Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​វប្បធម៌​ចាត់​វិធាន​ផ្លូវច្បាប់​ចំពោះ​ជន​ទាំងឡាយណា ​ដែល​ប្រើប្រាស់​សារ​ជា​អក្សរ សំឡេង រូបភាព​ វីដេអូ តាម​គេហទំព័រ ឬ បណ្តាញ​ព័ត៌មាន​សង្គម បង្កឱ្យមាន​ផលប៉ះពាល់​ដល់​វប្បធម៌

spot_img

​ភ្នំពេញ​៖ ក្រុមប្រឹក្សា​ពិន័យ​និង​លើកសរសើរ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ចេញ​សេចក្តី​ជូន ដំណឹង កាលពី​ថ្ងៃទី​៨​ឧសភា ២០២០ ចាត់​វិធាន​ផ្លូវច្បាប់​ដោយ​គ្មាន​ការលើកលែង​ចំពោះ​បុគ្គល ឬ ក្រុម​ជន​ទាំងឡាយណា​ដែល​ប្រើប្រាស់​សារ​ជា​អក្សរ សំឡេង រូបភាព​ឬ​វីដេអូ តាម​គេហទំព័រ ឬ បណ្តាញ​ព័ត៌មាន​សង្គម បង្កឱ្យមាន​ផលប៉ះពាល់​ដល់​វប្បធម៌ ទំនៀម ទម្លាប់ ប្រពៃណី អត្តសញ្ញាណ និង​កិត្យានុភាព​ជាតិ​។​

​ក្នុង​បរិការណ៍ ដែល​ប្រជាជាតិ​កម្ពុជា​បាននិងកំពុង​រក​ចិត្ត​ទុកដាក់​ចូលរួម​ថែរក្សា​ការពារ​និង​លើកកម្ពស់​សុខដុមភាព​នៃ​វិស័យ​សិល្បៈ​វប្បធម៌ ស្របទៅតាម​គោលនយោបាយ​ជាតិ​ស្ដីពី​វិស័យ​វប្បធម៌ យ៉ាង​ស​ស្រោ​សស្រាំ ដឹង​ប្រកបដោយ​សក្ដានុភាព ក្រុមប្រឹក្សា​ពិន័យ​និង​លើកសរសើរ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ តែង​សង្កេតឃើញ​អ្នកប្រើប្រាស់​គេហទំព័រ និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​មួយចំនួន ពិសេស​អាជីវករ​តាម​ប្រព័ន្ធ​អន​ឡាញ អ្នក​និ ពន្ធ​បទ​ភ្លេង ទំនុកច្រៀង​និង​អ្នក​សំដែង​ក្រៅ​ប្រព័ន្ធ បាន​ផ្សព្វផ្សាយ​រូបភាព សារ​ជា​អក្សរ​សំឡេង និង​វីដេអូ ប្រកបដោយ​អ​សីល ញាណ ប្រាសចាក​ក្រមសីលធម៌​បង្កឱ្យមាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​វប្បធម៌​ទំនៀមទម្លាប់ ប្រពៃណី អត្តសញ្ញាណ​និង​កិត្យានុភាព​ជាតិ ជារឿយៗ​។​

​អាស្រ័យហេតុនេះ​ដើម្បី​បញ្ចៀស​បាន​នូវ​ផលប៉ះពាល់​និង​ដើម្បី​រក្សាបាន​នូវ​សេចក្ដីថ្លៃថ្នូរ​ព្រមទាំង​គុណ​តម្លៃ​ក្នុងនាម​ជា​ពលរដ្ឋ​កម្ពុជា “​ព្រះរាជាណាចក្រ​នៃ​វប្បធម៌​” ក្រុមប្រឹក្សាវិន័យ​និង​លើកសរសើរ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ សូម​ធ្វើ​ការណែនាំ​ដល់​អ្នកប្រើប្រាស់​គេហទំព័រ និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ទាំងអស់ សូម​បញ្ឈប់​នូវ​ការផ្សព្វផ្សាយ​គ្រប់​រូបភាព សារ​ជា​អក្សរ​សំឡេង និង​វីដេអូ ដែលមាន​ចរិតលក្ខណៈ​អាសអាភាស ស្រើបស្រាល​អុជអាល បំបែកបំបាក់​ប្រកាន់ពូជសាសន៍​ពណ៌​សម្បុរ ដែល​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​វប្បធម៌​ទំនៀមទម្លាប់​ប្រពៃណី​ជំនឿ​សាសនា​សេចក្ដីថ្លៃថ្នូរ​និង​កិត្យានុភាព​របស់​សង្គម​ចាប់ពី​ថ្ងៃ​ចេញ​សេចក្ដីជូនដំណឹង​នេះ​តទៅ​ជា​កំហិត​។​

​ក្នុងករណី​ដែល​បុគ្គល​ឬ​ក្រុម​ណាមួយ នៅតែ​បន្តសកម្មភាព​អវិជ្ជមាន​ខាងលើ ក្រុមប្រឹក្សា​ពិន័យ​និង​លើកសរសើរ​និង​សហការ​ជាមួយ​ក្រសួងមហាផ្ទៃ ក្រសួង​ព័ត៌មាន និង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត ចាត់វិធានការ​ដោយ​អនុលោម​តាម​ក្រមសីលធម៌​នៃ​អ្នកសិល្បៈ​និង​ប្រកាស​អន្តរក្រសួង​លេខ​១៧០ ប្រក​.​អន្តរ​ក្រ​.​ចុះ​ថ្ងៃទី 28 ខែឧសភា​ឆ្នាំ 2018 ស្ដីពី​ការគ្រប់គ្រង​ការផ្សព្វផ្សាយ​តាម​គេហទំព័រ និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែល​ដំណើរការ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដាក់​បណ្ដឹង​ទៅ​តុលាការ​ដោយ​អនុលោម ទៅតាម​ក្រមព្រហ្មទណ្ឌ​និង​ច្បាប់​ស្ដីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ អាស្រ័យ​ទៅតាម​ស្ថាន​បទល្មើស ដែល​អ្នកប្រើប្រាស់​គេហទំព័រ និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​បាន​ប្រព្រឹត្ត​៕

ដោយ​៖​កូ​ឡាប​

 

spot_img
×