតាម​ច្បាប់​ដែលមាន​ជា​ធរមាន ។ ក្នុងករណី​មិន​គោរព​តាម​ការណែនាំ ក្រសួងសុខាភិបាល​នឹង​បិទ​មន្ទីរ​សម្រាក​ព្យាបាល សុធា​រិ​ទ្ធ បែក​ចាន ព្រមទាំង​លោក​វេជ្ជបណ្ឌិត គូរ គឹម​ហៀក និង លោក​វេជ្ជបណ្ឌិត ស្រស់ សុ​ភ័​ក្ត្រា ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់​ជា​ធរមាន ។​

​សូមបញ្ជាក់ថា ប្តី​ប្រពន្ធ​២​នាក់ បាន​ជួប​ថ្នាក់​ចរាចរណ៍ រងរបួស​រលាត់​ដៃជើង និង​មុខមាត់ ក៏បាន​នាំគ្នា​ចូលទៅ​លាង​របួស និង​ព្យួរសេរ៉ូម​ម្នាក់​១​ប្លោក នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព សុធា​រិ​ទ្ធ​បែក​ចាន​។ លុះ​ពេល​ខាង​មន្ទីរពេទ្យ​ចេញ​វិក្កយបត្រ​បង់លុយ​ស្រាប់តែ​អស់​ជិត​១​ពាន់​ដុល្លារ ធ្វើ​ឲ្យ​ប្តី​ប្រពន្ធ​រងគ្រោះ​ហួសចិត្ត​ស្ទើរ​ទន់ជង្គង់​ដួលសន្លប់​។​

​ករណី​មន្ទីរពេទ្យ​កោរ​អ្នកជំងឺ​មិន​ដាក់​ទឹក​នេះ បានកើត​ឡើង នៅវេលា​យប់​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព សុធា​រិ​ទ្ធ​បែក​ចាន ស្ថិតនៅ​ផ្ទះ​លេខ​៤០ ផ្លូវជាតិ​លេខ​៤ ភូមិ​ស្វាយជ្រុំ ឃុំ​បែក​ចាន ស្រុក​អង្គ​ឈ្នួល​។​

​ប្តី​ប្រពន្ធ​ជនរងគ្រោះ បាន​ប្រាប់​ឲ្យ​ដឹងថា ក្រោយពី​ពួក គាត់​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ក៏បាន​នាំគ្នា​មក​លាង​មុខរបួស រុំ​ដៃជើង និង​ព្យួរសេរ៉ូម​អស់​ម្នាក់​១​ប្លោក លុះ​ពេល​ខាង​មន្ទីរពេទ្យ​ចេញ​វិក្កយបត្រ​បង់លុយ​ចំនួន​២​សន្លឹក សរុប​ចូលគ្នា​មាន​ចំនួន​ទឹកប្រាក់​ដល់​៧៥០​ដុល្លារ ធ្វើ​ឲ្យ​ពួកគាត់​រន្ធត់ចិត្ត​ជាខ្លាំង ហើយ​ពេលនេះ​ខាង​មន្ទីរពេទ្យ​កំពូល​កោរ បាន​បង្ខំ​ឲ្យ​ពួកគាត់​យកលុយ​មក​ប​ង់​ថ្លៃ​ពេទ្យ​ជាបន្ទាន់ បើ​ដោះស្រាយ​មិនទាន់​នោះទេ​ត្រូវ​ទុក​ម៉ូតូ​នៅ​ទីនោះ​សិន ចាំ​យកលុយ​មក​គ្រប់​ចំ​នួន​ចាំ​ដោះស្រាយ​គ្នា​។​

​ប្តី​ប្រពន្ធ​ជនរងគ្រោះ បញ្ជាក់ថា ពួកគាត់​មាន​ជីវភាព​ក្រីក្រ​ណាស់ ពោលគឺ​រក​មួយថ្ងៃ​សម្រាប់​ហូប​មួយថ្ងៃ ហើយ​គ្រាន់តែ​ចូល​លាងមុខ​របួស​រលា​ត់ដៃ​ជើង និង​ព្យួ​រ​សេរ៉ូម​ម្នាក់​១​ប្លោក​ប៉ុណ្ណឹង ខាង​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព សុធា​រិ​ទ្ធ​បែក​ចាន គិតលុយ​ថ្លៃ​បែបនេះ តើ​ពួកគាត់​រកប្រាក់​ឯណា​បាន​ឲ្យ​នោះ ។ ពួកគាត់ សំណូមពរ​ដល់ ក្រសួងសុខាភិបាល​កម្ពុជា ក៏​ដូច​សមត្ថកិច្ច​ពាក់ព័ន្ធ មេត្តា​ចុះ​ត្រួតពិនិត្យមើល​គ្លីនិក​មួយ​នេះ​ផង កុំ​ឲ្យ​យក​ថ្លៃ​ពេក ដែល​រកស៊ី​បែបនេះ មិន​ខុស​ចាប់​ជ​ម្រិត​យកលុយ​អ្នកជំងឺ​ទេ​៕ ដោយ​៖​កូ​ឡាប​

spot_img
×